វិស័យការបរទេស

អាម៉េរិក គ្រោងយកទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ទៅជួយសម្ពន្ធមិត្ត ដែលរងការវាយប្រហារពីអ៊ីរ៉ង់


ប្រភពច្បាស់​ការបាន​ទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិក កំពុងពិចារណា​រឹ​បអូសទ្រព្យសម្បត្តិ​បង្កកទុករបស់អ៊ីរ៉ង់ ទៅ​ជួយចេញថ្លៃចំណាយសម្រាប់ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុង​បណ្ដាប្រទេស​នៅ​ឈូងសមុទ្រពែក្ស រួមទាំងប្រទេសគុយវ៉ែត និងប្រទេសបារ៉ែនផងដែរ ដែលរងគ្រោះ​ដោយសារការវាយប្រហារដោយអ៊ីរ៉ង់ នាពេល​កន្លងមក​។ ​នេះបើយោងតាមការចុះផ្សាយរបស់​ទីភ្នាក​ងារព័ត៌មាន Reuters។
វិស័យការបរទេស
ដោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានបញ្ជាឱ្យវាយតម្លៃអំពីការខូចខាតដែលបង្កឡើងចំពោះសម្ពន្ធមិត្តរបស់អាម៉េរិក នៅឈូងសមុទ្រពែក្ស រួមទាំងប្រទេសគុយវ៉ែត និងប្រទេសបារ៉ែន ផងដែរ។ ទីក្រុងវ៉ាស៊ីនតោន កំពុងសិក្សាស្វែងយល់ថា តើទ្រព្យសម្បត្តិបង្កកទុករបស់អ៊ីរ៉ង់ អាចបង្វែរយកទៅជួយចេញថ្លៃចំណាយទាំងនោះបានដែរ ឬយ៉ាងណា។ ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារលើប្រទេសគុយវ៉ែត និងប្រទេសបារ៉ែន កាលពីថ្ងៃទី៥ ខែមិថុនា ខណៈការចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែជាប់គាំង។ យ៉ាងណាមិញអ៊ីរ៉ង់ បានទាមទារឱ្យមានការដោះលែងទ្រព្យសម្បត្តិចំនួន២៤ពាន់លានដុល្លារ ដែលបង្កកជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដែលគូភាគីអាសម្រេចបាននៅពេលអនាគត។
ទន្ទឹមនេះ ភាពតានតឹងនៅតែខ្ពស់ខ្លាំង ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់យ៉ាងណាក៏ដោយ។ សហរដ្ឋអាម៉េរិក បានអះអាងថា ខ្លួនបានវាយប្រហារទីតាំងរ៉ាដារបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីស្ទាក់ចាប់ដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ដែលរងការចោទប្រកាន់ថា បានគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្រ។ ក្រោយមក អ៊ីរ៉ង់ឆ្លើយតបថា ខ្លួនបានបាញ់មីស៊ីលផ្លោងទៅកាន់មូលដ្ឋានទ័ពអាម៉េរិក នៅប្រទេសគុយវ៉ែត និងប្រទេសបារ៉ែន ទោះបីជាយោធាអាម៉េរិក និយាយថា ដ្រូនអត្តឃាតភាគច្រើនត្រូវបានស្ទាក់ចាប់ក៏ដោយ។
ប្រទេសប៉ាគីស្ថាន ក៏បានចូលអន្តរាគមន៍ផ្នែកការទូតផងដែរ ដោយបានបញ្ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ូស៊ីន ណាកវី (Mohsin Naqvi) ទៅកាន់ទីក្រុងតេអេរ៉ង់ ជាមួយនឹងលិខិតមួយច្បាប់សម្រាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាបន្តបន្ទាប់។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់ នៅតែអាចរក្សាទុកអាវុធមីស៊ីលរបស់ខ្លួនរហូតដល់ទៅប្រមាណ២០% ទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់យ៉ាងណាក៏ដោយ។ សរុបជារួម ស្ថានការណ៍នៅតែផុយស្រួយ ដោយការប្រយុទ្ធគ្នា និងការទូតនៅតែបន្តនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ កើតទុក្ខមិនសុខចិត្តគំរាមប្ដឹងម៉ាឡេស៊ី ទៅអាស៊ាន និងអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយម៉ាឡេស៊ី ហាមនាំចូលបង្គាថៃ

ប្រទេសថៃ ​​កំពុង​តែឆេះ​ឆួលកើតទុក្ខមិនសុខចិត្ត ហើយ​គំរាមប្ដឹងប្រទេសម៉ាឡេស៊ី ទៅសមាគម​អាស៊ាន និង​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ក្រោយម…

ចិន ត្រៀមវាយលុកទីផ្សាររថយន្តអគ្គិសនីនៅអាម៉េរិក ខណៈក្រុមហ៊ុនយក្សៗនៅអាម៉េរិក ហាក់បង្អង់ល្បឿន និងកំពុងឆ្លេឆ្លា

ទោះបីជាត្រូវប្រឈមមុខនឹងរបាំងពន្ធគយដ៏ខ្ពស់កប់ពពក បទប្បញ្ញត្តិដ៏តឹងរ៉ឹង ព្រមទាំងការប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់ក្រុមអ្នកច្បាប់ និងឧស្សាហកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ