​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

អាស៊ាន និងចិន រួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មលើវិស័យថ្មីៗបន្ថែម ក្រោយរងសម្ពាធពន្ធពីអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
ទោះបីសហរដ្ឋអាម៉េរិក បានបន្ធូបន្ថយសម្ពាធពន្ធខ្លះសម្រាប់អាស៊ានក៏ដោយ តែអ្នកវិភាគអះអាងថា វានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលអាចបង្កការរំខានដល់ការដោះដូរពាណិជ្ជកម្មរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានជាមួយដៃគូផ្សេងៗ។ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅម៉ាឡេស៊ី កាលពីចុងសប្តាហ៍មុន ប្រមុខការទូតអាស៊ាន និងចិន កំពុងសម្លឹងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែម ជាពិសេសសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។