ប្រធានាធិបតីបារាំង

​តើកម្ពុជានឹងទទួលបានផលប្រយោជន៍យុទ្ធសាស្ត្រអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង?


គេហទំព័រព័ត៌មានស៊ើបអង្កេត Intelligence Online របស់ប្រទេសបារាំង បានរាយការណ៍ថា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនឹងនាំយកកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់ជាច្រើន មកចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតលើវិស័យ​អវកាស ថាមពល ការពារជាតិ និងអាកាសយានដ្ឋាន។
ប្រធានាធិបតីបារាំង
ដោយ

ជុំវិញព្រឹត្តិការណ៍នេះ ក្រុមអ្នកជំនាញកម្ពុជាបានវាយតម្លៃខ្ពស់ថា ទស្សនកិច្ចផ្លូវរដ្ឋនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាអាចពង្រឹងសមត្ថភាពការពារជាតិ ថាមពល និងទាញយកផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលអនាគត។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ក្នុងពេលដែលបារាំងកំពុងបន្តរីកចម្រើនខ្លាំងលើវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម គម្រោងកិច្ចព្រមព្រៀងរួមគ្នារវាងបារាំង និងកម្ពុជា នឹងផ្ដល់ផលចំណេញយ៉ាងធំធេងមិនត្រឹមតែលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ វិស័យការពារជាតិ ដែលស្ថិតក្នុងកិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបំពាក់បំប៉នសមត្ថភាពកងទ័ពកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីការពារអធិបតេយ្យភាពជាតិ។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងលោកបណ្ឌិត ស៊ឺន សំ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានគូសបញ្ជាក់ស្រដៀងគ្នាថា កម្ពុជានៅតែត្រូវការធនធាន និងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ជាតិ ខណៈដែលបារាំងគឺជាមហាអំណាចពិភពលោកមួយ ដែលមានឥទ្ធិពល។ អ្នកជំនាញទាំងពីររូបបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាទទួលបានការជួយជ្រោមជ្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធពីបារាំងមែននោះ វានឹងបោះជំហានឈានឆ្ពោះទៅមុខយ៉ាងលឿនជាមួយនឹងកម្រិតអភិវឌ្ឍន៍កាន់តែប្រសើរជាងមុន។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានបង្ហាញជំនឿយ៉ាងមុតមាំថា ការពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបារាំងនឹងផ្ដល់ឱ្យកម្ពុជានូវភាពស៊ាំនិងសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាការការពារផលប្រយោជន៍ជាតិ។ លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងជួយផ្លាស់ប្ដូរមុខមាត់ថ្មីដល់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិធំៗឱ្យមកបោះទុនរកស៊ីកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់ទឹកដីកម្ពុជា គេហទំព័រ Intelligence Online របស់បារាំងបានទម្លាយឱ្យដឹងថា មេដឹកនាំបារាំងរូបនេះនឹងនាំយកកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនមកចុះហត្ថលេខាជាមួយកម្ពុជាដែលគ្របដណ្ដប់លើវិស័យយុទ្ធសាស្ត្រស្នូលរួមមានវិស័យអវកាស ថាមពល ការពារជាតិ និងអាកាសយានដ្ឋាន៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ រៀបចំកម្មវិធីជំនួបសហគ្រិនជាលើកទី២ ដើម្បីពង្រឹងលទ្ធភាពចូល ទីផ្សារ និងទទួលបានហិរញ្ញប្បទាន

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ បានរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ក្រោមយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេក…

តើការតាំងបង្ហាញប្រាសាទបុរាណខ្មែរ ដែលរងការបំផ្លាញពីថៃ នៅក្នុងកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ជួយលើកកម្ពស់មរតកវប្បធម៌ និងដាក់សម្ពាធលើថៃ យ៉ាងណាដែរ?

ការដាក់តាំងបង្ហាញស្ថាបត្យកម្ម នៃប្រាសាទខ្មែរចំនួន៣ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលត្រូវបានយោធាថៃ បំផ្លាញនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ