​កម្ពុជា លេចឈ្មោះក្នុងបញ្ជីប្រទេសមានរ៉ែកម្រ

​កម្ពុជា លេចឈ្មោះក្នុងបញ្ជីប្រទេសមានរ៉ែកម្រ តើវាជាកាតាលីករសេដ្ឋកិច្ចថ្មី ឬយ៉ាងណា?


ស្របពេលពិភពលោកកំពុងស្រេកឃ្លានរ៉ែកម្រ ដើម្បីបម្រើឱ្យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងថាមពលបៃតង របាយការណ៍អន្តរជាតិថ្មីមួយបានលាតត្រដាងថា កម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានសក្តានុពលធនធានរ៉ែដ៏សំខាន់មួយនេះ។ ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ សារព័ត៌មាន Nikkei Asia ក៏បានគូសបញ្ជាក់ពីក្តីបារម្ភជុំវិញសកម្មភាពរុករករ៉ែគ្មានការគ្រប់គ្រង និង ចន្លោះប្រហោងនៃអភិបាលកិច្ច ដែលអាចប្រែក្លាយទ្រព្យសម្បត្តិធម្មជាតិនេះឱ្យទៅជាវិនាសកម្មបរិស្ថានផងដែរ។
​កម្ពុជា លេចឈ្មោះក្នុងបញ្ជីប្រទេសមានរ៉ែកម្រ
ដោយ

តំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាសមរភូមិភូមិសាស្ត្រនយោបាយរ៉ែកម្រយ៉ាងក្តៅគគុករវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក។ ក្នុងនោះកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងបញ្ជី ដែលត្រូវបានរកឃើញ និងមានសកម្មភាពពាក់ព័ន្ធនឹងធនធានរ៉ែកម្រដូចទៅនឹងប្រទេសជិតខាងឡាវ និងមីយ៉ាន់ម៉ាដែរ។ តែយ៉ាងណាព័ត៌មានលម្អិតពាក់ព័ន្ធនឹងទីតាំងអណ្តូងរ៉ែ និងទំហំបរិមាណរ៉ែកម្រពិតប្រាកដនៅកម្ពុជាមិនទាន់ត្រូវបានទម្លាយជាផ្លូវការនៅឡើយ។
ទន្ទឹមនឹងដំណឹងល្អនេះ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានគេចាត់ទុកជាដែនដី ដែលមានប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិធូររលុង ព្រមទាំងប្រឈមនឹងបញ្ហាអភិបាលកិច្ច និងហានិភ័យអំពើពុករលួយក្នុងវិស័យរ៉ែនេះ។ ចំណុចខ្សោយទាំងនេះបានបង្កើតជាជម្រកសុវត្ថិភាពសម្រាប់អាជីវកម្មរុករករ៉ែខុសច្បាប់ និងអនាមិកដែលបានលួចធ្វើសកម្មភាពយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ពោលគឺធ្វើឱ្យបាត់បង់ចំណូលជាតិ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។
ប្រសិនបើក្រឡេកមើលសកម្មភាពផ្លូវការ ក្រសួងរ៉ែ និងថាមពលនៃកម្ពុជា ធ្លាប់បានប្រកាសជាចំហតែលើអាជីវកម្មរ៉ែប្រពៃណីដូចជាថ្ម ខ្សាច់ និងការទាញយកផលប្រយោជន៍ពីរ៉ែមាសលក្ខណៈឧស្សាហកម្មតែប៉ុណ្ណោះ។ ដោយឡែកពាក់ព័ន្ធនឹងរ៉ែកម្រ ដែលជាធាតុផ្សំសំខាន់ក្នុងការផលិតអាគុយឡានអគ្គិសនី គ្រឿងអេឡិចត្រូនិក និងអាវុធយោធា កម្ពុជា មិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយអំពីការធ្វើអាជីវកម្មទ្រង់ទ្រាយធំដូចប្រទេសឡាវ ដែលមានគម្រោងរ៉ែកម្ររបស់ចិន វិនិយោគនោះឡើយ។
ការលេចឈ្មោះកម្ពុជា ក្នុងរបាយការណ៍ នៃការរកឃើញធនធានរ៉ែកម្រនេះបានបង្ហាញឱ្យឃើញថា កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិធំៗ ប្រសិនបើរដ្ឋាភិបាលរៀបចំការរុករកដោយមានការចាត់តាំង និងមានតម្លាភាព។ ប៉ុន្តែប្រសិនបើគ្មានការរឹតបន្តឹងច្បាប់ និងការគ្រប់គ្រងបរិស្ថានឱ្យបានម៉ឺងម៉ាត់ទេនោះ ធនធានរ៉ែកម្រទាំងនេះនឹងត្រូវគេលួចបូមយក ដោយបន្សល់ទុកតែសារធាតុគីមីពុល និងការបំផ្លិចបំផ្លាញដល់សហគមន៍មូលដ្ឋានតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាត្រូវតែពង្រឹងយន្តការត្រួតពិនិត្យ ជំរុញអភិបាលកិច្ចល្អក្នុងវិស័យរ៉ែ និងប្រែក្លាយសក្តានុពលរ៉ែកម្រនេះឱ្យក្លាយជាផលប្រយោជន៍ជាតិពិតប្រាកដ ជាជាងបណ្តោយឱ្យវាក្លាយជាជនរងគ្រោះនៃមហិច្ឆតារ៉ែកម្ររបស់ក្រុមហ៊ុនអនាមិកឆ្លងដែន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើឥណ្ឌូនេស៊ី និងវៀតណាម កំពុងប្រជែងធ្វើបងធំនៅលើដែនសមុទ្រ ឬយ៉ាងណា បានជាមួយផលិតនាវាមុជទឹក និងមួយផលិតនាវាចម្បាំងប្រឆាំងនាវាមុជទឹក?

ឥណ្ឌូនេស៊ី ក្នុងនាមជាបងធំអាស៊ាន បានប្រកាសជាផ្លូវការនូវគម្រោងយោធាដ៏មានឥទ្ធិពលបំផុតមួយ ដោយចាប់ផ្តើមសាងសង់នាវាមុជទឹកទំនើបនៅក្នុងស្រុកជាល…

​អាស៊ានពួតដៃគ្នាបើកយុទ្ធនាការកាត់ឫសគល់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ពីការបង្រ្កាបតាមព្រំដែនរហូតដល់ការវះកាត់បណ្តាញលាងលុយកខ្វក់ឆ្លងដែន

រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះជំហានរួមគ្នាឈានទៅលុបបំបាត់អាណាចក្រឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែល​កំពុងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ