ទីផ្សារប្រេង

អ៊ីរ៉ង់ អះអាង​​ថា ខ្លួនរកចំណូលបាន១៨ពាន់លានដុល្លារពីការលក់ប្រេង ទោះស្ថិតក្នុងភ្លើងសង្គ្រាម


ទោះជារងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់​សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងប្រឈមនឹងការបិទផ្លូវដឹកជញ្ជូន និងទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយ អ៊ីរ៉ង់ បានអះអាងថា ខ្លួននៅតែអាចលក់ប្រេងបានរហូតដល់ទៅ១៨ពាន់លានដុល្លារ អំឡុងពេលសង្គ្រាម និងអំឡុងពេលបទឈប់បាញ់។ ការប្រកាស​អះអាង​​ក្ដែងៗ​នេះបង្ហាញ​​ថា សង្គ្រាមមិនអាចបិទ​ខ្ទប់ប្រភពប្រាក់ចំណូលដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ បានទាំងស្រុងឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
ទីផ្សារប្រេង
ដោយ

ក្រសួងប្រេងអ៊ីរ៉ង់ បានប្រកាសក្ដែងៗថា ខ្លួនលក់ប្រេងបានរហូតដល់ទៅជាង១១ពាន់លានដុល្លារ អំឡុងពេលសង្គ្រាម និងជិត៧ពាន់លានដុល្លារផ្សេងទៀតអំឡុងពេលអនុវត្តបទឈប់បាញ់ ដែលក្រោយមកបានដួលរលំនៅដើមខែកក្កដា កន្លងទៅ។ ក្រសួងនេះបានបញ្ជាក់ថា ប្រាក់ចំណូលនេះស្មើនឹងជាង៦០% នៃចំណូលបានពីការលក់ប្រេង ដែលរដ្ឋាភិបាលគ្រោងទុកប្រចាំឆ្នាំ ទោះបីជាប្រទេសនេះកំពុងស្ថិតក្នុងវិបត្តិសង្គ្រាមក៏ដោយ។
ទោះជាយ៉ាងណាការអះអាងនេះ ផ្ទុយពីការលើកឡើងរបស់ប្រធានរដ្ឋសភា និងជាប្រធានអ្នកចរចាអ៊ីរ៉ង់លោក មហាម៉ាត់ បាហ្គើ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ដែលធ្លាប់និយាយកាលពីចុងខែមិថុនា ថា អ៊ីរ៉ង់ មិនអាចនាំចេញប្រេងបានឡើយដោយសារការបិទផ្លូវចេញចូលកំពង់ផែពីសំណាក់សហរដ្ឋអាម៉េរិក។
គួររំឭកថា សង្គ្រាមអ៊ីរ៉ង់ បានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានបើកការវាយបកទៅលើបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ភាគីទាំងពីរបានឈប់បាញ់គ្នានៅខែមេសា ប៉ុន្តែការប្រយុទ្ធបានផ្ទុះឡើងវិញនៅដើមខែកក្កដា ដោយផ្តោតលើការដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សង្គ្រាមអ៊ីរ៉ង់ រាលដាលកាន់តែធំឈានដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ខណៈអាម៉េរិក ផ្អាកការវាយប្រហារ​

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងឈានចូលដំណាក់កាលថ្មី ដែលកាន់តែគ្រោះថ្នាក់គួរឱ្យបារម្ភ​។ ទោះបីជាសហរដ្ឋអាម៉េរិក បានផ្អាកការវាយប្រហារលើអ៊ីរ…

ឡាវ បង្កើនមហិច្ឆតាថាមពល ដោយគ្រោងសាងសង់ទំនប់វារីអគ្គិសនី៦ទៀតលើដងទន្លេមេគង្គ

បន្ទាប់ពីសម្រេចបាននូវការសាងសង់ទំនប់វារីអគ្គិសនីខ្នាតយក្សពីរទល់មុខគ្នានៅលើដងទន្លេមេគង្គ និងកំពុងជំរុញការសាងសង់គម្រោងថ្មីតម្លៃ៥ពាន់លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ