អត្ថបទពាណិជ្ជកម្ម

ធនាគារ KB Kookmin Bank ផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាដែលបានទទួលការវះកាត់បេះដូង


រាជធានីភ្នំពេញ ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 – ធនាគារ KB Kookmin Bank ដែលជាក្រុមហ៊ុនមេ និងជាភាគទុនិកតែមួយគត់របស់ធនាគារ ខេប៊ីប្រាសាក់ ម.ក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកុមារកម្ពុជា តាមរយៈការរៀបចំ ពិធីប្រគល់អាហារូបករណ៍ KB Kookmin Bank ឆ្នាំ 2026 សម្រាប់កុមារដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន ក្នុងរាជធានីភ្នំពេញ។
ធនាគារ KB Kookmin Bank ផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាដែលបានទទួលការវះកាត់បេះដូង
ដោយ
អំពី KB PRASAC Bank

ជួយកុមារចំនួន 25 នាក់ ដែលបានជាសះស្បើយក្រោយការវះកាត់បេះដូង

តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ KB Kookmin Bank បានផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន ២៥ នាក់ ដែលបានទទួលការវះកាត់បេះដូង ដើម្បីផ្តល់កម្លាំងចិត្ត និងគាំទ្រដល់ការសិក្សារបស់ពួកគេ ខណៈដែលពួកគេកំពុងបន្តការស្តារសុខភាព បន្តការសិក្សា និងខិតខំកសាងអនាគតដ៏ភ្លឺស្វាង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក KIM Hyun-rae អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ជាតំណាងធនាគារ KB Kookmin Bank និងក្រុមហ៊ុន KB Financial Group ក្នុងការប្រគល់អាហារូបករណ៍ជូនដល់កុមារ ព្រមទាំងលោក Park Cheol-soon ប្រធាននាយកប្រតិបត្តិការនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន ក្រុមគ្រូពេទ្យ ក្រុមគ្រួសាររបស់កុមារ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីអបអរសាទរចំពោះភាពក្លាហាន ការជាសះស្បើយ និងជំរុញក្តីប្រាថ្នានាពេលអនាគតរបស់កុមារ។

ជាងមួយទសវត្សរ៍នៃការគាំទ្រផ្នែកវេជ្ជសាស្ត្រដើម្បីសង្គ្រោះជីវិត

ចាប់តាំងពីឆ្នាំ 2012 មក ធនាគារ KB Kookmin Bank បានបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រកុមារកម្ពុជាដែលមានជំងឺបេះដូង តាមរយៈកម្មវិធីគាំទ្រការវះកាត់បេះដូងកុមារកម្ពុជា ដែលអនុវត្តឡើងដោយសហការជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុនៃប្រទេសកូរ៉េ (Financial Supervisory Service – FSS) និងកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army)។ កម្មវិធីនេះបានផ្តល់ការគាំទ្រដល់ការវះកាត់បេះដូងសង្គ្រោះជីវិតដល់កុមារកម្ពុជារាប់រយនាក់ ដែលអនុញ្ញាតឱ្យពួកគេទទួលបានការព្យាបាលវេជ្ជសាស្ត្រចាំបាច់ និងមានឱកាសរស់នៅប្រកបដោយសុខភាពល្អប្រសើរជាងមុន។

នៅឆ្នាំ 2014 ធនាគារ KB Kookmin Bank បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត តាមរយៈការបង្កើត មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូង KB Kookmin Bank Hebron នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាព្យាបាលឯកទេសសម្រាប់កុមារដែលមានជំងឺបេះដូង។ បន្ថែមពីលើការគាំទ្រការព្យាបាលតាមរយៈការវះកាត់ គំនិតផ្តួចផ្តើមផ្តល់អាហារូបករណ៍នេះក៏ឆ្លុះបញ្ចាំងពីជំនឿរបស់ធនាគារថា កុមារគ្រប់រូបសុទ្ធតែសមនឹងទទួលបានឱកាសបន្តការសិក្សា អភិវឌ្ឍសក្តានុពល និងសម្រេចក្តីស្រមៃរបស់ខ្លួន ទោះបីជាពួកគេធ្លាប់ប្រឈមនឹងបញ្ហាសុខភាពបែបណាក៏ដោយ។

តំណាងធនាគារ KB Kookmin Bank បានគូសបញ្ជាក់ថា ធនាគារនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈគំនិតផ្តួចផ្តើមដែលមានអត្ថន័យ និងចីរភាព ជាពិសេសគំនិតផ្តួចផ្តើមដែលជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការអប់រំសម្រាប់កុមារ។ ធនាគារជឿជាក់ថា ការវិនិយោគលើសុខភាព និងការអប់រំរបស់កុមារ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងអនាគតដែលមានសុខភាពល្អ និងកាន់តែមានក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ។

ការប្តេជ្ញាចិត្តកាន់តែទូលំទូលាយក្នុងការគាំទ្រសហគមន៍កម្ពុជា

ក្រៅពីគំនិតផ្តួចផ្តើមផ្តល់អាហារូបករណ៍នេះ ធនាគារ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញជាបន្តបន្ទាប់នូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍កម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន ដោយផ្តោតជាពិសេសលើការថែទាំសុខភាពកុមារ ការអប់រំ និងការអភិវឌ្ឍសហគមន៍។

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមគាំទ្រកុមារកម្ពុជាយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យអប់រំ និងសុខាភិបាល រួមមាន ការសាងសង់បណ្ណាល័យ និងអគារសាលារៀន ដើម្បីលើកកម្ពស់ការអាន និងការសិក្សា ការឧបត្ថម្ភគាំទ្រការវះកាត់មាត់ឆែបសម្រាប់កុមារ តាមរយៈអង្គការ Smile Cambodia ព្រមទាំងការរួមចំណែកជួយដល់មូលនិធិគន្ធបុប្ផា ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់កុមារ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះ ធនាគារ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកដល់សង្គមកម្ពុជា លើសពីការផ្តល់សេវាធនាគារ។ ដោយមានស្មារតីទទួលខុសត្រូវចំពោះសង្គមយ៉ាងមុតមាំ ធនាគារទាំងពីរនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានាដែលលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពរបស់កុមារ ដើម្បីជួយពួកគេឱ្យជម្នះរាល់ឧបសគ្គ សម្រេចបាននូវសក្តានុពលរបស់ខ្លួន និងកសាងអនាគតដ៏ភ្លឺស្វាង។

អំពីធនាគារ ខេប៊ីគូកមីន

ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ ដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង​ ដែលបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើន និងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbfg.com

អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជបង្កើតថ្មី ក្នុងគោលបំណងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើន​សេដ្ឋកិច្ច និងផ្ដល់ជូនដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbprasacbank.com.kh

អំពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន ជាអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានគោលបំណងផ្ដល់ជំនួយវេជ្ជសាស្ត្រ​ដល់កុមារកម្ពុជាដែលទីទ័លក្រ។ មជ្ឈមណ្ឌលនេះ​ផ្ដល់ការព្យាបាល​ដល់អ្នកជំងឺជាង 60,000 និងការវះកាត់រាប់ពាន់ករណី ក្នុងនោះក៏មានការវះកាត់បេះដូងចំហជារៀងរាល់ឆ្នាំផងដែរ។ ហេប្រុន មានទីតាំងស្ថិតនៅ អគារលេខ 102 ផ្លូវ 68K ភូមិព្រៃសាលា សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម www.hebronmc.org




អត្ថបទបន្ទាប់


ក្រុមហ៊ុន RMA Cambodia ទទួលបានសិទ្ធិនាំចូល និងចែកចាយតែមួយគត់នូវរថយន្ត Mercedes-Benz ផ្លូវការនៅកម្ពុជា

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក - (RMA Cambodia Plc.) គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយតែមួយគត់នូវរថយន្តប្រណីត Merce…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ