យន្តការសន្តិភាព

អ៊ីរ៉ង់នាំចេញប្រេងបាន៤០លានបារ៉ែលចាប់តាំងពីអាម៉េរិកដកការឡោមព័ទ្ធ


ទំនាក់ទំនងរវាងអាម៉េរិក និងអ៊ីរ៉ង់កំពុងឈានចូលរបត់ថ្មីមួយ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងរវាងគ្នា។ ប្រធានសភា និងជាប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់លោក ម៉ូហាម៉ាដ បាហ្គើរ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) បានប្រកាសក្តែងៗថា ទីក្រុងតេអេរ៉ង់បានសម្រេចការនាំចេញប្រេងឆៅយ៉ាងគំហុគរហូតដល់ទៅជាង៤០លានបារ៉ែល ភ្លាមៗបន្ទាប់ពីសហរដ្ឋអាម៉េរិកបានដកការឡោមព័ទ្ធបិទផ្លូវទឹកនៅតាមកំពង់ផែ។
យន្តការសន្តិភាព
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់វិបត្តិជម្លោះដែលបានអូសបន្លាយពេល៤ខែ បានបើកចរាចរណ៍នាវាឡើងវិញក្នុងច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូស។ របត់នេះបានរុញច្រានឱ្យការដឹកជញ្ជូនប្រេងឆៅសកលមានសន្ទុះឡើងវិញយ៉ាងលឿន និងធ្វើឱ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិដាំក្បាលចុះយ៉ាងខ្លាំង។
លោក ហ្គាលីបាហ្វ បានថ្លែងតាមរយៈបណ្តាញ Telegram ថា ក្នុងអំឡុងពេលរងការបិទផ្លូវទឹកជិត២ខែមុនសម្រេចបានកិច្ចព្រមព្រៀង អ៊ីរ៉ង់មិនអាចនាំចេញប្រេងសូម្បីតែមួយបារ៉ែល ប៉ុន្តែចាប់តាំងពីកងទ័ពជើងទឹកអាម៉េរិកដកថយ អ៊ីរ៉ង់បានវាយលុកទីផ្សារវិញភ្លាមៗ។ ជាមួយគ្នានេះក្រុមហ៊ុនតាមដានចរាចរណ៍កប៉ាល់ បានបង្ហាញទិន្នន័យខ្ពស់ជាងនេះទៅទៀត ដោយប៉ាន់ប្រមាណថា រយៈពេលតែ២សប្តាហ៍ចុងក្រោយនេះ អ៊ីរ៉ង់បាននាំចេញប្រេងឆៅហក់ឡើងរហូតដល់ទៅ៥០លានបារ៉ែលឯណោះ។
ផ្អែកលើការវិភាគរបស់លោក ហ្គ្រេកហ្គោរី ប្រ៊ីវ (Gregory Brew) អ្នកជំនាញជាន់ខ្ពស់ នៃ Eurasia Group បានឱ្យដឹងថា បច្ចុប្បន្នតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះជិត៤០% មកនៅត្រឹមជិត៧៣ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងតម្លៃ១១៨ដុល្លារកាលពីខែមេសា។ ចំណែកឯប្រេងឆៅរបស់អ៊ីរ៉ង់ត្រូវបានលក់ក្នុងតម្លៃទាបជាងប្រភេទ Brent ចន្លោះពី១០ទៅ១៥ដុល្លារ ដើម្បីទាក់ទាញអតិថិជន និងប៉ះប៉ូវហានិភ័យទណ្ឌកម្មកន្លងមក។
ទោះបីជាអ៊ីរ៉ង់យល់ព្រមបើកឱ្យនាវាឆ្លងកាត់ច្រកហ័រម៉ូស ដោយឥតគិតថ្លៃរយៈពេល៦០ថ្ងៃក៏ដោយ ប៉ុន្តែទីក្រុងតេអេរ៉ង់បានប្រកាសដាច់ខាតថា អធិបតេយ្យភាពនៃច្រកសមុទ្រនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងអូម៉ង់តែប៉ុណ្ណោះ។ អ៊ីរ៉ង់បានបញ្ជាក់ជំហររឹងត្អឹងថា ខ្លួននឹងមិនចរចាដោយផ្ទាល់ជាមួយអាម៉េរិកទៀតឡើយ ដោយប្តូរមកចរចាដោយប្រយោលតាមរយៈប្រទេសកាតាវិញ ជុំវិញការអនុវត្តកិច្ចព្រមព្រៀង និងការទាមទារដោះលែងទ្រព្យសម្បត្តិដែលរងការបង្កក ព្រមទាំងព្រមានខ្លាំងៗថា នឹងវាយបកវិញភ្លាមៗ ប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានរំលោភលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះ៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកនឹងឈប់ផ្តល់ប្រាក់កម្ចីដល់ប្រទេសចិនជាបណ្តើរៗនៅឆ្នាំ២០៣១

ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏មានឥទ្ធិពល ដោយមានរដ្ឋសមាជិកជិត ១៨៩ប្រទេសបានបង្ហើបឱ្យដឹងថា ខ្លួននឹងបញ្ឈប់កម្មវិធីផ្តល់ប្រាក…

បំណុលពលរដ្ឋនៅម៉ាឡេស៊ីហក់ឡើងដល់ប្រមាណ៤២២ពាន់លានដុល្លារ ឬជាង៨៤% នៃ GDP

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងរងសម្ពាធពីវិបត្តិ​ជាច្រើនស្រទាប់ទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្ម និងអស្ថិរភាពភូមិសាស្ត្រនយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ