អត្ថបទពាណិជ្ជកម្ម

សមត្ថភាពផលិតក្នុងស្រុកជំរុញការធ្វើដំណើរបៃតង រថយន្តថ្មីពីរម៉ូឌែលរបស់ BYD ជួយពន្លឿនការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជា


រថយន្តម៉ូដែលថ្មីរបស់ BYD Cambodia ត្រូវបានប្រកាសបើកលក់ជាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌល BYD & Denza Flagship Center របស់ក្រុមហ៊ុន Harmony iCAR Cambodia។ រថយន្ដ BYD Sealion 5 EV រថយន្ត SUV អគ្គិសនីសម្រាប់ គ្រួសារ និង BYD Shark 6 Advanced រថយន្តភីកអាប់ Plug-in Hybrid ដែលត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនេះ សុទ្ធសឹងជារថយន្ដដែលត្រូវបានដំឡើងនៅកម្ពុជាជាលើកដំបូង។
សមត្ថភាពផលិតក្នុងស្រុកជំរុញការធ្វើដំណើរបៃតង រថយន្តថ្មីពីរម៉ូឌែលរបស់ BYD
ដោយ
អំពី BYD

រថយន្តទាំងពីរម៉ូដែលនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពចាប់ពីការធ្វើ ដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការងារសំណង់ រហូតដល់ការបើកបរ off-road ។ ដោយផ្អែកលើ បច្ចេកវិទ្យាថាមពលថ្មីដែលអភិវឌ្ឍដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រខេត្តព្រះសីហនុ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរបៃតងដែលមានតម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់ រថយន្តអគ្គិសនីនៅកម្ពុជា។

តម្លៃត្រូវបានប្រកាសជាផ្លូវការ!​ តម្លែប្រកួតប្រជែងល្អ បំផ្ទុះទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា

ចំណុចសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការប្រកាសតម្លៃផ្លូវការដែលមានភាពប្រកួតប្រជែងខ្ពស់ តម្លៃលក់សមរម្យស្របជាមួយសមត្ថភាព លើសស្តង់ដាររបស់រថយន្តទាំងពីរ, រថយន្តទាំងពីរនេះបានកំណត់ស្តង់ដារតម្លៃថ្មីសម្រាប់ទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។

1. BYD Sealion 5 EV តម្លៃផ្លូវការ៖ 23,800 ដុល្លារអាមេរិក

BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធដែលផ្តោតលើការធ្វើដំណើររបស់គ្រួសារ ដោយមាន ចម្ងាយបើកបរអគ្គិសនីឆ្ងាយ និងតម្លៃត្រឹមតែ 23,800 ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យ គ្រួសារកម្ពុជា ទូទៅ អាចក្លាយជាម្ចាស់រថយន្តអគ្គិសនីបានយ៉ាងងាយស្រួល។ រថយន្តនេះអាចបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ព្រមទាំងបំពាក់ដោយកាប៊ីនធំទូលាយ ប្រព័ន្ធកាប៊ីនឆ្លាតវៃ ទំនើប និងមានមុខងារសុវត្ថិភាពដ៏ពេញលេញ។ លើសពីនេះ វាក៏មានមុខងារ ជំនួយចតរថយន្តឆ្លាតវៃ ដែលជួយឱ្យការ ចតរថយន្តនៅក្នុងទីក្រុងកាន់តែងាយស្រួល និងមានភាពច្បាស់លាស់ ដោយមានប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា កន្លែងចតរថយន្តនៅតំបន់ទីប្រជុំជន បំពេញតម្រូវការប្រើប្រាស់បានគ្រប់ស្ថានភាព មិនថាជាការធ្វើដំណើរប្រចាំថ្ងៃ ការចតរថយន្តក្នុងទីក្រុង ឬការធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារនោះទេ រថយន្តនេះបានជួយកាត់បន្ថយចំណាយយ៉ាងច្រើន ក្នុងការធ្វើដំណើរសម្រាប់គ្រួសារកម្ពុជា។

2. BYD Shark 6 Advanced តម្លៃលក់ផ្លូវការ៖ 43,800 ដុល្លារអាមេរិក

BYD Shark 6 Advanced គឺជារថយន្តភីកអាប់ Plug-in Hybrid លំដាប់ កំពូលដែលត្រូវបាន ដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ដែលផ្តល់នូវ ថាមពលខ្លាំង កម្លាំងអតិបរមារហូតដល់ 541 HP និងអាចបង្កើនល្បឿនពី 0–100 គីឡូម៉ែត្រ/ម៉ោង ក្នុង រយៈពេលត្រឹម 5.7 វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។ ជាមួយកាប៊ីនប្រណិត និងមុខងារ V2L សម្រាប់ផ្គត់ផ្គង់ថាមពល ទៅឧបករណ៍ខាងក្រៅ រថយន្តនេះអាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ ការដំឡើងនៅក្នុងស្រុកធ្វើឲ្យរថយន្តនេះមានតម្លៃកាន់តែ សមរម្យ ហើយថ្លៃចំណាយប្រើប្រាស់រយៈពេលវែងទាបជាងរថយន្តភីកអាប់ប្រើប្រេងឥន្ធនៈ។

រថយន្តទាំងពីរម៉ូដែលនេះ ផ្អែកលើបច្ចេកវិទ្យាថាមពលថ្មីដ៏ទំនើបរបស់ BYD រួមជាមួយតម្លៃ ដ៏សមរម្យ ផ្តល់នូវតម្លៃប្រើប្រាស់លើសគូប្រកួតក្នុងថ្នាក់ដូចគ្នា និងបង្ហាញពីសមត្ថភាព ផលិតផលដ៏លេចធ្លោ នៅក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា។

នៅក្នុងពិធីសម្ពោធនេះ លោក Danny Chan នាយកប្រតិបត្តិការផ្នែកលក់រថយន្ត BYD អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដោយបង្ហាញយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងការពង្រឹងវត្តមាននៅទីផ្សារកម្ពុជារយៈពេលវែង។ BYD ប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជា «បច្ចេកវិទ្យាជាស្នូល នវានុវត្តន៍ជាទុន» ដោយបានអភិវឌ្ឍបច្ចេកវិទ្យាស្នូលដោយខ្លួនឯង រួមមាន Blade Battery, e-Platform, DM Super Hybrid និង កាប៊ីនឆ្លាតវៃ។ ចាប់តាំងពីឆ្នាំ 2022 មក BYD បានឈរនៅលំដាប់លេខ 1 ពិភពលោកផ្នែកការលក់រថយន្តថាមពលថ្មីរយៈពេល 4 ឆ្នាំជាប់ៗគ្នា ហើយផលិតផលរបស់ខ្លួនត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ អឺរ៉ុប និងមជ្ឈិមបូព៌ា។ នៅកម្ពុជា BYD ក៏បានវិនិយោគ និងអភិវឌ្ឍប្រព័ន្ធគាំទ្រឧស្សាហកម្មជាច្រើន រួមមាន៖

1.រោងចក្រដំឡើងរថយន្តក្នុងស្រុក បំពេញចន្លោះប្រហោងក្នុងឧស្សាហកម្ម៖ រោងចក្រដំឡើងរថយន្ត ដឹកអ្នកដំណើររបស់ BYD នៅក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការកាលពីខែធ្នូឆ្នាំមុន ហើយបច្ចុប្បន្ន អាចដំឡើងរថយន្ត Sealion 5 DM-i និង Shark 6 Advanced នៅក្នុងប្រទេសកម្ពុជា។ នេះជារោងចក្រផលិតរថយន្តថាមពលថ្មីសម្រាប់ដឹកអ្នកដំណើរដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ ការសាងសង់ និងដាក់ឱ្យដំណើរការ រួមចំណែកលើកកម្ពស់ខ្សែសង្វាក់ឧស្សាហកម្មរថយន្តក្នុងស្រុក។

2.សហការជាមួយគ្រឹះស្ថានអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរថយន្តថាមពលថ្មី៖
ក្នុងឱកាស ទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET DAY) កាលពីខែមិថុនា ឆ្នាំនេះ ក្រុមហ៊ុន BYD និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តថាមពលថ្មី និងរៀបចំការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសជាប្រចាំ។

3.បណ្តាញលក់ និងសេវាកម្មក្រោយការលក់គ្របដណ្តប់ទូទាំងប្រទេស៖ បច្ចុប្បន្ន BYD មានសាខាលក់ ចំនួន 10 កន្លែង ដែលគ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ដែលកំពុងដំណើរការ និងកំពុងសាងសង់សរុបចំនួន 7 កន្លែង។ មជ្ឈមណ្ឌលសេវាកម្មផ្លូវជាតិលេខ 3 បានបើកដំណើរការកាលពីខែមិថុនា ខណៈដែលមជ្ឈមណ្ឌល សេវាកម្ម កោះនរា គ្រោងនឹងបើកដំណើរការនៅខែសីហា។

4.វិនិយោគបង្កើតប្រព័ន្ធផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុក៖ BYD បានវិនិយោគទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅកម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ 2026។ មជ្ឈមណ្ឌលនេះនឹងមានអត្រាផ្គត់ផ្គង់គ្រឿងបន្លាស់រហូតដល់ 99% ដោយអាច ដឹកជញ្ជូនគ្រឿងបន្លាស់ នៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេល 1.5 ម៉ោង និងទៅកាន់បណ្តាខេត្តក្នុងរយៈពេល 24 ម៉ោង ដើម្បីជួយដោះស្រាយតម្រូវការជួសជុល និងថែទាំរថយន្តរបស់អតិថិជនបានយ៉ាងឆាប់រហ័ស។

លោក Danny Chan បានមានប្រសាសន៍ថា BYD តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាសេវាកម្ម «លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់»។ ក្រុមហ៊ុនមិនត្រឹមតែផ្តល់ជូនរថយន្តដែលមានគុណភាពខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងប្រព័ន្ធសេវាកម្មដ៏ពេញលេញ ដែលរួមមានការលក់ ការជួសជុល ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីផ្តល់ភាពជឿជាក់ និងលុបបំបាត់ក្តី បារម្ភរបស់អតិថិជនក្នុងការទិញ និងប្រើប្រាស់រថយន្ត។




អត្ថបទបន្ទាប់


តើភាពស្មុគស្មាញនៃនីតិវិធីចុះបញ្ជីអាជីវកម្ម កំពុងក្លាយជាឧបសគ្គរារាំងដល់ការរីកចម្រើននៃវិស័យផលិតកម្មក្នុងស្រុកឬយ៉ាងណា?

អ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) បានលើកឡើងថា ភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលក្នុងការចុះបញ្ជីសិប្បកម្ម និងអាជីវកម្ម កំពុងក្…

ហេតុអ្វីពលរដ្ឋមួយចំនួនរត់ទៅពឹងអ្នកសារព័ត៌មានឱ្យជួយដោះស្រាយបញ្ហា និងរកយុត្តិធម៌ ហើយវាបានឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់នៅកម្ពុជា?

នៅមួយរយៈពេលចុងក្រោយនេះ និន្នាការនៃការរត់រកអ្នកសារព័ត៌មាន ឬប្រើប្រាស់បណ្តាញសង្គមដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗពីសំណាក់ប្រជាពលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ