ចិន ចង់បង្កើតប្រព័ន្ធខែលថ្មី ដើម្បីការពារផលប្រយោជន៍ក្រៅប្រទេសរបស់ខ្លួន
ប្រទេសចិន កំពុងពង្រីកវត្តមានអាជីវកម្មរបស់ខ្លួនកាន់តែទូលំទូលាយនៅជុំវិញពិភពលោក ហើយវត្តមានកាន់តែធំនេះ ហានិភ័យក៏កាន់តែច្រើនផងដែរ។ រា…
ធនាគារពិភពលោកបានពន្យល់នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ដែលបានចេញផ្សាយនៅខែតុលានេះថា កំណើនសេដ្ឋកិច្ចកម្ពុជាដែលថមថយនៅឆ្នាំនេះ ឆ្លុះបញ្ចាំងពី ការថយចុះនៃលំហូរប្រាក់ផ្ញើពីពលករខ្មែរនៅក្រៅប្រទេស កម្រិតអតិផរណាខ្ពស់ និងកំណើនឥណទានដែលនៅមានកម្រិតទាប។ កត្តាទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើអំណាចទិញរបស់គ្រួសារប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញ ដោយកំណើនអាចឈានដល់ ៤,០% នៅឆ្នាំ២០២៧ និង ៥,០% នៅឆ្នាំ២០២៨។
ការស្ទុះងើបនេះ ត្រូវបានរំពឹងថា នឹងទទួលបានការគាំទ្រពី ស្ថិរភាពនៃតម្លៃថាមពល ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យរបស់ពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ។
របាយការណ៍ក៏បានបញ្ជាក់ថា បាតុភូត El Niño ត្រូវបានរំពឹងថា នឹងរារាំងខ្លះដល់ការស្ទុះងើបឡើងវិញនៃវិស័យកសិកម្មនៅឆ្នាំ២០២៧ផងដែរ។