កិច្ចព្រមព្រៀងសន្តិភាព

ពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ារសាត់កាន់តែឆ្ងាយ ក្រោយអ៊ីរ៉ង់ អះអាងថា ការស្ដារកិច្ចព្រមព្រៀងសន្តិភាពជាមួយអាម៉េរិក គ្មានវឌ្ឍនភាព


ប្រទេសអ៊ីរ៉ង់ បាន​ប្រកាសថា គ្មានវឌ្ឍនភាពលើការស្ដារកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិក នោះទេ។ កិច្ចព្រមព្រៀងឈប់បាញ់ខែមិថុនា បានដួលរលំហើយ ច្រកសមុទ្រហ័រមូស ​ក៏នៅតែបិទ ហើយការ​វាយប្រហារថ្មីៗលើ​កប៉ាល់ដឹកទំនិញកំពុង​បង្កការភ័យខ្លាច​កាន់​តែខ្លាំង​ថា វិបត្តិនៅឈូងសមុទ្រពែក្ស អាចនឹងផ្ទុះឡើងម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា នេះ។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

អ៊ីរ៉ង់ បានប្រកាសថា គ្មានវឌ្ឍនភាពទាល់តែសោះនៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារនូវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងតេហេរ៉ង់ បានអះអាងថា អាម៉េរិក បានបំពានការប្តេជ្ញាចិត្តរបស់ខ្លួន រួមទាំងការមិនបានដកការបិទខ្ទប់ផ្លូវចេញចូលកំពង់ផែអ៊ីរ៉ង់ និងការមិនដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកផងដែរ។ ទន្ទឹមនេះទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់អ៊ីរ៉ង់ថា បានបដិសេធមិនបើកច្រកសមុទ្រហ័រមូសឡើងវិញ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិក ពេលនេះ គ្រប់គ្រងបានទាំងស្រុងហើយលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលអ៊ីរ៉ង់ ឆ្លើយតបថា ច្រកសមុទ្រហ័រមូសនឹងនៅតែបិទរហូតដល់អាម៉េរិក ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។ កិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមិថុនា បានអំពាវនាវឱ្យគូភាគីបញ្ចប់ប្រតិបត្តិការយោធារយៈពេល៦០ថ្ងៃ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍។ ប៉ុន្តែក្រោយមកលោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងនេះបានឈានដល់ទីបញ្ចប់ហើយ ខណៈដែលអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានផ្អាក។

ដោយសារការចរចាជាប់គាំង ហើយច្រកសមុទ្រ Hormuz នៅតែបិទទ្វារ ឱកាសដែលអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សដ៏ពិតប្រាកដមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានរលាយបាត់ទៅហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គណបក្សភូមិចៃថៃ និងលោក អានុទីន កំពុងបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់

មកដល់ពេលនេះ គណបក្សភូមចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក អានុទីន ឆាន់វីរៈគុល កំពុងប្រឈមមុខនឹងវិបត្តិបាត់បង់ទំនុកចិត្តពីសាធារណជ…

សង្គ្រាមនៅមជ្ឈិមបូព៌ា និងបាតុភូតអែលនីណូ ជំរុញឱ្យថ្លៃ​សេវា​ឆ្លកកាត់ព្រែកជីក​ប៉ាណាម៉ាហក់​ឡើងខ្ពស់រហូតដល់៤លានដុល្លារ

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងបង្កើតរលកសម្ពាធថ្មីលើពាណិជ្ជកម្មពិភពលោក។ ពេលផ្លូវដឹកជញ្ជូនសំខាន់ៗត្រូវបានរំខាន កប៉ាល់កាន់តែច្រើនត្រូវបង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ