សម្តេចតេជោ

តើអ្វីខ្លះជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសចិន?


តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា នេះ។ ដំណើរទស្សនកិច្ចធ្វើឡើងក្នុងគោលបំណងពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ។ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោ​បាយ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើវត្តមានរបស់ សម្ដេចតេជោ នឹងនាំរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះទៅជជែកពិភាក្សាជាមួយមេដឹកនាំកំពូលៗរបស់ចិន?
សម្តេចតេជោ
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ទីក្រុងប៉េកាំង មិនមែនជារឿងចៃដន្យនោះទេ តែជាការបង្ហាញពីជំនឿទុកចិត្ត នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងការរក្សាលំនឹងនយោបាយនៅក្នុងតំបន់ ខណៈដែលចិន តែងតែផ្តល់នូវខ្នងបង្អែកផ្នែកការពារជាតិ និងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ វិស័យការពារជាតិ អាចជារបៀបវារៈសំខាន់ជាងគេ ដែលប្រធានព្រឹទ្ធសភាកម្ពុជានឹងលើកយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំចិន នៅក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសជិតខាង ដោយកម្ពុជា អាចនឹងស្នើសុំឱ្យចិន ជួយជំរុញការធ្វើទំនើបកម្មផ្នែកយោធាបន្ថែមជាដើម។ បន្ថែមលើនេះ សម្តេចតេជោ អាចនឹងជំរុញឱ្យចិន ជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា និងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័នយុទ្ធសាស្រ្តសំខាន់ៗ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ដំណើរទស្សនកិច្ចនេះ គឺមានអត្ថន័យខាងនយោបាយ និងការទូតយ៉ាងសំខាន់ ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងរីកចម្រើនឥតឈប់ឈរ នៃប្រទេសកម្ពុជា និងចិន។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងបរិបទដែលកំពុងប្រឈមខ្ពស់ នៃភាពមិនប្រាកដប្រជាសកល រួមទាំងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចធំៗ ការរក្សាបាននូវទំនាក់ទំនងប្រកបដោយជំនឿចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុតសម្រាប់រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបណ្ឌិតជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន នាពេលនេះ មិនត្រឹមតែជំរុញការបន្តពង្រឹងមិត្តភាពជាប្រពៃណីនោះទេ តែជាការផ្ញើសារដ៏ច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិ ពីភាពរឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

ដោយឡែក លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុក សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់មួយដែលបានជំរុញទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែមានភាពស៊ីជម្រៅរហូតក្លាយជាមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដូច្នេះដំណើរទស្សនកិច្ចរវាងមិត្តចាស់នេះមិនត្រឹមជួយជំរុញទំនាក់ទំនងបន្ថែមឱ្យកាន់តែស្អិតរមួតនោះទេ តែវាក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការលើកយកបញ្ហាប្រឈមមួយចំនួន ដើម្បីរួមគ្នាដោះស្រាយទៅវិញទៅមកផងដែរ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា ចង់ឱ្យចិន ផ្តល់នូវភាពកក់ក្តៅផ្នែកសន្តិសុខ លើបញ្ហាបូរណភាពទឹកដី និងការធានានូវការជួយគ្នាទៅវិញទៅមកក្នុងនាមប្រទេសជាមិត្ត និងរក្សាតុល្យភាពនៃផលប្រយោជន៍រួម។

គួរជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី ស៊ី ជីនពីង, នាយករដ្ឋមន្ត្រី លី ឈាង និងប្រធានសភាចិន លោក ចាវ ឡឺជី។ ហើយក្នុងឱកាសស្នាក់នៅទីក្រុងប៉េកាំង សម្ដេចតេជោ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅទីនោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Alibaba ប្តឹងរដ្ឋាភិបាលអាម៉េរិក ឱ្យលាងជម្រះខ្លួនចេញពីបញ្ជីខ្មៅ

ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ពេលនេះក្រុមហ៊ុនពាណិជ្ជកម្មរបស់ចិន Alibaba បានសម្រេចចិត្តវាយបកវិ…

អ្នកជំនាញ​រិះគន់ថា រដ្ឋាភិបាលល្មមដល់ពេលលុបបំបាត់ទម្លាប់ធ្វើលូកាយផ្លូវហើយ

បញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃអភិបាលកិច្ច។ នាពេលថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមបានបង្ហាញការហួសចិត្ត និងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ