វិស័យពាណិជ្ជកម្ម

អឺរ៉ុប ព្រមានចាត់វិធានការក្តៅលើទំនិញចិន ប្រសិនបើការចរចា៣ខែមិនសម្រេចបានលទ្ធផលល្អ


សង្គ្រាមពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន បានឈានដល់ចំណុចរបត់ដ៏តានតឹងជាថ្មី ដោយអ្នកនយោបាយលេចធ្លោរបស់សហភាពអឺរ៉ុប បានចេញសារព្រមានជាចំហ និងដាក់សម្ពាធលើទីក្រុងប៉េកាំង ដោយទុកឱសានវាទចរចាត្រឹមខែតុលា ខាងមុខ។ សារព័ត៌មាន Euro News បានរាយការណ៍ថា ប្រសិន​បើ​ភាគីទាំងពីរមិនអាចស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មដ៏រ៉ាំរ៉ៃនេះបានទេ នោះអឺរ៉ុបនឹងលែងយោគយល់ទៀតហើយ ពោលគឺនឹងរឹតបន្តឹងវិធានការពាណិជ្ជកម្មលើទំនិញនាំចូលពីចិនភ្លាមៗ។ តើវិធានការឆ្លើយតបរបស់អឺរ៉ុបមានទម្ងន់កម្រិតណា?
វិស័យពាណិជ្ជកម្ម
ដោយ

លោក មែនហ្រ្វិត វេប័រ (Manfred Weber) ប្រធានអង្គការចាត់តាំងគណបក្សនយោបាយអឺរ៉ុប ដែលជាប្លុកនយោបាយដ៏ធំបំផុតនៅក្នុងសហភាពអឺរ៉ុប បានប្រកាសថា អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់យុទ្ធនាការជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន។ លោកបានអះអាងថា អឺរ៉ុប កំពុងឈានចូលទៅក្នុងដំណាក់កាល នៃជម្លោះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ហើយស្ថានភាពនេះអាចធូរស្រាលទៅបាន លុះត្រាតែភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងរួមមួយ ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មដ៏ធំធេង នៅត្រឹមរដូវស្លឹកឈើជ្រុះខាងមុខ។
ជាមួយគ្នានេះ លោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់ផងដែរថា ទីក្រុងព្រុចសែលមានគោលដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយចិនយ៉ាងយូរបំផុតត្រឹមខែតុលា ខាងមុខ។ ការប្រកាសដាក់កំហិតនៅពេលនេះ ធ្វើឡើងចំពេលដែលអឺរ៉ុប មានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាសមត្ថភាពផលិតលើសតម្រូវការរបស់ឧស្សាហកម្មចិន ដែលកំពុងវាយលុក និងបំផ្លាញខ្សែច្រវាក់ផលិតកម្មក្នុងស្រុករបស់អឺរ៉ុប ដែលកំពុងជួបការលំបាកស្រាប់។
លោក សេហ្វកូវិច បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការទាក់ទងជាមួយចិន ដោយបង្កើតឱ្យមានទីលានប្រកួតប្រជែងដោយស្មើភាព ព្រោះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដាច់ខាតមិនត្រូវមានការទម្លាក់លុយឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីបង្ខូចតម្លៃទីផ្សារនោះឡើយ។
ផ្អែកតាមទិន្នន័យផ្លូវការរបស់ Eurostat កាលពីឆ្នាំ២០២៥ កន្លងទៅ សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មជាមួយចិនរហូតដល់ទៅជិត៤១០ពាន់លានដុល្លារ ក្នុងនោះចិនបាននាំទំនិញចូលមកទីផ្សារអឺរ៉ុបមានតម្លៃរហូតដល់ទៅជិត៦៣៧ពាន់លានដុល្លារ ខណៈដែលអឺរ៉ុបអាចនាំចេញទៅចិនវិញបានត្រឹមតែជាង២២៧ពាន់លានដុល្លារប៉ុណ្ណោះ។ តាមរយៈអតុល្យភាពពាណិជ្ជកម្មនេះទើបជំរុញឱ្យសហភាពអឺរ៉ុបលែងអង្គុយឱបដៃឈរមើល ហើយកំពុងតែបង្កើតយន្តការការពារផលិតផលផ្ទៃក្នុងរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Alibaba របស់ចិនសុខចិត្តបង់ប្រាក់៦០០លានដុល្លារឱ្យអាម៉េរិក ដើម្បីបញ្ចប់ទោសព្រហ្មទណ្ឌ

រញ្ជួយពិភពបច្ចេកវិទ្យាពិភពលោក ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់ចិន Alibaba សុខចិត្តបង់ប្រាក់ពិន័យរហូតដល់ទៅ៦០០លានដុល្លារអាម៉េ…

ឯកសារសម្ងាត់​ទម្លាយថា រុស្ស៊ី បានបញ្ជូនទាហានទៅហ្វឹកហ្វឺននៅចិន ធ្វើឱ្យអឺរ៉ុបកាន់តែបារម្ភពីសម្ព័ន្ធយោធាចិន-រុស្ស៊ី

ឯកសារយោធាសម្ងាត់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានទម្លាយថា រុស្ស៊ីបានអនុម័តបញ្ជូនកងទ័ពរបស់ខ្លួនទៅហ្វឹកហ្វឺនពិសេសនៅមូលដ្ឋានយោធាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ