សហភាពអឺរ៉ុប

សហភាពអឺរ៉ុបដាក់សម្ពាធលើអង់គ្លេសជុំវិញរថយន្តចិន ខណៈច្បាប់ផលិតនៅអឺរ៉ុបកាន់តែតឹងរ៉ឹង


ភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើងរវាងអង់គ្លេស និងសហភាពអឺរ៉ុបជុំវិញរថយន្តចិន និងច្បាប់ផលិតនៅអឺរ៉ុប ឬ Made in Europe ថ្មី ដែល​កាន់តែតឹងរ៉ឹង។ សហភាពអឺរ៉ុបកំពុង​ជំរុញឱ្យ​អង់គ្លេសដំឡើងពន្ធលើរថយន្តចិន ខណៈបារាំងព្រមានថា អង់គ្លេសមិនគួររំពឹងទទួលបានការការពារដូចប្រទេសជាសមាជិកសហភាពអឺរ៉ុបនោះ​ឡើយ។
សហភាពអឺរ៉ុប
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា មន្ត្រីសហភាពអឺរ៉ុបបានប្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Andy Burnham ថា អង់គ្លេស គួរដំឡើងពន្ធលើរថយន្តចិន និងតម្រឹមគោលនយោបាយពាណិជ្ជកម្មឱ្យកាន់តែស្របជាមួយសហភាពអឺរ៉ុប។ ទីក្រុងព្រុចសែល ព្រួយបារម្ភថា បណ្ដាក្រុមហ៊ុនចិនអាចនឹងប្រើប្រទេសអង់គ្លេសធ្វើជាផ្លូវឆ្លងកាត់ ដើម្បីគេចពន្ធរបស់សហភាពអឺរ៉ុប។ ជាមួយគ្នានេះ សហភាពអឺរ៉ុបកំពុងរៀបចំច្បាប់ផលិតនៅអឺរ៉ុប ដើម្បីផ្តល់អាទិភាពដល់ក្រុមហ៊ុនអឺរ៉ុបក្នុងវិស័យដូចជារថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលស្អាត ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើចិន។
បារាំងចង់ឱ្យច្បាប់នេះផ្តោតលើប្រទេសសមាជិកសហភាពអឺរ៉ុប ខណៈអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប និងប្រទេសមួយចំនួននៅអឺរ៉ុបខាងជើងគាំទ្រការរួមបញ្ចូលដៃគូដូចជាអង់គ្លេស ជប៉ុន និងកាណាដា។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងបន្តពិភាក្សាជាមួយសហភាពអឺរ៉ុបលើច្បាប់នេះដែលអាចក្លាយជាបញ្ហាសំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ភាគីទាំងពីរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កោះតៃវ៉ាន់បដិសេធការលើកឡើងរបស់លោក ស៊ី នៅចំពោះមុខលោក ត្រាំ និងបានចាត់ទុកជាការបំភ្លៃការពិត

រដ្ឋបាលកោះតៃវ៉ាន់បានចេញមុខវាយបក និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានថ្លែងទៅកាន់ប្រធានាធ…

តើនាយករដ្ឋមន្ត្រីថៃបាននិយាយអ្វីខ្លះពីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅអាម៉េរិក?

​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានឡើងថ្លែងសារនយោបាយកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ