លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ រៀបចំពិធីទទួល លោក ស៊ី ជីនពីង យ៉ាងអធិកអធម ខណៈរំពឹងថា នឹងអាចបន្តការផ្អាក​សង្គ្រាមពាណិជ្ជកម្ម


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង យ៉ាងអធិកអធម នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែកញ្ញា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងទំនាក់ទំនងរវាងមហាអំណាចផុតលេខទាំងពីរ ខណៈដែលភាពតានតឹងកំពុងកើនឡើងលើពាណិជ្ជកម្ម បច្ចេកវិទ្យា តៃវ៉ាន់ និងអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ
ដោយ

បើទោះបីជា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ត្រូវបានគេរំពឹងថា នឹងមិននាំមកនូវការបោះជំហានធំដុំក្ដី ប៉ុន្តែ គឺជឿជាក់ថា ភាគីអាមេរិក និងចិន អាចព្រមព្រៀងគ្នាលើការបន្ត ពង្រីករយៈពេលបន្ថែមនៃការផ្អាកសង្គ្រាមពាណិជ្ជកម្ម ដែលបានអនុវត្តមកអស់រយៈពេល១១ខែរួចមកហើយនោះ។
មុនជំនួបរបស់មេដឹកនាំទាំងពីរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ភាគីអាមេរិក និងចិនបានព្រមព្រៀងគ្នាបន្ត បន្ដការផ្អាកសង្គ្រាមពាណិជ្ជកម្ម រយៈពេល ២ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។
ទោះយ៉ាងណាក៏ដោយចុះ ការមកដល់របស់លោក ស៊ី លើទឹកដីសហរដ្ឋអាម៉េរិកលើកនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយ លោក ត្រាំ និងភរិយា ចេញបានទៅទទួលលោក ស៊ី និងភរិយា នៅលើផ្លូវយន្តហោះ ដែលមានកម្រាលព្រំក្រហមប្រវែងប្រមាណ ៣០ម៉ែត្រ អមដោយកងតន្ត្រីយោធា ការបាញ់កាំភ្លើងគោរព និងការហោះហើររបស់យន្តហោះយោធាផងដែរ។ នេះក៏ជាការទទួលមេដឹកនាំបរទេសដោយផ្ទាល់នៅមូលដ្ឋានទ័ពអាកាស Joint Base Andrews ជាលើកដំបូងរបស់ប្រធានាធិបតីអាម៉េរិក ក្នុងរយៈពេល ១១ឆ្នាំមកនេះ។
ប៉ុន្តែ នៅពីក្រោយពិធីដ៏អធិកអធមនេះ កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងមិនមែនជារឿងងាយស្រួលឡើយ។
សហរដ្ឋអាមេរិក និងចិន នៅតែមានភាពខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ពាណិជ្ជកម្ម និងពន្ធគយ បច្ចេកវិទ្យា បញ្ហាតៃវ៉ាន់ ការនាំចេញបច្ចេកវិទ្យា រ៉ែធាតុកម្រ និងទំនាក់ទំនងរបស់ចិនជាមួយអ៊ីរ៉ង់។
សម្រាប់បញ្ហាតៃវ៉ាន់ ប្រភពដែលដឹងពីផែនការកិច្ចពិភាក្សាបានឱ្យដឹងថា លោក ស៊ី អាចលើកឡើងយ៉ាងខ្លាំងអំពីការទាមទាររបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនចង់ឱ្យបញ្ហានេះក្លាយជាចំណុចសំខាន់នៃកិច្ចពិភាក្សា។
ជាមួយគ្នានេះ លោក ត្រាំ ត្រូវបានរំពឹងថា នឹងបន្តរក្សាការគ្រប់គ្រងលើការនាំចេញបច្ចេកវិទ្យារបស់អាមេរិក ទោះបីជាចិនជំទាស់នឹងវិធានការទាំងនេះក៏ដោយ។
ទោះជាយ៉ាងណា កិច្ចពិភាក្សាអាចនឹងឈានទៅរកកិច្ចព្រមព្រៀងមួយចំនួន ដូចជា ការកាត់បន្ថយពន្ធគយលើវិស័យជាក់លាក់ កិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន និងការពង្រីកកិច្ចសន្ទនារវាងកងទ័ពនៃប្រទេសទាំងពីរ។
ចំណុចមួយទៀតដែលអាចលេចឡើងក្នុងកិច្ចពិភាក្សា គឺបញ្ញាសិប្បនិម្មិត ឬ AI។ អាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងវិស័យនេះ ប៉ុន្តែប្រទេសទាំងពីរក៏មានការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតចេញពីការរីកចម្រើនយ៉ាងលឿននៃ AI ផងដែរ។




អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិ ជំរុញឱ្យប្រទេសអ្នកមានកាត់បន្ថយបំណុល ខណៈវិបត្តិសកលជំរុញឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងព្រមានពីការកើនឡើងនៃបំណុលរដ្ឋាភិបាល ខណៈសង្គ្រាម វិបត្តិថាមពល និងអត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យថ្លៃដ…

តើលោក ត្រាំ បានរិះគន់ និងគំរាមអ្វីខ្លះទៅលើប្រទេសចំនួន៥ និងស្ថាប័នអន្តរជាតិ ចំនួន២ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ?

នៅក្នុងជំនួបមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២២​ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់ពេលវេលាប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ