Latest

Articles by published date

ថៃបន្តប្រើយន្តការទ្វេភាគីធ្វើជាលក្ខខណ្ឌទារដោះដូរជាមួយកម្ពុជា តើទីក្រុងបាងកកមានចេតនាអ្វីឱ្យពិតប្រាកដ?

ដោយ​ ​ ខេមបូណូមីស
ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានអះអាងថា ពលរដ្ឋខ្មែរដែលរងគ្រោះពីសកម្មភាពឈ្លានពានរបស់យោធាថៃ មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងការវិលត្រឡប់ទៅកាន់ភូមិករដើមវិញ ដោយគ្មានលក្ខខណ្ឌ។ ការប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិថៃលោក ស៊ូរ៉ាសាន ខុងស៊ីរិ (Surasant Kongsiri) ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃស្រង់សម្តីថា ប្រជាជនខ្មែរនឹងអាចវិលត្រឡប់ទៅរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់វិញបាន លុះត្រាតែកម្ពុជាបង្ហាញភាពស្មោះត្រង់ និងយល់ព្រមដោះស្រាយតាមផ្លូវចរចាទ្វេភាគី។