វិស័យកសិកម្ម

អ្នកជំនាញជឿជាក់ថា បាតុភូត អែលនីណូ នឹងជំរុញឱ្យតម្លៃកសិផលហក់ឡើងខ្ពស់


ដំណាំកសិកម្មនៅក្នុង​បណ្ដាខេត្តមួយចំនួនរបស់កម្ពុជា បានរងផលប៉ះពាល់ដោយសារឥទ្ធិពល នៃបាតុភូត អែលនីណូ ខណៈបាតុភូតនេះបានធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងតិចតួច​។​ តែយ៉ាងណា ឥទ្ធិពលនៃ​បាតុភូត​នេះ នៅពុំទាន់ធ្វើឱ្យផលដំណាំកសិកម្មមានការខូចខាត ឬមានសភាពធ្ងន់ធ្ងរនៅឡើយទេ ខណៈស្ថាប័នពាក់ព័ន្ធកំពុងតាមដាន និងត្រៀមលក្ខណៈរួចរាល់ ដើម្បីអន្តរាគមន៍សង្រ្គោះដំណាំកសិកម្ម​ទៅតាមមធ្យោបាយផ្សេងៗដែលបានរៀបចំរួច​។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញក្នុងវិស័យកសិកម្ម បានវាយតម្លៃថា តម្លៃកសិផលនឹងហក់ឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប្រសិនបើនាំចេញផលិតផលកសិកម្មធំៗរងការវាយប្រហារពីបាតុភូត អែលនីណូ នៅឆ្នាំនេះ។

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ កត់សម្គាល់ឃើញថា បាតុភូត អែលនីណូ កំពុងជះឥទ្ធិពលដល់បណ្ដាប្រទេសមួយចំនួនជាបណ្ដើរៗហើយ ខណៈកម្ពុជា អាចនឹងរងឥទ្ធិពលនៅអំឡុងចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើកម្ពុជារងនូវបាតុភូតនេះនៅអំឡុងចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយនោះនឹងធ្វើឱ្យតំបន់ខ្លះជួបប្រទះការខ្វះខាតទឹកសម្រាប់ប្រើប្រាស់។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះស្នើឱ្យរដ្ឋាភិបាលរៀបចំអាងទឹក ឬទំនប់ស្តុកទឹក ដើម្បីការពារហានីភ័យពីគ្រោះធម្មជាតិ ដែលអាចកើតមានឡើង។ ទន្ទឹមនឹងនេះ លោក ជឿជាក់ថា ផលិតផលកសិកម្មនឹងអាចមានតម្លៃខ្ពស់នៅឆ្នាំ២០២៧ ដោយសារផលដំណាំរបស់ប្រទេសមួយចំនួនអាចរងការខូចខាតដោយសារតែបាតុភូត អែលនីណូ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា បាតុភូត អែលនីណូ អាចបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មនៅតាមតំបន់មួយចំនួន តែមិនអាចរាំងស្ទះដល់ផលិតកម្មកសិកម្មរបស់កម្ពុជា ទាំងស្រុងនោះឡើយ ហើយក៏មិនអាចឈានដល់វិបត្តិស្បៀងអាហារនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើកម្ពុជា រងឥទ្ធិពលនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយនោះ អាចនឹងធ្វើឱ្យទិន្នផលស្វាយចន្ទី និងម្រេចមានការថយចុះ ខណៈដំណាំស្រូវហាក់មិនសូវមានបញ្ហាប្រឈមខ្លាំងនោះទេ ដោយសារតែកម្ពុជាមានប្រព័ន្ធធារាសាស្រ្តច្រើន។ ការណ៍នេះ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា អាចធ្វើឱ្យតម្លៃកសិផលមានការប្រែប្រួលខ្លះផងដែរ។

ទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានឱ្យដឹងថា បាតុភូត អែលនីណូ កំពុងវាយលុកយ៉ាងសកម្មនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយពេលនេះសីតុណ្ហភាពនៅលើផ្ទៃទឹកសមុទ្របានកើនឡើងយ៉ាងគំហុក។ ការព្យាករណ៍ជាច្រើនបានបង្ហាញថា វិសាលភាព នៃឥទ្ធិពល អែលនីណូ នៅពេលនេះមានកម្រិតខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយវាកំពុងតែរំកិលខ្លួនយ៉ាងលឿនទៅរកការបង្កើតវិបត្តិ នៃគ្រោះធម្មជាតិ កាន់តែស្រួចស្រាល់ និងក្តៅបំផុតនៅក្នុងឆ្នាំ២០២៧។ ផ្អែកតាមទិន្នន័យវិទ្យាសាស្ត្រ បាតុភូតនេះ អាចនឹងគ្របដណ្តប់វិសាលភាពរហូតដល់ទៅ៦៣% លើភពផែនដីទាំងមូលនៅក្នុងអំឡុងពេលពីខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៧ ហើយវាត្រូវបានគេព្យាករថា នឹងបង្កគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរលើសពីអ្វីដែលមនុស្សជាតិធ្លាប់បានជួបប្រទះគិតចាប់តាំងពីឆ្នាំ១៩៥០ មក៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ចំណូលកាតព្វកិច្ចពីល្បែងបង់ចូលថវិកាជាតិ រំពឹងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ

ផ្អែកតាមរយៈការពិនិត្យ វាយតម្លៃដោយក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងអង្គភាពសវ…

ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ែរវេ នឹងដាក់ឱ្យដំណើរការយន្តហោះអាចចុះចតលើទឹកសាកល្បងនៅខែក្រោយ ខណៈអ្នកជំនាញចាត់ទុកជាសមិទ្ធផលថ្មីក្នុងការស្រូបទាញភ្ញៀវទេសចរ

បើគ្មានអ្វីប្រែប្រួលទេ សេវាកម្មយន្ដហោះទេសចរណ៍ ដែលអាចចុះចតលើផ្ទៃទឹកបាន និងមានសមត្ថភាពហោះហើរភ្ជាប់ពីដីគោកទៅកាន់តំបន់ដីកោះរបស់ក្រុមហ៊ុន V…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ