វិស័យពាណិជ្ជកម្ម

វៀតណាម ជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក និងបានច្រានចោលការចោទប្រកាន់រឿងបន្លំទំនិញចិន ឆ្លងដែន


វៀតណាម អះអាងថា ខ្លួនជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកហើយ ខណៈ​ទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញឱ្យទីក្រុងហាណូយ រឹតបន្តឹងការត្រួតពិនិត្យទំនិញចិន ដែលអាចឆ្លង​កាត់វៀតណាម ដើម្បីគេចពីពន្ធអាម៉េរិក។ ប្រធានាធិបតីវៀតណាម លោក តូ ឡឹម ដែល​កំពុង​​បំពេញ​ទស្សនកិច្ចនៅទីក្រុងញូវយ៉ក បានសន្យាថា វៀតណាមនឹងបង្កើនការនាំចូលទំនិញពីអាម៉េរិក និងពង្រឹងការគ្រប់គ្រងពាណិជ្ជកម្ម។ នេះបើយោងតាមសារព័ត៌មាន Business Times ចុះផ្សាយនៅថ្ងៃ ទី២២ ខែកញ្ញា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ចង់ពន្លឿនការចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតុល្យភាព និងស្មើភាព។ មេដឹកនាំដ៏មានឥទ្ធិពលរបស់វៀតណាម រូបនេះ ក៏បានបង្ហាញពីគម្រោងបង្កើនការទិញផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ពីអាម៉េរិក ផងដែរ រួមមាន យន្តហោះ ឧបករណ៍ថាមពលនុយក្លេអ៊ែ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទន្ទឹមនេះ អាម៉េរិក បានជំរុញឱ្យវៀតណាម ពង្រឹងការត្រួតពិនិត្យនីតិវិធីគយ និងប្រភពដើមទំនិញដោយសារបារម្ភថា ទំនិញចិន អាចត្រូវបានវេចខ្ចប់ ឬកែច្នៃឡើងវិញនៅវៀតណាម មុននាំចេញទៅអាម៉េរិក ដើម្បីគេចពន្ធគយ។ តែយ៉ាងណាលោក តូ ឡឹម បានបដិសេធថា វៀតណាម មិនទទួលយកការប្រើប្រទេសខ្លួនធ្វើជាផ្លូវឆ្លងសម្រាប់ទំនិញគេចពីពន្ធនោះឡើយ។ លោកសង្កត់ធ្ងន់ថា ទំនិញនាំចេញពីវៀតណាម ត្រូវតែមានប្រភពផលិតកម្មពិតប្រាកដ និងបំពេញតាមស្តង់ដាអន្តរជាតិ។
បច្ចុប្បន្នវៀតណាម ប្រឈមនឹងពន្ធគយអាម៉េរិក ១២,៥% និងការស៊ើបអង្កេតលើបញ្ហាពាណិជ្ជកម្មពលកម្មដោយបង្ខំ សមត្ថភាពផលិតកម្មលើសតម្រូវការ និងកម្មសិទ្ធិបញ្ញា។ យ៉ាងណាមិញ លោក តូ ឡឹម បានអះអាងថា ការចរចា និងការស៊ើបអង្កេតកំពុងដំណើរការយ៉ាងរលូន ខណៈវៀតណាម កំពុងរឹតបន្តឹងការអនុវត្តច្បាប់គយ និងចាត់វិធានការប្រឆាំងការរំលោភបំពានពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ពេលនេះលោក តូ ឡឹម កំពុងស្ថិតនៅទីក្រុងញូវយ៉ក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហើយត្រូវបានរំពឹងថា នឹងជួបនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក គំរាមបិទជើងហោះហើរអន្តរជាតិ ទាំងអស់របស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ គំរាមប្រើអាវុធថ្មីតតាំងអាម៉េរិក

សង្គ្រាមពាក្យសម្តី និងសម្ពាធភូមិសាស្ត្រនយោបាយរវាងរដ្ឋបាលក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ បានឈានដល់កម្រិតធ្ងន់ធ្ងរថ្មីមួយទៀត ដោយរដ្ឋមន្ត្រីក្រស…

វិបត្តិថាមពលបានជំរុញឱ្យបណ្តាប្រទេសជាច្រើននៅអាស៊ានសម្លឹងមករកថាមពលនុយក្លេអ៊ែជាថ្មី

ក្រោយគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១១ រួចមក បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានផ្អាក និងដកការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ