ហេដ្ឋារចនាសម្ព័ន្ធ

វៀតណាម អនុម័តថវិកាបន្ថែម៣ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវដែកតភ្ជាប់ជាមួយចិន


ប្រទេសវៀតណាម កំពុងបោះជំហានដ៏ធំមួយក្នុងការពង្រឹងការតភ្ជាប់ជាមួយប្រទេសចិន ដោយសភាវៀតណាម បានអនុម័តថវិកាបន្ថែមចំនួន៣ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីព្រំដែនចិន ឆ្លងកាត់ទីក្រុងហាណូយ ទៅកាន់កំពង់ផែហៃហ្វុង។ គម្រោងដែលមានទំហំសរុបជាង១១ពាន់លានដុល្លារអាម៉េរិកនេះ មិនត្រឹមតែជាគម្រោងដឹកជញ្ជូននោះទេ ប៉ុន្តែវាអាចក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយដែល​តភ្ជាប់វៀតណាមជាមួយប្រទេសចិន កាន់តែជិតស្និទ្ធ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

សភាវៀតណាម បានអនុម័តការកែសម្រួលគម្រោងផ្លូវរថភ្លើងតភ្ជាប់ប្រទេសចិន ដោយបន្ថែមថវិកា៣ពាន់លានដុល្លារ ដែលធ្វើឱ្យថវិកាគម្រោងសរុបកើនពីជាង៧,៧ពាន់លានដុល្លារឈានដល់បជាង១១ពាន់លានដុល្លារ។ ផ្លូវរថភ្លើងនេះនឹងចាប់ផ្តើមពីខេត្តឡាវ កៃ ជាប់ព្រំដែនចិនឆ្លងកាត់ទីក្រុងហាណូយ និងបន្តទៅកាន់កំពង់ផែហៃហ្វុង ដែលមានប្រវែងសរុប៤២៦គីឡូម៉ែត្រ។
រថភ្លើងនេះអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឆ្លងកាត់តំបន់ឧស្សាហកម្មសំខាន់ៗមួយចំនួន ដែលអាចជួយជំរុញពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញរវាងវៀតណាម និងចិន បន្ថែមទៀត។ រដ្ឋាភិបាលវៀតណាម មានគោលដៅបញ្ចប់ការសាងសង់ផ្លូវដែកនេះនៅចុងឆ្នាំ២០៣០ ហើយកាលពីឆ្នាំមុនបានបញ្ជាក់ថា ចិននឹងផ្តល់កម្ចីឥណទានសម្រាប់គម្រោងនេះ។

សូមបញ្ជាក់ថា ផ្លូវរថភ្លើងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្លូវរថភ្លើង៣ខ្សែដែលវៀតណាម គ្រោងសាងសង់ ដើម្បីភ្ជាប់បណ្តាញផ្លូវដែករបស់ខ្លួនជាមួយប្រទេសចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្តីរំពឹងចង់ឃើញលោកស្រី គ្រីស្ទីន ឡាហ្គាត ប្រជែងតំណែងប្រធានាធិបតីបារាំង រសាត់ទៅកាន់តែឆ្ងាយ

ក្តីរំពឹងរបស់ម្ចាស់ឆ្នោតនៅប្រទេសបារាំង ដែលចង់ឃើញអ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាន់ខ្ពស់ គឺលោកស្រី គ្រីស្ទីន ឡាហ្គាត ហក់ចូលក្នុងការប្រជែង…

គ្រឿងញៀន និងល្បែងអនឡាញ កំពុងរីកសាយនៅឡាវ កាន់តែខ្លាំង ខណៈឧក្រិដ្ឋជនជនជាតិចិន និងថៃ ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីឡាវ ជាបន្ដបន្ទាប់

រដ្ឋាភិបាលឡាវ កំពុងបង្កើនយុទ្ធនាការលាងសម្អាតបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជម្រុះចោលនូវបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន និងល្បែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ