Latest

Articles by published date

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមាន​ថា ពិភព​លោកអាចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច បើច្រកសមុទ្រ ហ័រម៉ូសមិនបើកឡើងវិញឆាប់ៗ

ដោយ​ ​ ខេមបូណូមីស , ភិន រតនា
សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខហានិភ័យធ្ងន់ធ្ងរជាថ្មី ខណៈវិបត្តិសង្គ្រាមនៅ​តំបន់មជ្ឈិមបូព៌ាបន្តធ្វើឱ្យច្រកសមុទ្រ ហ័រម៉ូស ដែលជាសរសៃឈាមដ៏សំខាន់ នៃការដឹកជញ្ជូនប្រេង និងថាមពលពិភពលោកស្ថិតក្នុងភាពគ្រោះថ្នាក់។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ប្រសិនបើច្រកសមុទ្រនេះមិនអាចបើកដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទេនោះ ពិភពលោកអាចប្រឈមនឹង​វិបត្តិសេដ្ឋកិច្ចថ្មី ខណៈ​បណ្ដាប្រទេសនៅអាស៊ី និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។