វិស័យការពារជាតិ

កោះតៃវ៉ាន់ បង្កើនថវិកាការពារជាតិច្រើនបំផុតមិនធ្លាប់​មានរហូតដល់៣៥ពាន់លានដុល្លារអាម៉េរិក


ក្រោយប្រទេសចិន បានបង្កើន​ការដាក់​សម្ពាធ​យោធាជុំវិញកោះ​តៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទើ កំពុងជំរុញ​ការអនុម័តថវិកាការពារជាតិ ដល់ទៅប្រមាណជាង៣៥ពាន់លានដុល្លារអាម៉េរិក ដោយហៅការចំណាយយោធាដ៏ធំសម្បើម​មិនធ្លាប់​មាន​នេះថា ជាការវិនិយោគដើម្បីសន្តិភាព។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters នៅ​ថ្ងៃទី១៧ ខែសីហា នេះ។
វិស័យការពារជាតិ
ដោយ

កោះតៃវ៉ាន់ គ្រោងចំណាយរហូតដល់ជាង៣៥ពាន់លានដុល្លារអាម៉េរិក លើវិស័យការពារជាតិនៅឆ្នាំ២០២៧ ដែលស្មើជាង៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កោះមួយនេះ ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់មាន។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទើ បានអះអាងថា ការបង្កើនថវិកានេះ គឺដើម្បីពង្រឹងសមត្ថភាពការពារខ្លួន និងរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយលោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យការពារជាតិ គឺជាការវិនិយោគដើម្បីសន្តិភាព។
ការបង្កើនកញ្ចប់ថវិកាការពារជាតិនេះកើតឡើងក្រោយចិន បន្តធ្វើសកម្មភាពយោធាស្ទើររាល់ថ្ងៃជុំវិញកោះតៃវ៉ាន់ និងបង្កើនការល្បាតរបស់ឆ្មាំសមុទ្រនៅតំបន់ដែនទឹកភាគខាងកើតកោះនេះ។ កោះតៃវ៉ាន់ ក៏កំពុងពន្លឿនការធ្វើទំនើបកម្មយោធាផងដែរ ដោយផ្តោតលើនាវាមុជទឹក ដ្រូន និងអាវុធទំនើបៗ។ ក្នុងសមយុទ្ធយោធា ហាន ឃ័ង កន្លងទៅ កោះតៃវ៉ាន់ ក៏បានហ្វឹកហ្វឺនសេណារីយ៉ូទប់ទល់នឹងការបិទផ្លូវសមុទ្រពីសំណាក់ចិន ផងដែរ។
ចិន បានថ្កោលទោសសមយុទ្ធនេះថា ការអួតសម្ដែងឥតប្រយោជន៍ ដែលបង្កការភ័យខ្លាចចំពោះសង្គ្រាម។ ទន្ទឹមនេះ ប្រធានាធិបតីកោះតៃវ៉ាន់ ក៏កំពុងប្រឈមការប្រឆាំងពីសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងតៃវ៉ាន់ ដែលព្រមានជំទាស់ការអនុម័តកញ្ចប់ថវិការការពារជាតិរបស់រដ្ឋាភិបាលតៃវ៉ាន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីបានជា​និស្សិតចិន និងឥណ្ឌា លែងសូវចាប់អារម្មណ៍ទៅបន្តការសិក្សានៅបរទេស?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសញ្ញាបត្រពីសាកលវិទ្យាល័យលោកខាងលិច ត្រូវគេចាត់ទុកជាក្តីស្រមៃសម្រាប់យុវជនចិន និងឥណ្ឌា ដែលជាប្រជាជាតិ​មាន…

​ សិង្ហបុរី ប្តេជ្ញាកម្ទេចល្បិចបន្លំប្រភពដើមទំនិញ ដើម្បីស្តារកេរ្តិ៍ឈ្មោះ ក្រោយសេតវិមានចាត់ទុកជាឈ្នាន់គេចពន្ធរបស់ចិន

អាម៉េរិក បានសម្រេចដាក់បញ្ចូលប្រទេសសិង្ហបុរី ទៅក្នុងបញ្ជីក្រុមប្រទេសជាង៤០ ដែលមានអត្រាពន្ធនាំចូលទាប ហើយកំពុងត្រូវបានក្រុមហ៊ុននាំចេញរបស់ចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ