សេដ្ឋកិច្ចអាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា និងហានិភ័យសកលនៅតែគំរាមកំហែងដល់សេដ្ឋកិច្ចអាស៊ី


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា វិបត្តិសង្គ្រាមនៅ​តំបន់មជ្ឈិមបូព៌ា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថាមពល នៅតែជាហានិភ័យដ៏ធំ ដែលអាចអូសទាញកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះឱ្យធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៩ ខែកក្កដា នេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា និងហានិភ័យសកលនៅតែគំរាមកំហែងដល់សេដ្ឋកិច្ចអាស៊ី
ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី សម្រាប់ឆ្នាំ២០២៦ ឈានដល់៤,៩% មានការកើនឡើងបន្តិចបើធៀបនឹងកំណើន ៤,៧% ដែលបានព្យាករក្រោយ
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ខ្លាំងដល់ទីផ្សារថាមពល។ ADB ក៏បានព្យាករដែរថា អតិផរណានៅតំបន់អាស៊ីឆ្នាំនេះនឹងធ្លាក់ចុះមកនៅត្រឹម៤,៣% ដោយសារតម្លៃប្រេង និងការផ្គត់ផ្គង់មានស្ថិរភាពជាងមុន ប៉ុន្តែនៅតែខ្ពស់ជាងការព្យាករកាលពីដើមឆ្នាំ ហើយអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ប្រសិនបើសង្គ្រាមរីករាលដាល ឬទីផ្សារថាមពលប្រែប្រួលខ្លាំង។
តែយ៉ាងណា ADB បានព្រមានថា ហានិភ័យធំៗនៅតែមានដូចជាការផ្ទុះសង្គ្រាមជាថ្មីនៅតំបន់មជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់នៃទីផ្សារថាមពល វិបត្តិវិស័យអចលនទ្រព្យនៅប្រទេសចិន ការរំខានផ្លូវដឹកជញ្ជូន និងបាតុភូតធម្មជាតិ El Niño ដែលអាចជំរុញឱ្យតម្លៃស្បៀងអាហារកើនឡើង។ ទន្ទឹមនេះ ADB បានបញ្ជាក់ថា ការរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងតម្រូវការបន្ទះឈីបបានជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍នៅអាស៊ី ដូចជាចិន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីជាដើម។

ទោះជាយ៉ាងណាក៏ដោយ ADB បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសនានា ចៀសវាងការឧបត្ថម្ភធនលើឥន្ធនៈហ្វូស៊ីលក្នុងរយៈពេលវែង និងផ្តោតលើការជួយប្រជាជនងាយរងគ្រោះតាមវិធានការ ដែលមានគោលដៅច្បាស់លាស់ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរយៈពេលវែង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា មានមូលដ្ឋានច្បាប់ និងអាទិភាពកម្រិតណាក្នុងការទាមទារទីតាំងដែលថៃ កាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?

នៅមួយរយៈពេលចុងក្រោយនេះ ភាគីថៃ កំពុងព្យាយាមបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ និងបង្វែរដានពលរដ្ឋខ្លួនឯងតាមរយៈការសាងសង់សំណង់ និងការធ្វើសកម្មភាព…

មូលនិធិរូបិយវត្ថុអន្តរជាតិ ​ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣% ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាជាបញ្ហាចម្បង

ហានិភ័យដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានក្លាយជាមូលហេតុចម្បងជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទម្លាក់ការព្យាករណ៍កំណើនសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ