វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងនៅកម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះ និងបានរួមសំខាន់យ៉ាងណាក្នុងការជួយគាំទ្រសេដ្ឋកិច្ចជាតិ?


វិស័យធានារ៉ាប់រងត្រូវបានចាត់ទុកជាសំណាញ់សុវត្ថិភាព និងជាខែលការពារភាពធន់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងការប្រឈមមុខនឹងហានិភ័យផ្សេងៗ ខណៈវិស័យនេះកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងប្រព័ន្ធសន្តិសុខសង្គម។ ទោះជាយ៉ាងណាក៏ដោយ វិស័យដែលកំពុងមានសម្ទុះលូតលាស់មួយនេះ ត្រូវបានគេសង្កេតឃើញថា កំពុងរងសម្ពាធដោយប្រយោលពីវិបត្តិទាំងក្នុង និងក្រៅតំបន់។
វិស័យធានារ៉ាប់រង
ដោយ

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា អំពើឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scams ពុំបានស្ថិតក្នុងបញ្ជីហានិភ័យ ដែលត្រូវទទួលខុសត្រូវ ឬផ្តល់សំណងដោយក្រុមហ៊ុន Forte នោះឡើយ។

ជាមួយគ្នានេះថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ព្រមទាំងនៅទ្វីបអឺរ៉ុបកំពុងជះឥទ្ធិពលអវិជ្ជមានដល់វិស័យធានារ៉ាប់រងទាំងមូល ដោយសារវិនិយោគិនបរទេសមានភាពស្ទាក់ស្ទើរ និងខ្វះទំនុកចិត្តក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្ម ឬការវិនិយោគថ្មីៗ។

បើតាមការលើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ មកទល់ពេលនេះអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។

គួរបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជាកំពុងក្លាយជាចលករដ៏សំខាន់ក្នុងការចាក់បញ្ចូលទុនទៅក្នុងសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ៣៥ កំពុងប្រតិបត្តិការ និងបានបញ្ចេញទុនវិនិយោគសរុបប្រមាណ៣០០លានដុល្លារអាមេរិកចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ប្រសិន​បើកម្ពុជា ទិញវត្ថុធាតុដើមពីអាម៉េរិក សម្រាប់ឧស្សាហកម្មកាត់ដេរ តើជាការកាត់បន្ថយការពឹងផ្អែកលើចិន ឬជាយុទ្ធសាស្ត្ររក្សាភាពប្រកួតប្រជែងក្នុងទីផ្សារអាម៉េរិក?

កម្ពុជា កំពុងបង្កើនល្បឿនក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ តាមរយៈការចរចាជាមួយសហរដ្ឋអាម៉េរិក លើប្រព័ន្ធ…

សង្គ្រាមអ៊ីរ៉ង់ រាលដាលកាន់តែធំឈានដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ខណៈអាម៉េរិក ផ្អាកការវាយប្រហារ​

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងឈានចូលដំណាក់កាលថ្មី ដែលកាន់តែគ្រោះថ្នាក់គួរឱ្យបារម្ភ​។ ទោះបីជាសហរដ្ឋអាម៉េរិក បានផ្អាកការវាយប្រហារលើអ៊ីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ