វិស័យថាមពល

រដ្ឋាភិបាលគ្រោង​ឧបត្ថម្ភធនដល់​ការ​បំប្លែង​រ៉ឺម៉កកង់បីពីការប្រើ​ប្រេងឥន្ធនៈ ​និងឧស្ម័ន​ទៅ​អគ្គិសនី​


រាជរដ្ឋាភិបាលកម្ពុជា ​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​រ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទៅជាអគ្គិសនី ​ដើម្បី​ពង្រឹងសន្តិសុខថាមពល​ កាត់បន្ថយហានិភ័យពីការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល។ ​
វិស័យថាមពល
ដោយ

គម្រោងនេះគ្រោងចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង៦ម៉ឺនគ្រឿងនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យដឹកជញ្ជូនចាត់ទុកគម្រោងនេះ គឺជាការធ្វើកំណែទម្រង់មួយដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស សង្កេតឃើញថា មធ្យោបាយដឹកជញ្ជូននៅតាមបណ្ដាប្រទេសមួយចំនួនចាប់ផ្ដើមងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាព។ អ្នកជំនាញរូបនេះ បានគាំទ្រចំពោះគម្រោងសាកល្បងរបស់រដ្ឋាភិបាល ដោយគូសបញ្ជាក់ថា ការបំប្លែងថាមពលពីឥន្ធនៈ និងឧស្ម័នមកប្រើប្រាស់ថាមពលអគ្គិសនីនឹងជួយកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុនអាជីវកម្ម។

ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំធ្វើកំណែទម្រង់បរិស្ថានស្អាត និងឆ្លើយតបការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន។ បើតាមលោក វន់ ពៅ ការផ្លាស់ប្ដូរការប្រើប្រាស់ថាមពលសម្រាប់យានយន្តដឹកជញ្ជូនអាចធ្វើឱ្យពលរដ្ឋជួបបញ្ហាប្រឈមផ្នែកជីវភាព ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវសិក្សាឱ្យបានច្បាស់លាស់ពីផលប៉ះពាល់ និងផលចំណេញ និងផ្តល់ការប៉ះប៉ូវផ្សេងៗ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទានសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទៅអគ្គិសនី។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសន្តិសុខថាមពល កាត់បន្ថយហានិភ័យពីការរំខាននៃការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល។ បើតាមថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះនឹងចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីចំនួនជាង៦ម៉ឺនគ្រឿងនៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា ជំរុញឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវយុទ្ធសាស្រ្តហាន់សាច់ក្រក ដើម្បីរំលោភយកដីកម្ពុជា

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋ…

តើកម្ពុជា ត្រូវធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបាន២លាននាក់ទៅកម្សាន្តនៅសៀមរាប នៅឆ្នាំ២០២៨?

រាជរដ្ឋាភិបាលកម្ពុជា ​កំពុងត្រៀមដាក់ចេញនូវវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០២៨ ដើម្បីជំរុញចលនាទេសចរណ៍ឱ្យកាន់តែរស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ