កិច្ចព្រមព្រៀងសន្តិភាព

លោក ត្រាំ អះអាងថា អាម៉េរិក-អ៊ីរ៉ង់បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព តែអ៊ីរ៉ង់បដិសេធ


ពិភពលោកទាំងមូលកំពុងរង់ចាំមើលយ៉ាងអន្ទះសារ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ រួមជាមួយប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលកណ្តាលបានប្រកាសជាបន្ទាន់កាលពីថ្ងៃទី១៣ ខែមិថុនា ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមនៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

ប៉ុន្តែមិនទាន់ទាំងបានអបអរសាទរផង ស្រាប់តែភាគីខាងអ៊ីរ៉ង់ បានចេញមុខបដិសេធ និងវាយបកភ្លាមៗថា ការចុះហត្ថលេខានេះមិនអាចធ្វើឡើងឆាប់ៗដូចមេដឹកនាំអាម៉េរិកយល់សប្តិឡើយ។ សង្គ្រាមពាក្យសម្តីដ៏តានតឹងនេះ កំពុងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ស្ថិតក្នុងភាពស្រពេចស្រពិល។

រលកនយោបាយ និងជោគវាសនាសន្តិសុខពិភពលោក កំពុងស្ថិតនៅលើបន្ទាត់ក្រហម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia នៅថ្ងៃទី១៤ មិថុនា លោក សេបាស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអះអាងយ៉ាងមុតមាំថា ភាគីជម្លោះទាំងពីរបានព្រមព្រៀងគ្នាលើក្របខណ្ឌសន្តិភាពរួចរាល់អស់ហើយ ហើយទីក្រុងអ៊ីស្លាម៉ាបាដ កំពុងតែរៀបចំប្រព័ន្ធអេឡិចត្រូនិកយ៉ាងប្រញាប់ប្រញាល់ ដើម្បីត្រៀមការចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា មុននឹងឈានទៅបើកកិច្ចពិភាក្សាកម្រិតបច្ចេកទេសនៅសប្តាហ៍ក្រោយ។

ភ្លាមៗនោះដែរលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវតែធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា នេះជាដាច់ខាត។ អ្វីដែលរឹតតែពិសេសលោក ត្រាំ បានបោះសម្តីបែបព្រមានថា ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ប្រេងសកល ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់នោះនឹងត្រូវបើកចំហឡើងវិញសម្រាប់ពិភពលោកទាំងមូលភ្លាមៗ ក្រោយការចុះហត្ថលេខាត្រូវបានធ្វើឡើង។

ប៉ុន្តែការឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទំនងជាមិនមានភាពងាយស្រួលនោះទេ ដោយលោក អេស្មាអ៊ីល បាហ្គាអ៊ី (Esmaeil Baghaei) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានចេញមកឆ្លើយតបកុំឱ្យអាម៉េរិកអួតអាង និងសម្រេចចិត្តជំនួសអ៊ីរ៉ង់លើពេលវេលាចុះហត្ថលេខា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីលោក បាហ្គាអ៊ី ដែលបានវាយបកថា អ៊ីរ៉ង់ត្រូវរង់ចាំមើលកាលបរិច្ឆេទពិតប្រាកដនៃការចុះហត្ថលេខាលើអនុស្សរណៈ MoU នេះសិន វាអាចនឹងមិនមែនជាថ្ងៃទី១៤ ខែមិថុនា ក៏ថាបាន។ លោកបានបន្ថែមថា វាអាចនឹងអូសបន្លាយពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយសារតែភាពស្ទាក់ស្ទើររបស់ភាគីម្ខាងទៀត ដែលចង់សំដល់អាម៉េរិក ដូច្នេះគ្រប់គ្នាគួរតែប្រុងប្រយ័ត្នក្នុងការធ្វើអត្ថាធិប្បាយ។

ជាមួយគ្នានេះភាពមិនច្បាស់លាស់បានកើតឡើងពីខាងរដ្ឋបាលអាម៉េរិកខ្លួនឯង ខណៈមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ដែលធ្លាប់បង្ហើបប្រាប់អ្នកកាសែតពីដំបូង ស្រាប់តែពេលនេះបដិសេធមិនហ៊ានធានាពីពេលវេលាជាក់លាក់ឡើយ ដោយគ្រាន់តែនិយាយថា វាជាកិច្ចព្រមព្រៀងមួយដ៏អស្ចារ្យ និងរឹងមាំល្អណាស់។

សូមបញ្ជាក់ថា ភ្លើងសង្គ្រាមដែលបានដុតកម្តៅ និងអូសបន្លាយពេលជាង៣ខែមកនេះ បានធ្វើឱ្យតម្លៃថាមពល និងប្រេងឥន្ធនៈសកលហក់ឡើងកប់ពពក និងបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ជាកន្លែងដែលអណ្តាតភ្លើងសង្គ្រាមត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រវាងកងទ័ពអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធ ហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកដ៏រឹងមាំ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ក្រោយរុញតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ក្នុងភ្លើងសង្រ្គាមលោក ត្រាំ គ្រោងជួបជជែកជាមួយមេដឹកនាំប្រទេសនៅក្នុងតំបន់នេះ

តំបន់មជ្ឈិមបូព៌ាដែលធ្លាប់តែជាឋានសួរសមុទ្រខ្សាច់ដ៏ប្រណីត ពេលនេះកំពុងប្រែហែក្លាយទៅជាសមរភូមិលោហិត និងជាផ្ទាំងស៊ីបនៃការវាយប្រហារដោយគ្រាប់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ