សង្គ្រាមអ៊ីរ៉ង់

សង្គ្រាមអ៊ីរ៉ង់ រាលដាលកាន់តែធំឈានដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ខណៈអាម៉េរិក ផ្អាកការវាយប្រហារ​


សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងឈានចូលដំណាក់កាលថ្មី ដែលកាន់តែគ្រោះថ្នាក់គួរឱ្យបារម្ភ​។ ទោះបីជាសហរដ្ឋអាម៉េរិក បានផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ជាបណ្តោះអាសន្ន​យ៉ាងណាក្ដី ក៏សមរភូមិមិនបានស្ងប់ស្ងាត់ឡើយ។ ផ្ទុយទៅវិញសង្គ្រាមបានរាលដាលចេញពីច្រកសមុទ្រហ័រម៉ូសទៅដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ដែលបង្កការព្រួយបារម្ភថា វាអាចគំរាមកំហែងដល់សន្តិសុខថាមពល និងផ្លូវដឹកជញ្ជូនពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters។
សង្គ្រាមអ៊ីរ៉ង់
ដោយ

ក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានវាយប្រហារលើទីតាំងរបស់ក្រុមហ៊ុនប្រេងជាតិ Saudi Aramco នៅទីក្រុង Jizan និង Yanbu ប្រទេសអារ៉ាប៊ីសាអូឌីត។ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់វីដេអូមួយដែលបង្ហាញពីទិដ្ឋភាពផ្សែងហុយទ្រលោមចេញពីតំបន់រោងចក្រចម្រាញ់ប្រេង Jizan ដែលមានសមត្ថភាពចម្រាញ់ប្រេងប្រមាណ៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ។ ដោយឡែកមីស៊ីលចំនួន២គ្រាប់ ដែលបាញ់សំដៅទៅកាន់កំពង់ផែប្រេង Yanbu ត្រូវបានបាញ់ទម្លាក់។
ជាការឆ្លើយតបកងកម្លាំង ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានវាយប្រហារលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី ក្នុងប្រទេសយេម៉ែន ខណៈមន្ត្រីក្នុងតំបន់ព្រមានថា សង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែន អាចផ្ទុះឡើងវិញ បន្ទាប់ពីបទឈប់បាញ់ដែលមានតាំងពីឆ្នាំ២០២២ បានដួលរលំ។ ជាមួយគ្នានេះ ភាគីអ៊ីរ៉ង់ បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយនៅសមុទ្រកាសព្យែន បណ្តាលឱ្យនាវិកម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ទីក្រុងតេអេរ៉ង់ បានកោះហៅតំណាងការទូតអ៊ុយក្រែន មកសួរនាំ ខណៈអ៊ុយក្រែនមិនទាន់ឆ្លើយតបជាសាធារណៈនៅឡើយទេ។

ដោយឡែកសហរដ្ឋអាម៉េរិក បានផ្អាកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីបើកប្រតិបត្តិការវាយប្រហាររយៈពេល១៣រាត្រីជាប់គ្នា។ មន្ត្រីក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក ត្រាំ នៅតែផ្តល់អាទិភាពដល់ដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែទន្ទឹមនេះបានព្រមានថា អ៊ីរ៉ង់ត្រូវតែវិលចូលតុចរចាដោយស្មោះត្រង់។ យោងតាមសារព័ត៌មាន The New York Times ការផ្អាកការវាយប្រហារនេះ ក៏ដោយសារក្តីបារម្ភថា សង្គ្រាមអាចរីករាលដាលកាន់តែធំជះផលប៉ះពាល់ដល់បណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ស្តុកអាវុធ និងស្ថិរភាពទីផ្សារថាមពលពិភពលោក។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញថា សង្គ្រាមលែងកំណត់ត្រឹមច្រកសមុទ្រហ័រម៉ូសទៀតហើយ ប៉ុន្តែកំពុងរីករាលដាលទៅដល់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនថាមពល និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងនៅកម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះ និងបានរួមសំខាន់យ៉ាងណាក្នុងការជួយគាំទ្រសេដ្ឋកិច្ចជាតិ?

វិស័យធានារ៉ាប់រងត្រូវបានចាត់ទុកជាសំណាញ់សុវត្ថិភាព និងជាខែលការពារភាពធន់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុ…

អ៊ីរ៉ង់ អះអាង​​ថា ខ្លួនរកចំណូលបាន១៨ពាន់លានដុល្លារពីការលក់ប្រេង ទោះស្ថិតក្នុងភ្លើងសង្គ្រាម

ទោះជារងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់​សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងប្រឈមនឹងការបិទផ្លូវដឹកជញ្ជូន និងទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយ អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ