វិស័យការពារជាតិ

ប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង និងទាហានរាប់ពាន់នាក់ទៅជួយការពារអារ៉ាប៊ីសាអូឌីត


ប្រទេសប៉ាគីស្ថាន បានសម្រេចបញ្ជូនកងទ័ពចំនួន៨,០០០នាក់ ព្រមទាំងយន្តហោះចម្បាំង យន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមកតិកាសញ្ញាការពារជាតិរួមគ្នាទៅវិញទៅមក។ ចំណាត់ការនេះ គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លាជាមួយទីក្រុងរីយ៉ាដ បើទោះបីជាបច្ចុប្បន្ន ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខដាក់គ្នាយ៉ាងក្ដៅគគុកក៏ដោយ។
វិស័យការពារជាតិ
ដោយ

ក្រោមកតិកាសញ្ញាការពារជាតិ ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំមុន តម្រូវឱ្យប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ត្រូវតែផ្ដល់ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកជាដាច់ខាត ក្នុងករណីមានការវាយប្រហារណាមួយពីខាងក្រៅ។ ជាក់ស្តែងប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងចំនួន១៦គ្រឿង ដែលភាគច្រើនជាប្រភេទយន្តហោះប្រដេញ JF-17 ដែលផលិតរួមគ្នារវាងចិន និងប៉ាគីស្ថាន រួមជាមួយកងទ័ពចំនួន ៨,០០០នាក់ និង ដ្រូនជាច្រើនគ្រឿងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លើសពីនេះ ប៉ាគីស្ថាន ថែមទាំងបានសន្យាថា ប្រសិនបើក្នុងករណីចាំបាច់ ខ្លួននឹងបញ្ជូនកម្លាំងបន្ថែមទៀត រួមទាំងប្រព័ន្ធការពារដែនអាកាស HQ-9 របស់ចិន ទៅឱ្យប្រទេសនេះបន្ថែមទៀត។ នេះជាការបញ្ជូនកម្លាំងអន្តរាគមន៍ដ៏ធំមួយ និងមានសក្ដានុពលប្រយុទ្ធខ្ពស់សម្រាប់ជួយកងយោធាអារ៉ាប៊ីសាអូឌីត។
គួររំឮកថា ប៉ាគីស្ថានធ្លាប់បានបញ្ជូនយន្តហោះចម្បាំងទៅកាន់អារ៉ាប៊ីសាអូឌីតមួយលើករួចមកហើយ បន្ទាប់ពីភាគីអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ ដែលបណ្ដាលឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត ម្នាក់បាត់បង់ជីវិត។ ក្រោយមក អារ៉ាប៊ីសាអូឌីត ក៏បានបើកការវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញជាច្រើនលើក ប៉ុន្តែមិនបានប្រកាសជាសាធារណៈឡើយ។ ជាមួយគ្នានេះ ទីក្រុងរីយ៉ាដ ជានិច្ចកាល ក៏តែងតែផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចប៉ាគីស្ថានជួបវិបត្តិធ្លាក់ចុះខ្លាំងកន្លងមក៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា ស្តុកប្រេងពិភពលោក​អាចទ្រទ្រង់​បាន​ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ

​​ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញមុខព្រមានថា ការផ្គត់ផ្គង់ប្រេងទូទាំងសកលលោកកំពុងថយចុះយ៉ាងគំហុក ដោយគ្រាន់តែនៅក្នុងអំឡុងខែ…

​​WHO ព្រមានថា ការផ្ទុះជំងឺអេបូឡា និងហាន់តា ជាសញ្ញាអាសន្នដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកបច្ចុប្បន្ន

​​ការផ្ទុះរីករាលដាល នៃមេរោគហាន់តា និងជំងឺអេបូឡា ដែលបានកើតឡើងថ្មីៗនេះអាចជាហានិភ័យដ៏ធំមួយបន្ថែមទៀតសម្រាប់ភពផែនដី បើទោះបីជាសញ្ញា នៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ