វិស័យអាកាសចរណ៍

សង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យអាកាសយានដ្ឋានកូរ៉េខាងត្បូង ក្លាយអាកាសយានដ្ឋានមមាញឹកបំផុតរបស់ពិភពលោកសម្រាប់​អ្នក​ដំណើរអន្តរជាតិ


ពីអាកាសយានដ្ឋានដែលធ្លាប់ស្ថិតនៅក្រៅចំណាត់ថ្នាក់កំពូល ទីបំផុតអាកាសយានដ្ឋានអ៊ីនឈុន (Incheon) របស់កូរ៉េខាងត្បូង បាន​ហក់ឡើងស្រឺតៗរហូតជាប់ចំណាត់​ថ្នាក់​លេខ១ របស់ពិភពលោកជាលើក​ដំបូងដែល​ទទួល​បាន​អ្នកដំណើរអន្តរជាតិច្រើន​បំផុត​។ មូលហេតុសំខាន់មួយ គឺជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើឱ្យអ្នកដំណើរមួយចំនួនប្តូរផ្លូវ និងងាកមកប្រើ​អាកាសយានដ្ឋានអ៊ីនឈុន ជាចំណុច​ឆ្លងកាត់។ នេះបើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ​
វិស័យអាកាសចរណ៍
ដោយ

ទិន្នន័យបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈុនរបស់កូរ៉េខាងត្បូង ទទួលបានអ្នកដំណើរអន្តរជាតិ រហូតដល់ទៅប្រមាណជាង៣៨លាននាក់ គឺខ្ពស់ជាងអាកាសយានដ្ឋាន Heathrow របស់អង់គ្លេស ដែលទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជាង៣៧លាននាក់ ខណៈអាកាសយានដ្ឋាន Changi របស់សិង្ហបុរី ទទួលបានអ្នកដំណើរអន្តរជាតិ ជាង៣៤លាននាក់។
ការកើនឡើងចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន អ៊ីនឈុន មួយផ្នែកដោយសារអ្នកដំណើរដែលធ្លាប់ឆ្លងកាត់មជ្ឈមណ្ឌលអាកាសចរណ៍នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសទីក្រុងឌូបៃ បានប្តូរមកឆ្លងកាត់កូរ៉េខាងត្បូងវិញដោយសារស្ថានការណ៍ជម្លោះ។ ជាក់ស្តែងចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អ៊ីនឈុន បានកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកដំណើរ ដែលធ្វើដំណើរបន្តទៅអឺរ៉ុប កើនឡើងរហូតដល់ទៅជាង៦៣%។
បច្ចុប្បន្នអាកាសយានដ្ឋាន អ៊ីនឈុន ភ្ជាប់ជើងហោះហើរទៅកាន់១៥៨គោលដៅអន្តរជាតិ ដែលជួយឱ្យអាកាសយានដ្ឋាននេះ អាចទទួលបានអ្នកដំណើរកាន់តែច្រើន និងពង្រឹងតួនាទីជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយនៅអាស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញផលប្រយោជន៍ពីវិស័យរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព?

ការវិនិយោគលើវិស័យរុករក និងកែច្នៃរ៉ែនៅកម្ពុជា ហាក់មានពន្លឺទាក់ទាញយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ តួយ៉ាងគ្រាន់តែនៅខែកក្កដា កន្លងទៅ ក្រុម…

វៀតណាម ដាក់គោលដៅបំពាក់ជំនាញ AI ដល់កម្មករឲ្យបាន១០លាននាក់ត្រឹម៤ឆ្នាំខាងមុខ

ដើម្បីរត់ឱ្យទាន់និន្នាការសកលក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រដ្ឋាភិបាលវៀតណាម បានដាក់ចេញវិធានការជាយុទ្ធសាស្ត្រយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ