អត្ថបទពាណិជ្ជកម្ម

ទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់១០,០០០ នាក់ BYD បន្តចាក់ឫសយ៉ាងជ្រៅ លើប្រព័ន្ធសេវាកម្មថាមពលថ្មីនៅកម្ពុជា


នៅថ្ងៃទី ២៣ ខែឧសភា BYD Cambodia បានរៀបចំពិធីអបអរសាទរ ថ្លែងអំណរគុណ ដល់ អតិថិជនម្ចាស់រថយន្ត មួយម៉ឺននាក់ និងពិធីប្រគល់រថយន្តទី ១០,០០០គ្រឿង យ៉ាងអធិកអធម។ ដៃគូក្នុងឧស្សាហកម្ម តំណាងសារព័ត៌មាន និងម្ចាស់រថយន្តជាច្រើនបានជួបជុំគ្នា ដើម្បីរួមគ្នា ធ្វើជាសាក្សីនៃសមិទ្ធិផលជាប្រវត្តិសាស្ត្រ ក្នុងការចាក់ឫស យ៉ាងជ្រៅ ក្នុងទីផ្សារកម្ពុជារបស់ BYD។
ទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់១០,០០០ នាក់ BYD បន្តចាក់ឫសយ៉ាងជ្រៅ លើប្រព័ន្ធសេវាកម្មថាមពលថ្មីនៅកម្ពុជា
ដោយ
អំពី BYD

ការទម្លាយភាពជោគជ័យនៃការលក់១០,០០០គ្រឿងនេះ មិនត្រឹមតែជាការបង្ហាញឱ្យឃើញ ដោយផ្ទាល់នូវ ការទទួលស្គាល់ពីទីផ្សារនោះទេ ប៉ុន្តែវាក៏ជាលទ្ធផលនៃកម្លាំងស្នូលដ៏រឹងមាំរបស់ BYD ក្នុងការចាក់ឫស និងបម្រើ អ្នកប្រើប្រាស់ក្នុងស្រុកលើគ្រប់ទម្រង់ ដោយផ្អែកលើវិស័យស្នូលទាំងប្រាំ រួមមាន៖ ការផលិតនៃ​រោងចក្រក្នុងស្រុក, ការសម្របសម្រួលប្រព័ន្ធឆ្លាតវៃជាភាសាខ្មែរ, បណ្តាញសេវាកម្មគ្រប់ដណ្តប់គ្រប់តំបន់, ឃ្លាំងស្តុកគ្រឿងបន្លាស់ខ្នាតធំ និងការបណ្តុះបណ្តាល ធនធានមនុស្សក្នុងស្រុក។ ព្រមទាំងបានបង្ហាញ​យ៉ាងច្បាស់​ពីទំនុកចិត្តដ៏ខ្ពង់ខ្ពស់ របស់ អតិថិជន កម្ពុជាទៅលើម៉ាកសញ្ញា ផលិតផល និងសេវាកម្មរបស់ BYD ផងដែរ។​

លោក Yang Chao អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Harmony ICAR សាខាប្រទេសកម្ពុជា បានថ្លែងសុន្ទរកថា​ក្នុងពិធី អបអរសាទរនេះ។ នៅក្នុងការថ្លែងសន្ទរកថា លោក Yang Chao បានមានប្រសាសន៍ថា ការសម្រេចបាននូវ ការប្រគល់រថយន្តចំនួន ១០,០០០ គ្រឿងដោយជោគជ័យរបស់ BYD Cambodia គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏សំខាន់មួយនៃការចាក់ឫសយ៉ាងជ្រៅនៅក្នុងទីផ្សាររថយន្ត ថាមពលថ្មីនៅកម្ពុជា។ នៅពីក្រោយ សមិទ្ធផល ដ៏លេចធ្លោនេះ គឺកើតចេញពីការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ និងទំនុកចិត្តដ៏ពិតប្រាកដរបស់ម្ចាស់រថយន្តកម្ពុជារាប់ម៉ឺន នាក់ ហើយក៏ជាផ្លែផ្កានៃការខិតខំប្រឹងប្រែងយ៉ាង យកចិត្តទុកដាក់ និងការជម្នះ ឧបសគ្គនានាជាជំហានៗរបស់ ក្រុមការងារក្នុងស្រុកទាំងអស់របស់ BYD Cambodia ផងដែរ។

លោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីបានឈានជើងចូលក្នុងទីផ្សារកម្ពុជាមក BYD តែងតែប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជា នៃការអភិវឌ្ឍន៍រយៈពេលវែង ដោយបោះបង់ចោលនូវគំនិតអាជីវកម្មរយៈពេលខ្លី ហើយប្រកាន់ខ្ជាប់នូវ​ការចាក់ឫស ការរៀបចំខ្លួនឱ្យស៊ីសង្វាក់គ្នា និងការបម្រើប្រជាជនក្នុងស្រុក។

ការបង្កើត និងដាក់ឱ្យដំណើរការរោងចក្រក្នុងស្រុក ពង្រឹងគ្រឹះឧស្សាហកម្មឱ្យកាន់តែរឹងមាំ

BYD បានចំណាយទុនវិនិយោគចំនួន ៣២ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតរថយន្ត ថាមពលថ្មី ដំបូងបង្អស់នៅកម្ពុជា ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នាពេលបច្ចុប្បន្ន រោងចក្រនេះ បានដាក់ឱ្យដំណើរការផលិតកម្មដោយជោគជ័យ ដោយសម្រេចបាន​នូវការផលិតរថយន្តទាំងមូលនៅក្នុងស្រុក។ ដោយផ្អែកលើសមត្ថភាពផលិតកម្មក្នុងស្រុក ម៉ូឌែលរថយន្តដូចជា Sealion 5 ត្រូវបានផលិត និងប្រគល់ជូននៅ ក្នុងស្រុកផ្ទាល់ ហើយ ក្រុមហ៊ុននឹងបន្តជំរុញការផលិតក្នុងស្រុកនូវម៉ូឌែលពេញនិយម ផ្សេងទៀត ដូចជា រថយន្តភីកអាប់ Shark 6 Super Hybridជាដើម។

គំនិតផ្តួចផ្តើមដំបូងគេនៃប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃជាភាសាខ្មែរ នាំមុខគេជាគំរូនៃការធ្វើដំណើរឆ្លាតវៃក្នុងស្រុក

BYD បានក្លាយជាម៉ាកសញ្ញារថយន្តអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដែលសម្រេចបាននូវការប្រើប្រាស់ ប្រព័ន្ធបញ្ជាក្នុងរថយន្ត និងការដំណើរការកម្មវិធី APP ជាភាសាខ្មែរ ក្នុងស្រុក យ៉ាងពេញលេញ ដោយបានបំបែក ឧបសគ្គផ្នែកភាសានិងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃមុនគេបង្អស់។

ម៉ូឌែលរថយន្ត សំខាន់ៗក្រោមប្រេនមានដូចជា TI7ជាដើម ត្រូវបានបំពាក់មកជាស្តង់ដារនូវផ្ទាំង​បញ្ជា​ភាសាខ្មែរដើម ហើយកម្មវិធី BYD APP ផ្លូវការក៏ត្រូវបានរៀបចំជាភាសាខ្មែរគ្រប់មុខងារទាំងស្រុងផងដែរ។

ការរៀបចំបណ្តាញសេវាកម្មគ្រប់ដណ្តប់គ្រប់តំបន់ វិនិយោគធំលើការសាងសង់ឃ្លាំងគ្រឿងបន្លាស់ដើម្បី ដោះស្រាយកង្វល់ក្នុងការប្រើប្រាស់រថយន្ត

BYD បានពង្រីកបណ្តាញសេវាកម្មក្រៅប្រព័ន្ធ របស់ខ្លួននៅកម្ពុជាយ៉ាងលឿនបំផុត។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានបណ្តាញសេវាកម្មលក់ចំនួន ១០ កន្លែង និងមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ ដែលកំពុង ដំណើរការ ជាប្រចាំចំនួន ៤ កន្លែង ព្រមទាំងមានមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ចំនួន ២ កន្លែងទៀតដែលជិតនឹង បញ្ចប់ ការសាងសង់ និងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបើកដំណើរការខ្សែទូរស័ព្ទ Hotline បម្រើសេវាកម្មដោយឥតគិតថ្លៃ​ទូទាំងប្រទេស៖ 180 020 8899 ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះការសាកសួរព័ត៌មាន បណ្តឹងតវ៉ា សេវាកម្មសង្គ្រោះបន្ទាន់ តាមដងផ្លូវ និងតម្រូវការថែទាំរបស់ម្ចាស់រថយន្ត ដោយនាំយកគុណភាព​ដើមពីរោងចក្រ និងការធានាស្ដង់ដារមកអនុវត្ត ផ្ទាល់នៅក្នុងរាល់ព័ត៌មានលម្អិតនៃសេវាកម្មនីមួយៗ។

ប្រគល់រថយន្តគ្រឿងទី ១០,០០០ ដែលជាសមិទ្ធិផលប្រវត្តិសាស្ត្រយ៉ាងជោគជ័យ

កម្មវិធីបានឈានចូលដល់ខណៈពេលដ៏គួរឱ្យរំភើបបំផុតប្រចាំឆ្នាំ ដោយនៅលើឆាកបានរៀប ចំពិធីប្រគល់ រថយន្ត ទី ១០,០០០គ្រឿង របស់ BYD កម្ពុជា យ៉ាងអធិកអធម ដែលជាការកត់ត្រា​ជាផ្លូវការនូវកិត្តិយស​នៃសមិទ្ធិផលជា ប្រវត្តិសាស្ត្រ ក្នុងការចាក់ឫសយ៉ាងជ្រៅក្នុងទីផ្សារក្នុងស្រុក ។ នៅក្នុងពិធីនេះ លោក Chen Daoyin នាយកផ្នែក ប្រតិបត្តិការ សហគ្រាសលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិក សាខាប្រទេសកម្ពុជា និងលោក Yang Chao អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Harmony ICAR សាខាប្រទេសកម្ពុជា បានឡើងលើឆាករួមគ្នា ដើម្បីប្រគល់រថយន្តថ្មី ជូនដល់ ម្ចាស់រថយន្តទី ១០,០០០គ្រឿង ដោយមាន​ភ្ញៀវកិត្តិយស និងម្ចាស់រថយន្តទាំងអស់ នៅក្នុងកម្មវិធីរួមគ្នា ធ្វើជា សាក្សី នៃពេលវេលាប្រវត្តិសាស្ត្រនេះ។ ការប្រគល់រថយន្ត១០,០០០គ្រឿង គឺជាសមិទ្ធិផលប្រវត្តិសាស្ត្រ​ដ៏លេចធ្លោមួយ ហើយវាក៏ជាចំណុច​ចាប់ផ្តើមនៃ ការខិតខំប្រឹងប្រែងថ្មីមួយផងដែរ។




អត្ថបទបន្ទាប់


ប្រមុខការទូតថៃ ព្យាយាមនិយាយបង្វែរជុំវិញការរំលោភរបស់ថៃ មកលើកម្ពុជា ទោះប្រមុខការទូតកម្ពុជា បកអាក្រាតកណ្តាលអង្គប្រជុំរបស់ UN

រដ្ឋមន្រ្តីការបរទេសថៃ មិនបានលើកឡើងអំពីសកម្មភាពរំលោភបំពាន និងការចូលកាន់កាប់ទឹកដីកម្ពុជា នៅចំណុចមួយចំនួននៅតាមព្រំដែនពីសំណាក់យោធារបស់…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

(រដ្ឋធានីប៉េកាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ