វិស័យ​ SME

SME នៅថៃ ប្រឈមវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ ខណៈឥណទានមិនដំណើរការ NPL កើនដល់ជិត ១១%


សហគ្រាសធុនតូច និងមធ្យម ឬ SME នៅប្រទេសថៃ កំពុងប្រឈមនឹងសម្ពាធបំណុលកាន់តែខ្លាំង។ ទិន្នន័យថ្មីមួយបង្ហាញថា ជិត១១% នៃកម្ចីរបស់ SME បានក្លាយជាឥណទានមិនដំណើរការ ខណៈជិត៥% ទៀត កំពុងស្ថិតក្នុងតំបន់ប្រឈមហានិភ័យ។ កាន់តែគួរឱ្យបារម្ភសម្រាប់រដ្ឋាភិបាល អានុទីន ឆានវីរៈគុល កំណើនឥណទានសម្រាប់អាជីវកម្មមានត្រឹមតែ០,៥% ប៉ុណ្ណោះ ដែលបង្ហាញថា សហគ្រាសកំពុងរងសម្ពាធហិរញ្ញវត្ថុ និងអាចក្លាយជាបន្ទុកមួយសម្រាប់សេដ្ឋកិច្ចថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
វិស័យ​ SME
ដោយ

ការិយាល័យជាតិឥណទានថៃ បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជិត១១% នៃកម្ចីរបស់សហគ្រាសធុនតូច និងមធ្យមបានក្លាយជាឥណទានមិនដំណើរការ ដែលគ្របដណ្ដប់លើគណនីប្រមាណ៨០,០០០គណនី។ លើសពីនេះឥណទានជិត ៥% ទៀត ដែលមានទំហំប្រមាណ១២១ពាន់លានបាត ឬជាង៣,៦ពាន់លានដុល្លារ ត្រូវបានចាត់ទុកថា ត្រូវការការយកចិត្តទុកដាក់ពិសេស ព្រោះមានហានិភ័យធ្លាក់ចូលជាបំណុលខូច។ នេះមានន័យថា ជិត១៦% នៃឥណទានសរុបកំពុងស្ថិតក្នុងហានិភ័យ។

ក្នុងពេលជាមួយគ្នានេះ ឥណទានសរុបសម្រាប់ SME មានទំហំរហូតដល់ជាង ៧៦ពាន់លានដុល្លារ ប៉ុន្តែកើនឡើងត្រឹម ០,៥% បើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដ៏តឹងតែងសម្រាប់វិស័យអាជីវកម្ម។ ដើម្បីទប់ស្កាត់បញ្ហាមិនឱ្យធ្ងន់ធ្ងរជាងនេះ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា កំពុងជំរុញការរៀបចំឥណទានឡើងវិញ មុនពេលអាជីវកម្មនានាធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុល។ ទំហំបំណុលដែលបានរៀបចំឡើងវិញបានកើនដល់ ៣៣០ពាន់លានបាត ឬជិត ១០ពាន់លានដុល្លារ បើធៀបនឹងជាង៧,៥ពាន់លានដុល្លារកាលពីឆ្នាំមុន។

ប្រសិនបើបញ្ហាបំណុលរបស់ SME បន្តធ្ងន់ធ្ងរឡើង នោះផលប៉ះពាល់អាចមិនឈប់ត្រឹមវិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែអាចរាលដាលដល់ការវិនិយោគ ការងារ ការចំណាយរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចថៃ ទាំងមូល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ៖ កសិផលសក្តានុពលរបស់កម្ពុជា មិនត្រូវបញ្ចប់ត្រឹមលក់វត្ថុធាតុដើមនោះទេ តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់កែច្នៃ

វិស័យកសិកម្មបានរួមចំណែកយ៉ាងធំរហូតដល់ប្រមាណ ៧៤% នៅក្នុងទំហំសេដ្ឋកិច្ចទាំងមូលរបស់ខេត្តកំពង់ធំ ខណៈវិស័យឧស្សាហកម្មបានរួមចំណែកប្រមាណជាង ៦%…

ឥណ្ឌូនេស៊ី ប្រកាសបិទសហគ្រាសរដ្ឋ ៧៥០ស្ថាប័ន ដើម្បីលុបបំបាត់អំពើពុករលួយ និងសង្គ្រោះថវិកាជាតិ

ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏រ៉ាំរ៉ៃ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prab…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ