លោក ដូណាល់ ត្រាំ

ព្រលឹងចុងសក់! លោក ត្រាំ ត្រូវបានភ្នាក់ងារសម្ងាត់ក្រៀកចេញពីវេទិកាបន្ទាន់ ក្រោយខ្មាន់កាំភ្លើងផ្ទុះអាវុធកណ្ដាលពិធីជប់លៀង


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានក្រុមភ្នាក់ងារសម្ងាត់ក្រៀកនាំចេញពីពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានភ្លាមៗទាំងព្រលឹងចុងសក់កាលពីយប់ថ្ងៃទី២៥ ខែមេសា បន្ទាប់ពីមានសំឡេងកាំភ្លើងនៅក្បែរព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ ហេតុការណ៍នេះបានធ្វើឱ្យពិភពលោកមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោក ត្រាំ បានអះអាងក្រោយហេតុការណ៍នេះថា ខ្មាន់កាំភ្លើងដែលបានបាញ់បង្កឱ្យមានការភ្ញាក់ផ្អើលត្រូវបានចាប់ខ្លួនភ្លាមៗ។
លោក ដូណាល់ ត្រាំ
ដោយ

វីដេអូនៃហេតុការណ៍ដ៏រន្ធត់ដែលកើតឡើងក្នុងសណ្ឋាគារ Washington Hilton Hotel នៅ Washington D.C. នេះបានបង្ហាញសកម្មភាពក្រុមភ្នាក់ងារសម្ងាត់រត់ឡើងលើវេទិកា ដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងអង្គុយ ខណៈដែលភ្ញៀវចូលរួមប្រមាណ២,៦០០នាក់បានរត់ពួនក្រោមតុរបស់ពួកគេ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

លោក Wolf Blitzer ពិធីករមកពីសារព័ត៌មាន CNN បានរៀបរាប់ថា លោកបានឃើញខ្មាន់កាំភ្លើងម្នាក់ផ្ទុះអាវុធធុនធ្ងន់យ៉ាងហោចណាស់៦គ្រាប់ចម្ងាយពីគ្នាប្រហែល១ម៉ែត្រប៉ុណ្ណោះ។ លោកបានបន្ថែមនៅក្នុងបទសម្ភាសន៍មួយលើបណ្ដាញសារព័ត៌មាន CNN ថា ខ្មាន់កាំភ្លើងទំនងជាបានកាត់ឧបករណ៍រាវរកលោហៈ ដើម្បីលបចូលមកបង្កហេតុ។

អ្នកកាសែតពីទស្សនាវដ្តី TIME បានរៀបរាប់ថា ភ្នាក់ងារសម្ងាត់មិនត្រឹមតែការពារលោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែបានរត់កាត់ហ្វូងមនុស្ស ដើម្បីជម្លៀសសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ទៅកាន់ទីតាំងសុវត្ថិភាពភ្លាមៗ។ ក្រោយភាពច្របូកច្របល់បានថមថយបន្តិច តំណាងមន្ត្រីសន្តិសុខបានឡើងលើវេទិកាប្រកាសថា ស្ថានការណ៍ត្រូវបានគ្រប់គ្រងបានទាំងស្រុង។

មិនយូរប៉ុន្មានក្រោយហេតុការណ៍នោះលោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social របស់លោកក្នុងន័យធានាដល់សាធារណជនថា លោកមានសុវត្ថិភាព និងបានកោតសរសើរដល់ភាពអង់អាចរបស់មន្ត្រីអនុវត្តច្បាប់ថា៖«ល្ងាចមួយនៅ Washington D.C. ភ្នាក់ងារសម្ងាត់ និងមន្ត្រីអនុវត្តច្បាប់បានធ្វើការងារបានយ៉ាងល្អអស្ចារ្យ។ ពួកគេបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងដោយភាពអង់អាចក្លាហានបំផុត។ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនហើយ!»។

សូមបញ្ជាក់ថា ពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលប្រមូលផ្តុំដោយអ្នកនយោបាយកំពូលៗ ឥស្សរជនល្បីៗ និងអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក ដើម្បីអបអរសាទរដល់សេរីភាពសារព័ត៌មាន។ ទោះជាយ៉ាងណា ហេតុការណ៍បាញ់ប្រហារឆ្នាំ២០២៦ នេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយសម្រាប់កិច្ចការពារសន្តិសុខបុគ្គលសំខាន់ៗរបស់អាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសលុបចោលបការចរចានៅប៉ាគីស្ថាន ខណៈអ៊ីរ៉ង់ដាក់ប្រទេសក្នុងការប្រុងប្រយ័ត្នខ្ពស់

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចលុបចោលដំណើរចរចាសន្តិភាពរបស់បេសកជនពិសេសរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ