វិស័យការពារជាតិ

ទោះបីមានសមត្ថភាពខ្លាំងជាងគេនៅក្នុងតំបន់ តែឥណ្ឌូនេស៊ី ប្តេជ្ញាបន្តធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំង


ឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ថា ជាបងធំនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងក្លាបំផុតក្នុងតំបន់នោះ នៅតែបន្តមហិច្ឆតាពង្រឹងសម្ភារៈ និងប្រព័ន្ធការពារជាតិរបស់ខ្លួនបន្ថែមទៀត។ ក្នុងនាមជាប្រជាជាតិ ដែលមានឧត្តមភាពយោធាខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី១៣ លើពិភពលោក មេដឹកនាំប្រទេសនេះបានប្រកាសជាចំហថា ឥណ្ឌូនេស៊ីនឹងមិនបង្អង់ដៃឡើយ ពោលគឺត្រូវតែបន្តកសាង និងពង្រឹងសមត្ថភាពការពារជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យការពារជាតិ
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានប្តេជ្ញានឹងបន្តកសាងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំង និងទំនើបបន្ថែមទៀត។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ស្ថានភាពភូមិសាស្ត្រនយោបាយចុងក្រោយបង្អស់នៅលើពិភពលោក គឺពោរពេញដោយភាពមិនប្រាកដប្រជា។ ដូច្នេះការលើកកម្ពស់សមត្ថភាពការពារជាតិ គឺជាតម្រូវការចម្បង និងចាំបាច់បំផុត ដើម្បីរក្សាស្ថិរភាព និងសន្តិសុខជាតិ។
លោក រីកូ រីកាដូ ស៊ីរ៉ៃ (Rico Ricardo Sirait) អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី បានអះអាងដែរថា យន្តហោះចម្បាំងគឺជាប្រព័ន្ធយោធាដ៏សំខាន់ ដែលនឹងជួយឥណ្ឌូនេស៊ីក្នុងការបិទខ្ទប់ និងពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកបានគូសបញ្ជាក់ទៀតថា ការធ្វើទំនើបកម្មឧបករណ៍ការពារជាតិ គឺជាការវិនិយោគដ៏មានតម្លៃ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ លោកបានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនចាត់ទុកការពង្រឹងវិស័យការពារជាតិត្រឹមតែជាការផ្គត់ផ្គង់ និងគាំទ្រដល់សមត្ថភាពប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាជាការវិនិយោគយុទ្ធសាស្ត្រក្នុងគោលបំណងការពារអធិបតេយ្យភាព និងកិត្តិយសជាតិទាំងមូល។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ មក ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមានទឹកប្រាក់ជាង៨ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿងពីប្រទេសបារាំង។ហើយថ្មីៗនេះ ឥណ្ឌូនេស៊ី រំពឹងថា នឹងទទួលបាននាវាផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្រ ផលិតដោយក្រុមហ៊ុនអ៊ីតាលីនៅចុងឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វី លោក ពូទីន ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ប្រទេសចិន ភ្លាមៗ បន្ទាប់ពីលោក ត្រាំ?

​​​​ក្រោយជំនួបដ៏កម្ររវាងមេដឹកនាំកំពូលរបស់ចិន និង អាម៉េរិក លោក ដូណាល់ ត្រាំ និង លោក ស៊ី មិនទាន់បានមួយសប្តាហ៍ស្រួលបូលផង ប្រធានាធិបតី…

លោក ត្រាំ ប្រកាសផ្អាកផែនការវាយប្រហារលើអ៊ីរ៉ង់ និងបង្ហាញសញ្ញាវិជ្ជមានជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែ

​​លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានបញ្ជូនសំណើសន្តិភាពថ្មីចុងក្រោយបំផុតមកកាន់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ