វិស័យពាណិជ្ជកម្ម

​ចិន ត្រៀមកាត់បន្ថយពន្ធ ១០% លើការនាំចូលសណ្តែកសៀងអាម៉េរិក ដើម្បីបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្ម


ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមនៃការបន្ធូរបន្ថយកម្តៅ នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីក្រុងប៉េកាំង។ ក្រុមអ្នកតាមដានទីផ្សារបានអះអាងថា ទីក្រុងប៉េកាំង កំពុងតែរៀបចំផែនការកាត់បន្ថយពន្ធលើមុខទំនិញសណ្តែកសៀងមុនគេបង្អស់។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន CNA បានរាយការណ៍ថា ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ច កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ ក្រុមអ្នកវិភាគទីផ្សារបានរំពឹងទុកថា ទីក្រុងប៉េកាំងនឹងកាត់បន្ថយពន្ធចំនួន ១០% លើការនាំចូលសណ្តែកសៀងពីអាម៉េរិក។ ក្រៅពីការកាត់បន្ថយពន្ធហើយនោះ ទីក្រុងប៉េកាំង ក៏នឹងបើកផ្លូវអនុញ្ញាតឱ្យក្រុមហ៊ុនកែច្នៃរបស់ចិន អាចប្រមូលទិញសណ្តែកសៀងពីអាម៉េរិកឡើងវិញផងដែរ ក្រោយពួកគេត្រូវបានបង្ខំឱ្យលុបចោលការបញ្ជាទិញកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា ថា ប្រទេសចិន និងសហរដ្ឋអាម៉េរិក បានឈានដល់ការយល់ព្រមគ្នាក្នុងការងាកមកពង្រីកពាណិជ្ជកម្មកសិកម្មឡើងវិញ តាមរយៈការកាត់បន្ថយពន្ធ ព្រមទាំងរួមគ្នាដោះស្រាយឧបសគ្គមិនមែនពន្ធ និងបញ្ហានានាពាក់ព័ន្ធនឹងការចូលទៅកាន់ទីផ្សារ។ ប្រភពខាងលើបានបន្ថែមថា កិច្ចព្រមព្រៀងទាំងនេះ គឺជាកិច្ចព្រមព្រៀងកម្រិតបឋមនៅឡើយ ហើយភាគីទាំងពីរនឹងជំរុញឱ្យបានសម្រេចជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសចិន បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលផលិតផលកសិកម្មពីអាម៉េរិក ហើយទន្ទឹមនឹងនោះ ក៏បានដំឡើងពន្ធបន្ថែមរហូតដល់១០% ដើម្បីជាការសងសឹកទៅនឹងគំនាបពន្ធ ដែលអាម៉េរិកបានដាក់លើផលិតផលនាំចូលរបស់ចិន។
យោងតាមការប្រកាសរបស់ក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា ដោយសារតែការដាក់កម្រិត និងការរឹតបន្តឹងទីផ្សារពីសំណាក់ទីក្រុងប៉េកាំង បានធ្វើឱ្យតម្លៃនៃការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៥ មានតម្លៃត្រឹមតែ៨,៤ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺបានដាំក្បាលចុះរហូតដល់ទៅជាង ៦៥%។ បច្ចុប្បន្នផលិតផលកសិកម្មសំខាន់ៗ ដែលទីផ្សារចិន កំពុងមានតម្រូវការខ្លាំង និងត្រូវការនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន សណ្តែកសៀង ស្រូវសាលី សាច់គោ និងផលិតផលបសុបក្សីមួយចំនួនទៀតផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​ទំហំបំណុលជាតិ ធំជាង GDP របស់អាម៉េរិក នាពេល​នេះ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច

​បច្ចុប្បន្នបំណុលជាតិរបស់សហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោកបានហក់ឡើងរហូតដល់មានទំហំធំជាង​ផលិតផលក្នុងស្រុក…

​តៃវ៉ាន់ ប្រកាសក្តែងៗថា ខ្លួនមានអធិបតេយ្យភាព និងឯករាជ្យពេញលេញ ហើយរំពឹងអាម៉េរិក មិនផ្លាស់ប្តូរគោលជំហរចំពោះខ្លួន

ភ្លាមៗក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ