វិស័យទេសចរណ៍

ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ែរវេ នឹងដាក់ឱ្យដំណើរការយន្តហោះអាចចុះចតលើទឹកសាកល្បងនៅខែក្រោយ ខណៈអ្នកជំនាញចាត់ទុកជាសមិទ្ធផលថ្មីក្នុងការស្រូបទាញភ្ញៀវទេសចរ


បើគ្មានអ្វីប្រែប្រួលទេ សេវាកម្មយន្ដហោះទេសចរណ៍ ដែលអាចចុះចតលើផ្ទៃទឹកបាន និងមានសមត្ថភាពហោះហើរភ្ជាប់ពីដីគោកទៅកាន់តំបន់ដីកោះរបស់ក្រុមហ៊ុន VET Airways នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការសាកល្បងនៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនមេរំពឹងថា សេវាកម្មដ៏ថ្មីសន្លាងមួយនេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងប្លែកភ្នែកមួយសម្រាប់កម្ពុជាក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅតាមតំបន់កោះកាន់តែច្រើនឡើង។
វិស័យទេសចរណ៍
ដោយ

ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលគួរតែបង្កើនការលើកទឹកចិត្ត និងគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការបង្កើតជម្រើសកម្សាន្តថ្មីៗបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ បានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុន VET Airways នឹងចាប់ផ្តើមបើកដំណើរការយន្តហោះដែលអាចចុះចតលើទឹកបានសាកល្បង ដោយផ្តោតលើការបម្រើសេវាកម្មហោះហើរនៅក្នុងស្រុក។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ គិតមកទល់ពេលនេះក្រុមហ៊ុនបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទីតាំងសម្រាប់ការហោះហើរ និងចុះចតរួចរាល់អស់ហើយ ដោយបច្ចុប្បន្នគ្រាន់តែរង់ចាំការវាយតម្លៃ និងផ្តល់អាជ្ញាបណ្ណផ្លូវការពីក្រសួង-ស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ។ អ្នកឧកញ៉ា បានចាត់ទុកសមិទ្ធផលថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែង និងជាការប្ដេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយលើកស្ទួយ និងបំពេញតម្រូវការក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប។

ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលគួរតែផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចំពោះរាល់គម្រោងថ្មីៗ ដែលចូលរួមបម្រើដល់វិស័យទេសចរណ៍ ជាក់ស្ដែងដូចជាគម្រោងយន្តហោះចុះចតលើទឹកនេះជាដើម ដែលវាគឺជាសមិទ្ធផលដ៏កម្រ និងជាការបំពេញបន្ថែមនូវសេវាកម្មទេសចរណ៍កម្រិតខ្ពស់។ បើតាមការសង្កេតរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នភាព នៃវិស័យទេសចរណ៍កម្ពុជាហាក់នៅមានកង្វះខាតជម្រើសកម្សាន្តប្លែកៗនៅឡើយ ដែលចំណុចនេះទាមទារឱ្យមានការជំរុញ និងបំពេញបន្ថែមជាចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាព និងពង្រីកសក្តានុពលទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា។

គួរបញ្ជាក់ថា សម្រាប់ប្រតិបត្តិការហោះហើរដំបូងរបស់ក្រុមហ៊ុន VET Airways នាពេលខាងមុខនេះ ក្រុមហ៊ុននឹងដាក់ដំណើរការយន្តហោះចុះចតលើទឹកចំនួន៤គ្រឿង ដែលយន្តហោះនីមួយៗមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចន្លោះពី៤ទៅ៩នាក់។ ក្រៅពីហោះហើរក្នុង ក្រុមហ៊ុនក៏មានផែនការយុទ្ធសាស្ត្រក្នុងការវាយលុក និងពង្រីកវិសាលភាពប្រតិបត្តិការហោះហើររបស់ខ្លួនទៅកាន់បណ្ដាប្រទេសជិតខាងនាពេលអនាគតផងដែរ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា បាតុភូត អែលនីណូ នឹងជំរុញឱ្យតម្លៃកសិផលហក់ឡើងខ្ពស់

ដំណាំកសិកម្មនៅក្នុង​បណ្ដាខេត្តមួយចំនួនរបស់កម្ពុជា បានរងផលប៉ះពាល់ដោយសារឥទ្ធិពល នៃបាតុភូត អែលនីណូ ខណៈបាតុភូតនេះបានធ្វើឱ្យតំបន់មួយចំនួន…

ការដឹក​ទំនិញ​ពី​ប្រទេស​ទី៣ ឆ្លងកាត់វៀតណាម មកកម្ពុជា នៅតែជួបបញ្ហាកកស្ទះ ខណៈក្រសួងពាណិជ្ជកម្ម កំពុងចរចាជាមួយវៀតណាម ដើម្បីដោះស្រាយ

មកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ​ ដែលគយវៀតណាម បានបង្កើនការរឹតបន្តឹងលើទំនិញទាំងឡាយណា ដែលដឹកចេញ-ចូលពីប្រទេសទី៣ ឆ្លងកាត់ដែនដីវៀតណាម ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ