ការមានគេហដ្ឋានផ្ទាល់ខ្លួន គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ដែលផ្តល់នូវស្ថិរភាព សុវត្ថិភាព និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតមនុស្សជំនាន់ក្រោយ។ ដោយយល់ពីបំណងប្រាថ្នានេះ ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជូនឥណទានគេហដ្ឋានដែលមានភាពបត់បែន បង្កើតឡើងដើម្បីធ្វើឱ្យការទិញផ្ទះកាន់តែមានលទ្ធភាពងាយស្រួលសម្រាប់បុគ្គល និងគ្រួសារទូទាំងប្រទេសកម្ពុជា។
ឥណទានគេហដ្ឋាននេះ អតិថិជនអាចទទួលបានអត្ថប្រយោជន៍ រួមមាន៖
-អត្រាការប្រាក់៖ ទាបរហូតដល់ 6.99% ក្នុងមួយឆ្នាំ
-ទំហំឥណទាន៖ រហូតដល់ 80% នៃតម្លៃផ្ទះ
-រយៈពេលឥណទាន៖ រហូតដល់ 25 ឆ្នាំ
មិនថាអតិថិជនកំពុងទិញផ្ទះដំបូងរបស់ខ្លួន ផ្លាស់ប្តូរទៅកាន់លំនៅឋានដែលមានទំហំធំជាងមុន ឬវិនិយោគលើអចលនទ្រព្យសម្រាប់អនាគតគ្រួសារនោះទេ ឥណទានគេហដ្ឋានរបស់ធនាគារ ខេប៊ីប្រាសាក់ ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយបំពេញផែនការរបស់អតិថិជនឱ្យក្លាយជាការពិត។
ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ បន្តផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់គោលបំណងផ្ទាល់ខ្លួន និងគ្រួសាររបស់អតិថិជន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទៅកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬ ដាក់ពាក្យស្នើសុំតាមអនឡាញនៅ៖
https://www.kbprasacbank.com.kh/km/personal/loans/housing-loan/
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
https://www.kbprasacbank.com.kh/km/personal/loans/housing-loan/
ឬទាក់ទងមកលេខ 086 999 911 ឬ 023 999 911។