VinFast

អាម៉េរិក ប្ដឹងក្រុមហ៊ុនវៀតណាម VinFast ក្រោយបរាជ័យលើគម្រោងសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី និងអាគុយរថយន្ដ


រដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាម៉េរិក បានប្តឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ក្រោយក្រុមហ៊ុននេះ បរាជ័យក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយរថយន្ដនៅក្នុងរដ្ឋមួយនេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានស្រង់យកមកចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើណ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភាបានឱ្យឹងថា ក្រុមហ៊ុន VinFast បានបោះបង់ចោលការងារសាងសង់រោងចក្រ លើទីតាំងដីទំហំ ៧១២ ហិកតា ក្នុងស្រុក Chatham អស់រយៈពេលជាងមួយឆ្នាំមកហើយ។
VinFast
ដោយ

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ អគ្គរដ្ឋអាជ្ញានៃរដ្ឋការ៉ូលីណាខាងជើង បានអះអាងថា ក្រុមហ៊ុន VinFast បានខកខានក្នុងការបំពេញតាមកិច្ចព្រមព្រៀង ជាមួយរដ្ឋ ហើយភាពអសកម្មជាបន្ដបន្ទាប់របស់ក្រុមហ៊ុននេះ បានបង្ហាញពីការខកខានកាន់តែខ្លាំងឡើងនៅចុងក្រោយនេះ ដែលផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀង។
លើសពីនេះ រដ្ឋការ៉ូលីណាខាងជើង ក៏បានទាមទារសិទ្ធិក្នុងការអនុវត្តជម្រើសរបស់ខ្លួន ក្នុងការទទួលបានដី ៧១២ ហិកតានោះត្រឡប់មកវិញ ដើម្បីទុកឱ្យក្រុមហ៊ុនផលិតនាពេលអនាគត ហើយក៏បានទាមទារឱ្យក្រុមហ៊ុនវៀតណាម VinFast ត្រូវសងលុយ ៨០លានដុល្លារមកវិញ ខណៈដែលប្រាក់ទាំងនោះ ត្រូវបានរដ្ឋផ្ដល់ឱ្យក្រុមហ៊ុននេះ សម្រាប់ការរៀបចំដីសង់រោងចក្រនៅគ្រាដំបូង។
កន្លងមក ក្រុមហ៊ុន VinFast ត្រូវបានផ្តល់អាជ្ញាប័ណ្ណសាងសង់រោងចក្រនៅក្នុងរដ្ឋការ៉ូលីណាខាងជើង ដោយមានការប្តេជ្ញាចិត្តក្នុងការបង្កើតការងារចំនួន ៧,៥០០ កន្លែង និងវិនិយោគជាង ៣ ពាន់លានដុល្លារ។
កាលពី ឆ្នាំ ២០២២ ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសថា រោងចក្រ ដែលគ្រោងសាងសង់ឡើងនេះ នឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១៥ម៉ឺន គ្រឿង និងគ្រោងបើកដំណើរការនៅខែកក្កដាឆ្នាំ ២០២៦។ ប៉ុន្ដែ នៅឆ្នាំ ២០២៤ ក្រុមហ៊ុននេះបានចេញមកបញ្ជាក់ជាថ្មីថា ខ្លួននឹងពន្យារពេលការបើកដំណើរការរោងចក្រនេះទៅដល់ឆ្នាំ ២០២៨ ដោយសារតែភាពមិនប្រាកដប្រជានៃទីផ្សារ។
ក្រុមហ៊ុន វៀតណាមួយនេះ បានបន្ទោសទៅលើ ការផ្លាស់ប្តូរថ្មីៗនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងឧស្សាហកម្មរថយន្ត EV ដែលបានបង្កផលប៉ះពាល់ដល់ពេលវេលានៃគម្រោង ពោលគឺវាត្រូវការពេលវេលាបន្ថែមទៀត «ដើម្បីវាយតម្លៃលក្ខខណ្ឌអនុវត្តសមស្រប»។
សូមបញ្ជាក់ថា ក្រុមហ៊ុន VinFast របស់វៀតណាម ថ្មីៗនេះ ត្រូវបានរាយការណ៍ថា គ្រោងនឹងលក់រោងចក្ររបស់ខ្លួនចំនួន២ នៅវៀតណាមក្នុងតម្លៃជាង ៥០០លានដុល្លារ ដើម្បីស្វែងរកការដោះស្រាយវិបត្តិបំណុលរបស់ខ្លួន ដែលកំពុងប៉ោងឡើងដល់ទៅប្រមាណ ៧ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់វៀតណាម VinFast សម្រេចលក់ក្រុមហ៊ុន ដើម្បីដោះបំណុល៧ពាន់លានដុល្លារ

នៅមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន VinFast Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រ…

ក្រៅពីហ៊ុមព័ទ្ធ​សេដ្ឋកិច្ច អាម៉េរិក ចោទប្រកាន់បទព្រហ្មទណ្ឌលើអតីតមេដឹកនាំគុយបា ដើម្បីបង្កើនសម្ពាធ

បើទោះបីជាសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បង្ហាញសញ្ញា ឬផែនការវាយប្រហារយោធាភ្លាមៗលើប្រទេសគុយបា ក៏ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ