វៀតណាម

​​វៀតណាម ដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់១២,៥% នៅត្រីមាសទី៤ ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំនេះ


ទោះបីជាកំពុងគ្រងតំណែងជាខ្លាកំណាចសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ានជាមួយនឹងអត្រាកំណើនខ្ពស់គួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំកំពូលរបស់វៀតណាម នៅតែមិនទាន់ស្ងប់ចិត្តឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ទួយ ត្រេ នាយករដ្ឋមន្ត្រីវៀតណាម បានចេញបទបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែបន្ថែមល្បឿន និងខិតខំបំពេញភារកិច្ចយ៉ាងសកម្មបន្ថែមទៀត ដើម្បីរុញច្រានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឱ្យស្ទុះឡើងដល់ប្រមាណ១២,៥% នៅក្នុងត្រីមាសទី៤ឆ្នាំនេះ ក្នុងគោលដៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅពេញមួយឆ្នាំ២០២៦។
វៀតណាម
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង (Le Minh Hung) បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីបង្កើនប្រសិទ្ធភាពការងារឱ្យដល់កម្រិតអតិបរមា ដើម្បីរុញអត្រាកំណើនសេដ្ឋកិច្ចឱ្យកើនលើសពី១២,៥% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ ក្នុងការធានាឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចសរុបយ៉ាងហោចណាស់១០% នៅពេញមួយឆ្នាំ២០២៦។ ការដាក់បទបញ្ជានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុងហាណូយ កាលពីថ្ងៃទី៣ ខែតុលា ដើម្បីវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចប្រចាំខែកញ្ញា។
កិច្ចប្រជុំជាន់ខ្ពស់នេះបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចវៀតណាម បានបង្ហាញសញ្ញាស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា ដោយសម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់ជិត១០% នៅក្នុងត្រីមាសទី៣ ដែលរុញច្រានអត្រាកំណើនមធ្យមភាគរយៈពេល៩ខែដំបូងឱ្យកើនដល់ប្រមាណ៩%។
ទោះជាយ៉ាងណា ដើម្បីឈានទៅសម្រេចគោលដៅសេដ្ឋកិច្ចពីរខ្ទង់ដ៏មហិច្ឆតានេះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឱ្យគ្រប់ក្រសួង និងអាជ្ញាធរមូលដ្ឋានត្រូវតែខិតខំបញ្ចេញថវិកាតាមផែនការ ដើម្បីបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យទាន់ពេលវេលា និងត្រូវលុបបំបាត់រាល់ឧបសគ្គរាំងស្ទះចំពោះគម្រោងទាំងឡាយណាដែលបានពន្យារពេលយូរ។ លើសពីនេះ រដ្ឋបាលខេដ្ឋ-ក្រុងទាំងអស់ត្រូវវាយតម្លៃឡើងវិញនូវលទ្ធផល៩ខែកន្លងមក និងរៀបចំសេណារីយ៉ូតាមវិស័យនីមួយៗឱ្យបានលម្អិត ដោយត្រូវស្វែងរកចំណុចខ្វះខាតឱ្យឃើញដើម្បីចាត់វិធានការកែប្រែ និងឆ្លើយតបឱ្យចំទិសដៅនៅក្នុងត្រីមាសទី៤៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ឱ្យក្រុមហ៊ុន AI ទទួលខុសត្រូវចំពោះហានិភ័យ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែ​ប្រសិនបើបច្ចេកវិទ្យានេះបង្កហានិភ័យ តើអ្នកណាត្រូវទទួលខុសត្រូវ? រដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ