វិស័យអប់រំ

ប្រទេសកាន់តែច្រើនបានរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយបារម្ភប៉ះពាល់ផ្លូវចិត្តកុមារ


ការញៀនបណ្តាញសង្គម និងផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់កុមារ កំពុងក្លាយជាវិបត្តិសកលដែលមិនអាចមើលរំលងបានឡើយ។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គិតមកទល់ពេលនេះមានប្រទេសជិត ២០ហើយនៅលើពិភពលោក រាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក អឺរ៉ុប រហូតដល់អាស៊ី បាន និងកំពុងដាក់ចេញវិធានការក្តៅ ដើម្បីរឹតបន្តឹង និងទប់ស្កាត់កុមារមិនឱ្យចូលប្រើប្រាស់បណ្តាញសង្គម។
វិស័យអប់រំ
ដោយ

មកទល់ពេលនេះមានប្រទេសជិត២០ហើយ ដែលបានសម្រេចចិត្តដាក់ចេញនូវគោលនយោបាយ និងច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមកុមារ និងយុវជនវ័យក្មេង ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ព្រមទាំងការបំពានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងនោះប្រទេសអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចេញបម្រាមដាច់ខាតមិនឱ្យកុមារអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម។ បម្រាមនេះបានគ្របដណ្តប់លើរាល់គណនីបណ្តាញសង្គមល្បីៗរាប់ចាប់តាំងពី TikTok, YouTube, Instagram រហូតដល់ Facebook។

ងាកមកមើលបណ្តាប្រទេសធំៗនៅតំបន់អឺរ៉ុបវិញ ប្រទេសបារាំង ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ក្រិច អេស្ប៉ាញ និងន័រវេស ជាដើម សុទ្ធតែបាន និងកំពុងដាក់ចេញនូវការកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់បណ្ដាញសង្គម ដោយក្នុងនោះប្រទេសខ្លះតម្រូវឱ្យមានការយល់ព្រមពីឪពុកម្តាយជាដាច់ខាត សម្រាប់កុមារ ដែលមានអាយុចន្លោះពី ១៣ ដល់ ១៦ឆ្នាំ។

ដោយឡែកនៅក្នុងតំបន់អាស៊ី ប្រទេសចិនបានអនុវត្តការរឹតបន្តឹងទាំងទៅលើខ្លឹមសារ និងការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អនីតិជន ខណៈដែលម៉ាឡេស៊ី និងឥណ្ឌា ក៏កំពុងចាត់វិធានការស្រដៀងគ្នានេះដែរ។ ចំណែកឯសហរដ្ឋអាម៉េរិក សភាកំពុងជំរុញការប្រើប្រាស់ច្បាប់សុវត្ថិភាពលើអ៊ីនធឺណិតសម្រាប់កុមារ ដើម្បីបង្កើនការទទួលខុសត្រូវរបស់ក្រុមហ៊ុនបណ្ដាញសង្គមក្នុងការការពារអ្នកប្រើប្រាស់វ័យក្មេង។

ទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបានព្យាយាមដាក់ការកំណត់អាយុសម្រាប់ការបង្កើតគណនីក៏ដោយ ក៏ក្រុមអ្នកការពារសិទ្ធិកុមារនៅតែយល់ឃើញថា វិធានការទាំងនោះនៅធូរលុងពេក និងមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការការពារកុមារពីមាតិកាគ្រោះថ្នាក់ ភាពញៀន និងហានិភ័យបំផ្លាញសុខភាពផ្លូវចិត្តនោះទេ។ នេះជាសញ្ញាអាសន្នមួយបង្ហាញថា បណ្តាញសង្គមលែងជាកន្លែងកម្សាន្តដ៏សុវត្ថិភាពសម្រាប់កុមារទៀតហើយ ហើយរដ្ឋាភិបាលជុំវិញពិភពលោកកំពុងតែរួមដៃគ្នាយ៉ាងដាច់ខាត ដើម្បីដោះស្រាយវិបត្តិនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សកលវិទ្យាល័យចិនមួយទម្លាក់សកលវិទ្យាល័យ ហាវើដ របស់អាម៉េរិកពីកំពូលតារាងជាប្រវត្តិសាស្ត្រ

ស្ទើរមិនគួរឱ្យជឿសកលវិទ្យាល័យលំដាប់ពិភពលោក ហាវើដ របស់អាម៉េរិករបូតតំណែងពីកំពូលតារាង ដែលខ្លួនធ្លាប់ឈរជើងជាយូរមកហើយទៅឱ្យសកលវិទ្យា ហ្សេជា…

ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅថៃ កំពុងប្រឈមហានិភ័យខ្ពស់ពីការបោកប្រាស់ដោយបច្ចេកវិទ្យា AI

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI កំពុងតែវិវត្តខ្លួនយ៉ាងលឿន ប៉ុន្តែវាក៏កំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់ក្រុមឧក្រិដ្ឋជនហិរញ្ញវត្ថុផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ