ព័ត៌មាន

all news articles here

អ្នកជំនាញសង្ស័យមានការនាំចូលអំបិលរ៉ែពីថៃ តាមច្រកឡាវ ចូលមកទីផ្សារកម្ពុជា រួចបន្លំជាអំបិលផលិតក្នុងស្រុក

ដោយ​ ​ ខេមបូណូមីស
ក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា មានការ​នាំចូលអំបិលរ៉ែពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកទីផ្សារកម្ពុជា ដោយដាក់លក់ក្នុងតម្លៃថោកៗ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតអំបិលធម្មជាតិក្នុងស្រុក។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រុមអ្នកជំនាញសង្ស័យថា អំបិលនាំចូលទាំងនោះត្រូវបានក្រុមឈ្មួញលួចបន្លំវេចខ្ចប់ដាក់ថា ផលិតនៅកម្ពុជា រួចហើយចរាចរណ៍ដាក់លក់នៅលើទីផ្សារកម្ពុជា ទាំងដែលឡាវ ពុំមែនជាប្រទេសផលិតអំបិលនោះឡើយ។