វិស័យទេសចរណ៍

តើវិស័យទេសចរណ៍កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលប្រឈមខ្លាំងកម្រិតណា?


​​ចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៦ នេះ បន្តបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភ ខណៈដែលប្រទេសជិតខាងដូចជាវៀតណាម និងថៃ កំពុងស្រូបទាញយកផលប្រយោជន៍យ៉ាងច្រើនពីវិបត្តិតំបន់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសង្កត់ធ្ងន់ថា បើចង់ស្តារសក្ដានុពលឡើងវិញ កម្ពុជា ដាច់ខាតត្រូវតែបោសសម្អាតរូបភាពអវិជ្ជមាន នៃស្កេមអនឡាញ និងផ្លាស់ប្តូរយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យចំគោលដៅជាងមុន។
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានវាយតម្លៃថា នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៦ កម្ពុជា បានរងសម្ពាធយ៉ាងខ្លាំងពីកត្តាខាងក្រៅ រួមមាន សង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែបញ្ហាផ្ទៃក្នុងដែលគួរឱ្យបារម្ភបំផុតនោះ គឺស្កេមអនឡាញ ដែលបានជះឥទ្ធិពលអាក្រក់ដល់ទំនុកចិត្តរបស់អ្នកទេសចរអន្តរជាតិ។

លោកបណ្ឌិតបានកត់សម្គាល់ឃើញថា ខណៈកម្ពុជា កំពុងជួបបញ្ហាប្រឈម ប្រទេសជិតខាងដូចជាវៀតណាម និងសិង្ហបុរី បែរជាអាចស្រូបទាញផលប្រយោជន៍បានយ៉ាងច្រើន ជាពិសេសវៀតណាម បានក្លាយជាគោលដៅជំនួសដ៏ចម្បងសម្រាប់លំហូរពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីមានភាពតានតឹងជុំវិញវិវាទព្រំដែន និងបញ្ហាសន្តិសុខក្នុងតំបន់។

ដើម្បីដោះស្រាយបញ្ហានេះលោកបណ្ឌិត ធួន ស៊ីណាន បានលើកឡើងថា កម្ពុជាត្រូវលុបបំបាត់ព័ត៌មានមិនល្អជុំវិញបញ្ហាសន្តិសុខ និងស្កេមអនឡាញ ដែលជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះជាតិ និងពង្រឹងការផ្សព្វផ្សាយទៅកាន់ទីផ្សារថ្មីៗ ជាពិសេសការអញ្ជើញក្រុមហ៊ុនធំៗពីអាស៊ាន និងចិន មកបញ្ជាទិញសេវាកម្មទេសចរណ៍ដោយផ្ទាល់។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៥,៥លាននាក់ ធ្លាក់ចុះជិត១៧% បើធៀបនឹងឆ្នាំ២០២៤ ដោយអាចរកចំណូលបានប្រមាណ៣,៧ពាន់លានដុល្លារ ក្នុងនោះទេសចរមកពីវៀតណាមឈរនៅលំដាប់លេខ១៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក.ប.ប.នឹងបង្កើនការត្រួតពិនិត្យតាមព្រំដែននានា ដើម្បីទប់ស្កាត់ការលួចនាំចូលទុរេនពីថៃ បន្លំ​ជាទុរេនខ្មែរ

​​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នឹងបង្កើនការរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកទ្វារព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ