វិស័យ SME

ការបន្តហូរទំនិញថៃ ខុសច្បាប់ ចូលមកទីផ្សារកម្ពុជា អ្នកជំនាញ ស្នើឱ្យវះកាត់មន្ត្រីនៅតាមព្រំដែន ដែលអសមត្ថភាព


ស្របពេលអាជ្ញាធរកំពុងដុតដៃដុតជើងចុះបង្ក្រាបការនាំចូល និងចែកចាយទំនិញខុសច្បាប់នាំចូលពីប្រទេសថៃ ជាពិសេសសាច់បង្កក និងផលិតផលក្លែងបន្លំគុណភាព ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយបានរិះគន់ចំៗទៅលើភាពកម្សោយរបស់មន្ត្រីនៅតាមច្រកព្រំដែន។ ការបណ្តែតបណ្តោយឱ្យទំនិញថៃ ខុសច្បាប់ ហូរចូលមកក្នុងស្រុកយ៉ាងអនាធិបតេយ្យនេះបានបង្ហាញថា មន្ត្រីការពារព្រំដែនមួយចំនួនកំពុងមើលរំលងវិធានការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល។
វិស័យ SME
ដោយ

ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែប្រើធម៌ក្តៅវះកាត់ដកតំណែងមន្ត្រីអសមត្ថភាព ឬមន្ត្រីទុរេនទាំងនោះចេញ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋឡើងវិញ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា វត្តមាននៃទំនិញថៃ ខុសច្បាប់ ដែលនៅតែបន្តចរាចរលើទីផ្សារកំពុងឆ្លុះបញ្ចាំងពីរបាំងការពារព្រំដែនដែលមានភាពធូររលុងខ្លាំង និងការឃុបឃិតគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ។ ដោយឡែកងាកមកមើលប្រព័ន្ធត្រួតពិនិត្យ និងខ្សែការពារសុវត្ថិភាពទំនិញនៅក្នុងស្រុកវិញ ក៏ហាក់បីដូចជាមិនទាន់មានប្រសិទ្ធភាពខ្ពស់នោះដែរ ដែលកត្តានេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ពលរដ្ឋ ព្រមទាំងកំពុងរុញច្រានឱ្យអាជីវកម្ម និងសហគ្រាសក្នុងស្រុកប្រឈមនឹងការដួលរលំ ដោយសារមិនអាចប្រកួតប្រជែងជាមួយទំនិញលបលួចនាំចូលដែលគ្មានពន្ធទាំងនោះបាន។

សម្រាប់អ្នកជំនាញរូបនេះ មន្ត្រីថ្នាក់ក្រោមមួយចំនួនហាក់បីដូចជាកំពុងមើលស្រាល និងមើលរំលងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំកំពូល។ ហេតុដូច្នេះ លោកយល់ឃើញថា រាជរដ្ឋាភិបាលត្រូវតែអនុវត្តវិធានការក្តៅភ្លាមៗ ដោយបញ្ចប់តំណែងមន្ត្រីប្រចាំការនៅច្រកព្រំដែនណាដែលអសមត្ថភាព រួមទាំងបង្កកទ្រព្យសម្បត្តិដែលបានមកពីអំពើខុសច្បាប់ទាំងនោះដាក់ជាសម្បត្តិរដ្ឋ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយក៏បានសង្កេតឃើញដែរថា ការដែលទំនិញថៃខុសច្បាប់នៅតែអាចចរាចរណ៍លក់ដូរយ៉ាងរលូននៅលើទីផ្សារកម្ពុជា វាអាចបណ្តាលមកពីការប្រព្រឹត្តអំពើពុករលួយ និងការបើកដៃពីអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែន ដែលទង្វើនេះ គឺជាឱសថពុលធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។

លោកបណ្ឌិត បានផ្តល់ជាយោបល់ថា រាជរដ្ឋាភិបាលគួរតែប្រញាប់ប្រញាល់ដាក់ទោសទណ្ឌជាទម្ងន់ដល់មន្ត្រីអនាធិបតេយ្យទាំងឡាយណាដែលហ៊ានជាន់ឈ្លីវិធានការរបស់ថ្នាក់ដឹកនាំ ដើម្បីស្តារកិត្តិយស និងទំនុកចិត្តរបស់សាធារណៈជនឡើងវិញ ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្លាំងសមត្ថកិច្ចនៅតាមរាជធានីខេត្តជាច្រើន បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញតូចធំជាច្រើន ដែលសង្ស័យថា មានការនាំចូលស្តុកទុក និងចែកចាយផលិតផលបង្កកខុសច្បាប់មានប្រភពមកពីប្រទេសថៃ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញឃ្លាំងជាច្រើនទីតាំងបានលបលួចស្តុកទុកសាច់បង្កក គ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទនាំចូលពីប្រទេសថៃ ដោយទំនិញខ្លះបានផុតសុពលភាពប្រើប្រាស់ ឬខូចគុណភាព ហើយទំនិញថៃខ្លះបានពាក់អាវវៀតណាម។

ពាក់ព័ន្ធការនាំចូលសាច់បង្កកពីប្រទេសថៃនេះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យដល់ឬសគល់ ក្នុងគោលដៅបោសសម្អាតអ្នកនាំចូល និងមន្ត្រីគប់គិតពាក់ព័ន្ធក្នុងអំពើរត់ពន្ធទំនិញថៃចូលមកទីផ្សារកម្ពុជាតាមច្រកព្រំដែនគោក ដែលកំពុងបិទមិនឱ្យមានការចរាចរចេញចូល។ ជាមួយគ្នានេះ សម្តេចតេជោ ព្រមានចាត់វិធានការមន្ត្រីពាក់ព័ន្ធទាំងនោះមិនឱ្យមានអ្នកណាម្នាក់រួចខ្លួននោះឡើយ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចាត់ទុកការវិនិយោគលើវិស័យកសិកម្ម ប្រៀបបានវិនិយោគលើអនាគតប្រទេសជាតិ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី​ អគ្គនាយកក្រុមហ៊ុន ម៉ុង​ ឫទ្ធី គ្រុប បានចាត់ទុកវិស័យកសិកម្ម និងការចិញ្ចឹមសត្វមិនត្រឹមតែជាវិស័យផលិតស្បៀងអាហារ និងធា…

ស្របពេលអាម៉េរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព តើពន្លឺសន្ដិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងរះឡើង ឬក៏បន្ដងងឹតសូន្យសុង?

ខណៈដែលវិបត្តិសង្គ្រាមដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ប៉ុន្តែងាកទៅមើលសង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ