វិស័យសេដ្ឋកិច្ច

​ទំហំបំណុលជាតិ ធំជាង GDP របស់អាម៉េរិក នាពេល​នេះ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច


​បច្ចុប្បន្នបំណុលជាតិរបស់សហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោកបានហក់ឡើងរហូតដល់មានទំហំធំជាង​ផលិតផលក្នុងស្រុកសរុប ឬទំហំសេដ្ឋកិច្ចទាំងមូលរបស់ខ្លួនទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា បញ្ហាប្រឈមដ៏ធំធេងពិតប្រាកដនោះ មិនមែនស្ថិតនៅលើទំហំបំណុលនោះទេ ប៉ុន្តែវាស្ថិតត្រង់ថា បំណុលជាតិរបស់អាម៉េរិក នៅតែបន្តកើនឡើងជាលំដាប់ ដោយមិនទាន់មានដំណោះស្រាយជាយុទ្ធសាស្ត្រច្បាស់លាស់ណាមួយនៅឡើយ។
វិស័យសេដ្ឋកិច្ច
ដោយ

បំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានកើនឡើងខ្លាំងដោយសារតែការចំណាយយ៉ាងសម្បើមរបស់រដ្ឋាភិបាលអាម៉េរិក អស់រយៈពេលជាច្រើនឆ្នាំមកនេះ ព្រមទាំងការបញ្ចុះពន្ធគយ ការឡើងថ្លៃថែទាំសុខភាព និងសោធននិវត្តន៍ វិបត្តិសេដ្ឋកិច្ចនានាដូចជាកូវីដ-១៩ និងការកើនឡើងនៃការទូទាត់ការប្រាក់លើបំណុលជាតិ ដែលមានស្រាប់ជាដើម។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា សហរដ្ឋអាម៉េរិក កំពុងចំណាយកាន់តែច្រើនឡើងៗដើម្បីទូទាត់ការប្រាក់លើបំណុលរបស់ខ្លួន ដោយគ្រាន់តែបង់ការប្រាក់ពេលនេះ គឺច្រើនជាងទំហំថវិកាការពារជាតិទៅទៀត។ បំណុលកាន់តែខ្ពស់ ក៏កំពុងជំរុញឱ្យផលបត្ររតនាគារអាម៉េរិក និងអត្រាការប្រាក់លើកម្ចីឥណទានទិញផ្ទះកើនឡើងផងដែរ។
ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក មិនទាន់ដួលរលំក៏ដោយ ក៏ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា ផ្លូវដែលរដ្ឋាភិបាលអាម៉េរិក ដើរនាពេលបច្ចុប្បន្នគ្មាននិរន្តរភាពនោះឡើយ។ អ្នកជំនាញសេដ្ឋកិច្ចខ្លះប្រៀបធៀបស្ថានភាពនេះទៅនឹងប្រទេសជប៉ុន ដែលមានបំណុលខ្ពស់ជាងនេះទៅទៀត ប៉ុន្តែបានកត់សម្គាល់ថា ប្រទេសជប៉ុន ភាគច្រើនខ្ចីប្រាក់ពីពលរដ្ឋរបស់ខ្លួន ខណៈដែលសហរដ្ឋអាម៉េរិក ពឹងផ្អែកយ៉ាងខ្លាំងទៅលើវិនិយោគិនបរទេស។

ទោះបីជាមជ្ឈដ្ឋានសាធារណជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងយ៉ាងណាក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោន បានចាត់វិធានការតិចតួចប៉ុណ្ណោះ ព្រោះការដោះស្រាយបញ្ហានេះទំនងជាត្រូវការការកាត់បន្ថយការចំណាយ ឬត្រូវដំឡើងពន្ធ ដែលនឹងជះផលប៉ះពាល់ខ្លាំង។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ប្រសិនបើបំណុលនៅតែបន្តកើនឡើង សហរដ្ឋអាម៉េរិក អាចប្រឈមកំណើនសេដ្ឋកិច្ចយឺត និងសមត្ថភាពតិចជាងមុនក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមត្ថភាពកែច្នៃក្នុងស្រុកនៅមានកម្រិតធ្វើឱ្យលំហូរចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសកើនឡើងខ្លាំងនៅ៤ខែឆ្នាំនេះ

នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបប្រមាណ ៨៣ម៉ឺន១ពាន់តោនទៅកាន់ប្រទេសវៀតណាម ដោយរកចំណូលជាង១,៤ពាន់លានដុល្…

​ចិន ត្រៀមកាត់បន្ថយពន្ធ ១០% លើការនាំចូលសណ្តែកសៀងអាម៉េរិក ដើម្បីបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្ម

ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមនៃការបន្ធូរបន្ថយកម្តៅ នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ