វិស័យសេដ្ឋកិច្ច

លើកឡើងពីការថមថយល្បឿននាំចេញផលិតផលកាត់ដេរ តើជាសញ្ញាព្រមានបែបណាសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦?


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ មកនៅត្រឹម៣% ប៉ុណ្ណោះ ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមាន នៃសេដ្ឋកិច្ចសកល ជាពិសេសការថមថយល្បឿននៃការនាំចេញក្នុងវិស័យកាត់ដេរ។ ជុំវិញបញ្ហានេះ តំណាងសហជីព និងអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការបញ្ជាទិញពីទីផ្សារធំៗ ជាពិសេសតំបន់អឺរ៉ុប មានការថយចុះគួរឱ្យកត់សម្គាល់។
តើការថមថយល្បឿននាំចេញផលិតផលកាត់ដេរ_វាបានបង្ហាញសញ្ញាព្រមានបែបណាsasadasd
ដោយ

ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមនេះ អាទិភាពចម្បងបំផុតសម្រាប់កម្ពុជា គឺការរក្សាស្ថិរភាពការងារ និងការក្រសោបអ្នកវិនិយោគ ដែលមានស្រាប់ ដើម្បីពង្រឹងភាពធន់ និងរក្សាសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឯកភាពចំពោះការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF អំពីការថមថយល្បឿន នៃការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំនេះ ដែលនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមកនៅត្រឹម៣% នៅឆ្នាំ២០២៦។ បើតាមប្រធានសហជីពរូបនេះ ការបញ្ជាទិញផលិតផលកាត់ដេរកម្ពុជា មានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ពិសេសពីទីផ្សារអឺរ៉ុប ក្រោយឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិថាមពល និងអតិផរណាសកល ដែលធ្វើឱ្យការចំណាយទៅលើការទិញសម្ភារៈប្រើប្រាស់ដូចជាសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើម ត្រូវបានកាត់បន្ថយ។ ស្ថិតក្នុងស្ថានភាពនេះ លោកយល់ថា អាទិភាពចម្បងបំផុតសម្រាប់កម្ពុជា គឺធ្វើយ៉ាងណា​រក្សាការពារអ្នកវិនិយោគដែលមាន​ស្រាប់ ដើម្បីធានាស្ថិរភាពការងារជូនកម្មករ ជាជាងការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុ ដែលអាចធ្វើឱ្យអ្នកវិនិយោគផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងៗ។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៣% នៅឆ្នាំនេះរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានភាពប្រាកដនិយម និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចសកល។​ តួយ៉ាងអ្នកជំនាញរូបនេះបានអះអាងថា ស្ថានភាពទីផ្សារបញ្ជាទិញធំៗ របស់កម្ពុជា ដូចជា សហរដ្ឋអាម៉េរិក និងអឺរ៉ុប កំពុងប្រឈមនឹងវិបត្តិថាមពល និងអតិផរណាខ្ពស់ ដែលនាំឱ្យតម្រូវការទំនិញពីកម្ពុជា មានការធ្លាក់ចុះ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា​ ទោះបីជាបរិយាកាសសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជាខ្ពស់ តែសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាននៅប៉ុន្មានខែកន្លងមកនេះ។ តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ថា នៅចុងឆ្នាំនេះ កម្ពុជា គួរមានក្តីរំពឹងប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងការពង្រឹងទីផ្សារនាំចេញរបស់ខ្លួន ពិសេសផលិតផលក្នុងវិស័យកាត់ដេរ។ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលវែង ភាគីពាក់ព័ន្ធ និងអ្នកផលិតក្នុងស្រុក គួរផ្តោតលើការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាឧស្សាហកម្មអេឡិចត្រូនិក និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

បើយោងតាមរបាយ​ការណ៍​របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ​បាន​នាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ​និងស្បែកជើងទៅ​ទីផ្សារ​អន្តរជាតិ​ សម្រេច​បាន​ទំហំ​ប្រាក់​ជាង​១១ពាន់លានដុល្លារ​នៅក្នុងរយៈពេល៨​ខែ​ ឆ្នាំ២០២៦​។​​ ក្នុងនោះការនាំចេញសម្លៀក​បំពាក់មានទឹកប្រាក់ជាង ​៨,២ពាន់លានដុល្លារ ​កើនឡើងជាង៦%, ​ស្បែកជើងមានទំហំជាង​​១,៥​ពាន់​លាន​ដុល្លារ​កើនឡើងជាង​ ៧%, សម្ភារៈធ្វើដំណើរ ​និងកាបូបមានទំហំជាង១,៤​ពាន់លានដុល្លារកើនឡើងជាង៦% ​និង​វាយនភណ្ឌមានទំហំជិត​៤៥០លានដុល្លារ​កើនឡើងជិត​២២%៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ និង សភាពាណិជ្ជកម្មកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ធុរកិច្ចកូរ៉េនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) បានចុះហត្ថលេខាលើអនុស្សរ…

ក្រោយចាកចេញ៦ឆ្នាំ អង់គ្លេស អាចនឹងធ្វើប្រជាមតិ ដើម្បីវិលទៅរួមរស់ជាមួយសហភាពអឺរ៉ុបជាថ្មី

៦ឆ្នាំបន្ទាប់ពីចក្រភពអង់គ្លេស បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ជាស្ថាពរកាលពីដើមឆ្នាំ២០២០ សំណួរដ៏រសើបថា តើអង់គ្លេសអាចនឹងវិលត្រឡប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ