វិស័យរ៉ែ

ជប៉ុន និងវៀតណាម ពង្រឹងការចាប់ដៃគ្នាលើវិស័យរ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


ជប៉ុន កំពុងងាកមករកវៀតណាម ដើម្បីស្វែងរកប្រភពរ៉ែសំខាន់ៗ ខណៈខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាប្រភពផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុតមួយនៅលើពិភពលោក។ ប្រទេសទាំងពីរបានព្រមព្រៀងស្វែងរកគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នា ដោយប្រើប្រាស់ធនធានរ៉ែដ៏សម្បូរបែបរបស់​វៀត​ណាម​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ តើភាពជាដៃគូនេះអាចជួយជប៉ុន កាត់បន្ថយការពឹងផ្អែកលើចិន បានកម្រិតណា?
វិស័យរ៉ែ
ដោយ

កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យរ៉ែសំខាន់ៗរវាងជប៉ុន និងវៀតណាម ត្រូវបានប្រកាសអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡឹម ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ ដោយលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាស្វែងរកគម្រោងជាក់ស្តែងពាក់ព័ន្ធរ៉ែសំខាន់ៗ ដែលជាវត្ថុធាតុដើមដ៏ចាំបាច់សម្រាប់ផលិតគ្រឿងអេឡិចត្រូនិក រថយន្តអគ្គិសនី ឧបករណ៍អវកាស និងបច្ចេកវិទ្យាផលិតកម្មទំនើប។
ជប៉ុន រំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រីកប្រភពផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យ នៃការរំខានដល់ការផ្គត់ផ្គង់ពីប្រទេសចិន ដែលបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរ៉ែកម្រមួយចំនួន។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគយល់ថា ការជំនួសចិនទាំងស្រុងក្នុងវិស័យនេះ គឺមិនមែនជារឿងងាយស្រួល ឬ អាចធ្វើទៅបានក្នុងពេលឆាប់ៗនោះឡើយ។
ក្រៅពីវិស័យរ៉ែ មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការថាមពលរួមមានគម្រោងឧស្ម័នធម្មជាតិរាវ LNG និងរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ដែលគាំទ្រដោយជប៉ុន ព្រមទាំងជំរុញកិច្ចពិភាក្សាអំពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែនៅវៀតណាម។
ប្រទេសទាំងពីរ ក៏មានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់៨០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០ និងជំរុញការវិនិយោគរបស់ជប៉ុន លើវិស័យបន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាបៃតង ផងដែរ។ កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការខិតខំរបស់ប្រទេសទាំងពីរក្នុងការពង្រឹងសន្តិសុខសេដ្ឋកិច្ច និងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានភាពធន់ ស្របពេលភាពតានតឹងក្នុងតំបន់កំពុងកើនឡើងកម្ដៅ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​រដ្ឋមន្ត្រីពីររូបរបស់រដ្ឋបាលលោក ត្រាំ ប្រឈមនឹងការទម្លាក់ពីតំណែង និងការប៉ុនប៉ងធ្វើឃាត

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជួបប្រទះនឹងព្រឹត្តិការណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ ដោយលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីការព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ