#វិស័យទេសចរណ៍

Articles by Tag វិស័យទេសចរណ៍

យន្តការលើកលែងទិដ្ឋាការចាប់ផ្ដើមហើយ ខណៈអ្នកជំនាញរំពឹងភ្ញៀវ និងវិនិយោគិនចិន ហក់ឡើង តែស្នើឱ្យអាជ្ញាធររឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ

ដោយ​ សោម ស្រីពេជ្រ
នៅទីបំផុតយន្តការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរចូលមកកាន់កម្ពុជា បានចាប់ផ្ដើមដំណើរជាផ្លូវការហើយនៅថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ជុំវិញយន្តការនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បានបង្ហាញក្តីរំពឹងខ្ពស់ថា វានឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា កាន់តែច្រើន។