វិស័យសេដ្ឋកិច្ច

អាម៉េរិកនឹងរឹតកសេដ្ឋកិច្ចអ៊ីរ៉ង់ ឱ្យកាន់តែខ្លាំង ខណៈក្រុងអ៊ីរ៉ង់ សម្លឹងចងសម្ពន្ធភាពជាមួយប្លុកប្រទេស BRICS


ការប្រឈមមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងបើកសមរភូមិសេដ្ឋកិច្ចថ្មីដោយអាម៉េរិក គំរាមដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ឱ្យកាន់តែខ្លាំងមិនធ្លាប់មាន និងបន្តបិទខ្ទប់ផ្លូវនាវាចរណ៍​​អ៊ីរ៉ង់ ដោយគ្មាន​ពេល​កំណត់ ខណៈទីក្រុងតេអេរ៉ង់ កំពុង​សម្លឹងចងសម្ពន្ធភាពជាមួយប្លុក​ប្រទេស BRICS ដើម្បីទទួលបានប្រភពហិរញ្ញវត្ថុថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៣ ខែសីហា។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ឱ្យកាន់តែធ្ងន់ធ្ងរមិនធ្លាប់មាន តាមរយៈការដាក់សម្ពាធលើកំពង់ផែអ៊ីរ៉ង់ និងច្រកសមុទ្រហ័រម៉ូស។ ទន្ទឹមនេះលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ក៏លើកឡើងដែរថា យោធាអាម៉េរិក អាចរក្សាការបិទខ្ទប់ផ្លូវសមុទ្ររបស់អ៊ីរ៉ង់ ដោយគ្មានពេលកំណត់។
ការដាក់សម្ពាធនេះ កើតមានឡើង ស្របពេលដែលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កំពុងត្រដាបត្រដួសក្រោមភ្លើងសង្គ្រាម និងទណ្ឌកម្មរ៉ាំរ៉ៃជុំទិស។ ជាមួយគ្នានេះ អតិផរណានៅអ៊ីរ៉ង់ កំពុងហក់ឡើង ហើយណើនសេដ្ឋកិច្ចចុះខ្សោយ គួបផ្សំរូបិយប័ណ្ណក៏បានដាំក្បាលចុះខ្លាំង។ ប៉ុន្តែទីក្រុងតេអេរ៉ង់ កំពុងស្វែងរកមធ្យោបាយដើម្បីគេចពីសម្ពាធហិរញ្ញវត្ថុរបស់លោកខាងលិច។ ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ បានអះអាងថា អ៊ីរ៉ង់ កំពុងស្វះស្វែងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយប្លុកប្រទេស BRICS ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន គម្រោងឌីជីថល និងការអភិវឌ្ឍទីក្រុង។ ទន្ទឹមនេះ អ៊ីរ៉ង់ ក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការរូបិយវត្ថុ និងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយបណ្ដាប្រទេសជាសមាជិក BRICS ផងដែរ ជាពិសេសសេដ្ឋកិច្ចធំៗដូចជាចិន រុស្ស៊ី និងឥណ្ឌា។
ការជាប់គាំងផ្នែកសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កំពុងក្លាយជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដ៏ធំមួយ ដោយទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាយកាត់ផ្ដាច់អ៊ីរ៉ង់ ចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ខណៈដែលទីក្រុងតេអេរ៉ង់ កំពុងស្វែងរកដៃគូសេដ្ឋកិច្ចជំនួសតាមរយៈប្លុកប្រទេស BRICS ដើម្បីបំបែកភាពឯកោ។ ជាមួយគ្នានេះ ច្រកសមុទ្រហ័រមូស នៅតែជាចំណុចសម្ពាធដ៏សំខាន់មួយដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលសកល និងផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ បន្តរឹបអូសទ្រព្យសម្បត្តិចំនួន៤៣១មុខរបស់មេឆ.បោកតាមអនឡាញ ចេន ហ្ស៊ី បន្ថែមទៀត

អាជ្ញាធរថៃ បានបន្តរឹបអូសទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ដែលជាមេខ្លោងការឆោកតាមប្រព័ន្ធអនឡាញ និងលាងលុយកខ្វក់បន្ថែមមានតម្លៃប្រមាណ១១៥លានបាត ឬប្…

លោក អានុទីន កំពុងប្រើល្បិចបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ ដើម្បីបិទបាំងភាពកម្សោយរបស់ខ្លួន

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបើកយន្តហោះផ្ទាល់ខ្លួនប្រភេទ TBM 930 ដោយមានការអមកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ