មជ្ឈមណ្ឌល​ឆបោក

អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន៥ ដែលពាក់ព័ន្ធនឹងការបើកមជ្ឈមណ្ឌល​ឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា និងមីយ៉ាន់ម៉ា


សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន៥ ដែលជាប់ពាក់ព័ន្ធ​នឹងការកាន់កាប់ ប្រតិបត្តិការ និងការផ្តល់ការគាំទ្រ​ដល់មជ្ឈមណ្ឌល​ឆបោកតាមប្រព័ន្ធអ៊ីន​ធឺណិតនៅ​កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។
មជ្ឈមណ្ឌល​ឆបោក
ដោយ

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះបានបោកប្រាស់ និងលួចប្រាក់ពីជនរងគ្រោះនៅជុំវិញពិភពលោក ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងនោះក៏មានពលរដ្ឋអាមេរិកផងដែរ។
ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ក៏មានឈ្មោះលោក ចៅ ហ៊ួយ (Zhao Hui) ដែលត្រូវបានចោទប្រកាន់ថា បានដំណើរការមជ្ឈមណ្ឌលឆបោកមួយនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនចំនួន២ ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
យោងតាមក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ចៅ ហ៊ួយ (Zhao Hui) គឺមានសញ្ជាតិខ្មែរ ហើយ បានជួលទីតាំងមជ្ឈមណ្ឌលឆបោកមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Prince Group TCO របស់លោក Chen Zhi ហើយបានបង់ថ្លៃការពារទៅឱ្យមេខ្លោងឆបោករូបនោះ ដើម្បីអាចធ្វើប្រតិបត្តិការឆបោកនៅទីតាំងនោះ។ ក្រុមហ៊ុនចំនួនពីររបស់លោក Zhao Hui រួមមានក្រុមហ៊ុន Bei Fang Bo Lin Construction Decoration Co., Ltd និង ក្រុមហ៊ុន ZHZ Investment Consulting Co., Ltd. ក៏ត្រូវបានរងទណ្ឌកម្មពីអាម៉េរិកផងដែរ។
ជាមួយគ្នានេះ ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំជាន់ខ្ពស់២រូប នៃកងទ័ពប្រជាធិបតេយ្យសប្បុរសធម៌ការ៉ែន (DKBA) គឺឧត្តមសេនីយ៍ Saw Shwe Wah ដែលជាមេបញ្ជាការកំពូល និងវរសេនីយ៍ឯក Saw A One ដែលទទួលខុសត្រូវលើការងារសន្តិសុខ និងត្រូវបានចោទប្រកាន់ថា បានចូលរួមប្រើអំពើហិង្សាលើជនរងគ្រោះដោយការជួញដូរមនុស្ស ដែលត្រូវបានបង្ខាំងទុកនៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនោះ។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា មជ្ឈមណ្ឌលឆបោកដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋជនចិន បានបោកប្រាស់យកប្រាក់ពីពលរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។
អាមេរិកបានលើកឡើងថា មជ្ឈមណ្ឌលឆបោកទាំងនេះមិនត្រឹមតែបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការជួញដូរមនុស្ស ផ្តល់ចំណូលដល់ក្រុមប្រដាប់អាវុធ និងបង្កផលប៉ះពាល់ដល់នីតិរដ្ឋ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អាមេរិកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការបង្ក្រាបប្រតិបត្តិការឆបោកទាំងនេះ ចាប់បញ្ជូនមេខ្លោង និងអ្នកផ្តល់ការការពារដល់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅកាត់ទោសតាមច្បាប់ ព្រមទាំងស្វែងរក និងផ្តល់ជំនួយដល់ជនរងគ្រោះដែលទាក់ទងនឹងបទល្មើសជួញដូរមនុស្សផងដែរ។
សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយដៃគូនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដើម្បីរំលាយបណ្តាញឧក្រិដ្ឋកម្មទាំងនេះ និងនាំអ្នកដែលនៅពីក្រោយប្រតិបត្តិការទាំងនេះមកទទួលខុសត្រូវ និងការពារពលរដ្ឋអាមេរិកពីការឆបោក។




អត្ថបទបន្ទាប់


វិបត្តិនៅមជ្ឈិមបូព៌ាក្លាយជាការគំរាមកំហែងសន្តិសុខថាមពលធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈពិភពលោកអស់យន្តការទប់ទល់ហើយ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញសារព្រមានដ៏គួរឱ្យព្រួយបារម្ភថា វិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលផ្ទុះឡើងតាំងពីខែកុម្ភៈ ក្រោយការវាយប្រហ…

អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន៥ ដែលពាក់ព័ន្ធនឹងការបើកមជ្ឈមណ្ឌល​ឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា និងមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិកបានប្រកាសនឹងដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន៥ ដែលជាប់ពាក់ព័ន្ធ​នឹងការកាន់កាប់ ប្រតិបត្តិការ និងការផ្តល់ការគាំទ្រ​ដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ