វិស័យការពារជាតិ

តើត្រូវរៀបចំយុទ្ធសាស្ត្របែបណា​ដើម្បីឱ្យការធ្វើកំណែទម្រង់ក្នុងវិស័យកងទ័ពមានប្រសិទ្ធភាពខ្ពស់ និងមិនបង្កហានិភ័យ?


រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលើការធ្វើកំណែទម្រង់ដោយបង្រួមមុខងារ និងតួនាទីនៅក្នុងវិស័យការពារជាតិ ឱ្យមានទម្រង់តូចជាងមុន ប៉ុន្តែសំដៅទៅលើការប្រមូលផ្តុំកម្លាំង និងពង្រឹងសមត្ថភាពប្រតិបត្តិការក្នុងជួរទ័ពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អ្នកជំនាញភូមិសាស្ត្រនយោបាយបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការនេះ ព្រោះវានឹងជួយលុបបំបាត់បញ្ហាទាហានមានតែឈ្មោះ ឬទ័ពខ្មោច ព្រមទាំងជួយពង្រឹងប្រព័ន្ធការពារជាតិ ឱ្យកាន់តែរឹងមាំក្នុងការធានាការពារបូរណភាពទឹកដី។
វិស័យការពារជាតិ
ដោយ

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយល់ថា ការធ្វើកំណែទម្រង់នេះត្រូវតែមានផែនការមេមួយឱ្យច្បាស់លាស់ ដើម្បីចៀសវាងការខូចខាតរចនាសម្ព័ន្ធដែលមានស្រាប់ ដែលអាចក្លាយជាសញ្ញាគ្រោះថ្នាក់នៃការដើរថយក្រោយ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យការពារជាតិ។ លោកបានកត់សម្គាល់ថា កាលពីពេលកន្លងទៅធ្លាប់មានការលេចឮព័ត៌មានជុំវិញបញ្ហាទ័ពខ្មោច ឬទាហានមានតែឈ្មោះ ដែលបញ្ហានេះបានបង្កជាក្តីកង្វល់ និងជាបន្ទុកចំណាយយ៉ាងធ្ងន់ធ្ងរដល់ថវិកាជាតិ។ លោកបណ្ឌិតបានផ្តល់ទស្សនៈថា ដើម្បីឱ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ រដ្ឋាភិបាលត្រូវផ្ដោតលើការកែទម្រង់គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ រាប់ចាប់តាំងពីការរៀបចំរចនាសម្ព័ន្ធជួរទ័ព យុទ្ធសាស្ត្រយោធា យុទ្ធោបករណ៍ រហូតដល់ការធ្វើទំនើបកម្មផ្នែកចំណេះដឹង និងជំនាញកងទ័ព ដើម្បីធានាបាននូវខែលការពារជាតិមួយដ៏រឹងមាំ ដែលមិនអាចឱ្យកម្លាំងខាងក្រៅណាមួយរំលោភបំពានបានឡើយ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា កំណែទម្រង់ត្រូវតែឈរលើមូលដ្ឋានទិន្នន័យជាក់ស្តែង ដោយផ្តោតលើការកែសម្រួល និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមានស្រាប់ មិនមែនជាការលុបចោលទាំងស្រុងនូវប្រព័ន្ធចាស់នោះទេ។
គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗបានលើកឡើងថា រាជរដ្ឋាភិបាល កំពុងសិក្សាធ្វើកំណែទម្រង់ដោយបង្រួមមុខងារនៅក្នុងវិស័យទ័ពឱ្យតូចជាងមុន ពោលគឺការកាត់បន្ថយរចនាសម្ព័ន្ធ ដែលស្មុគស្មាញ ប៉ុន្តែពង្រឹងសមត្ថភាពឱ្យកាន់តែរីកចម្រើន និងមានភាពរហ័សរហួនជាងមុន។ សម្តេចធិបតី បានគូសបញ្ជាក់ថា សម្រាប់ស្ថាប័នណាដែលមានមុខងារ ឬតួនាទីណាជាន់គ្នា គឺមិនចាំបាច់រក្សាទុកទៀតនោះទេ នៅក្នុងជួរកងទ័ព ពោលគឺត្រូវធ្វើការលុបចោល រួចបង្រួម និងបញ្ចូលតួនាទីទាំងនោះទៅក្នុងអង្គភាពតែមួយវិញ ដើម្បីបង្កើនភាពធន់ សន្សំសំចៃ និងពង្រឹងយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិរបស់កម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិនខឹងសម្បារយ៉ាងខ្លាំងក្រោយថៃយកទុរេនជ្រុះវេចខ្ចប់បន្លំជាទុរេនមានគុណភាពនាំចេញទៅលក់ឱ្យខ្លួន

បញ្ហាប្រឈមនៃកត្តាអាកាសធាតុ ដូចជាអាកាសធាតុក្តៅខ្លាំង និងការរងឥទ្ធិពលពីព្យុះភ្លៀងកក់ខែយ៉ាងគំហុក បានធ្វើឱ្យដំណាំទុរេនជិតប្រមូលផលរបស់ថៃរងកា…

ក្រុមហ៊ុនដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា ជាមួយវៀតណាម និងចិន សម្រេចដំឡើងថ្លៃពី២០ ទៅ៣០% ដែលអាចគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្ម

ភាពមិនច្បាស់លាស់ នៃតម្លៃប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយជម្លោះភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បានក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់ខ្សែច្រវាក់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ