ព័ត៌មាន

all news articles here

តើអ្វីជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញបរិយាកាសវិនិយោគក្នុងវិស័យស្វាយចន្ទី និងដំឡូងមីនៅខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរ?

ដោយ​ សោម ស្រីពេជ្រ
ខេត្តកំពង់ធំ ត្រូវបានគេទទួលស្គាល់ថា ជាជង្រុកកសិកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលមិនត្រឹមតែល្បីល្បាញលើការផលិតស្រូវប៉ុណ្ណោះទេ ប៉ុន្តែស្វាយចន្ទី និងដំឡូងមី ក៏ជាដំណាំយុទ្ធសាស្ត្រស្នូលក្នុងការទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តនេះផងដែរ។ទោះជាយ៉ាងណា ផលិតកម្មកសិកម្មដ៏ធំធេងនេះ នៅតែមិនទាន់អាចទាញយកតម្លៃបន្ថែមឱ្យអស់ពីសក្តានុពលនៅឡើយទេ ដោយសារកសិករ និងអាជីវករនៅតែជួបប្រទះឧបសគ្គធំៗដូចជា ការប្រែប្រួលតម្លៃទីផ្សារ និងកង្វះខាតសមត្ថភាពកែច្នៃក្នុងស្រុក។