​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះពន្ធឱ្យមកនៅក្រោម៣៦% តើវាអាចធ្វើឱ្យប៉ះពាល់ដល់រោងចក្រសហគ្រាសនៅកម្ពុជា យ៉ាងណា?

ដោយ​ ​ ខេមបូណូមីស
មកទល់ពេលនេះ រោងចក្រសហគ្រាសនៅកម្ពុជា មិនទាន់ទទួលរងផលប៉ះពាល់ណាមួយពីការដាក់ពន្ធជាសកល១០% របស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅឡើយទេ ពោលគឺទាំងខ្សែច្រវាក់ផលិតកម្ម និងការនាំចេញផលិតផលក្នុងវិស័យនេះ នៅតែដំណើរការជាប្រក្រតី។ ប៉ុន្តែប្រសិនបើកម្ពុជា មិនបានចរចាបញ្ចុះអត្រាពន្ធបដិការ៣៦% ដែលអាម៉េរិក បានប្រកាសដាក់លើទំនិញនាំចូលកម្ពុជា ឱ្យចុះមកនៅក្រោមនេះទេ នោះចង់ ឬចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការផលិត ការវិនិយោគ និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។