ហំពាណិជ្ជកម្មចិន-អាស៊ាន

ទំហំពាណិជ្ជកម្មចិន-អាស៊ាន នៅតែរក្សាបានកំណើនខ្ពស់នៅឆមាសទី១ ឆ្នាំនេះ ទោះជួបព្យុះសង្គ្រាមពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ


ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើដោយសាររលកសង្គ្រាមពាណិជ្ជកម្ម វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងណាក៏ដោយ ក៏សម្ពន្ធភាពពាណិជ្ជកម្មរវាងចិន និងប្លុកអាស៊ាន នៅតែបង្ហាញភាពស៊ាំ និងភាពមាំទាំគួរឱ្យកត់សម្គាល់។ តួលេខផ្លូវការពីរដ្ឋបាលគយចិន បានបង្ហាញថា គ្រាន់តែក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិន បានស្ទុះឡើងរហូតដល់ទៅជាង ៦៤៣ពាន់លានដុល្លារអាម៉េរិក ដែលជាកំណើនដ៏គួរឱ្យកត់សម្គាល់ក្នុងបរិបទសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា។
ហំពាណិជ្ជកម្មចិន-អាស៊ាន
ដោយ

បើយោងទិន្នន័យពីរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មចិន-អាស៊ាស៊ានក្នុងឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងជាង ១៨% ឈានដល់ជាង៦៤៣ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះត្រូវបានជំរុញដោយផលិតគ្រឿងបន្លាស់ គ្រឿងចក្រ និងវត្ថុធាតុដើមបម្រើឱ្យការផលិត ដែលមានទំហំរហូតដល់ជាង ៤២៤ពាន់លានដុល្លារកើនឡើងជាង ២៤%។ តួលេខនេះក្តោបក្តាប់រហូតដល់ទៅ ជិតពីរភាគបី នៃទំហំពាណិជ្ជកម្មសរុប។

លោក លីយូ ដាលៀន (Lyu Daliang) អ្នកនាំពាក្យរដ្ឋបាលគយចិន បានគូសបញ្ជាក់ថា កំណើនដ៏រឹងមាំនៃទំហំពាណិជ្ជកម្មនេះ គឺជាភស្តុតាងស្តែងឱ្យឃើញពីការតភ្ជាប់ និងសមាហរណកម្មកាន់តែស៊ីជម្រៅ នៃខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃរវាងឧស្សាហកម្មចិន និងតំបន់អាស៊ាន ដែលមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។ ផ្អែកលើទិន្នន័យរបស់គយក្រុងណាននីង ដែលជាច្រកទ្វារសេដ្ឋកិច្ចជាប់ព្រំដែនអាស៊ាន បានបង្ហាញថា គ្រាន់តែទីក្រុងក្វាងស៊ីមួយការដោះដូរពាណិជ្ជកម្មជាមួយអាស៊ាន កើនដល់ជិត ៣៧ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២៦ កើនឡើងជាង២%។

បន្ថែមពីលើផ្លូវសមុទ្រ កម្លាំងចលករថ្មីនៃពាណិជ្ជកម្មតំបន់ គឺផ្លូវដែកល្បឿនលឿន ជាពិសេសខ្សែច្រវាក់ផ្លូវដែកភ្ជាប់ចិន-វៀតណាម និងចិន-ឡាវ ដែលកំពុងដំណើរការយ៉ាងសកម្មបំផុត។ ច្រកផ្លូវដែកយុទ្ធសាស្ត្រនេះបានក្លាយជាសរសៃឈាមដឹកជញ្ជូនទំនិញចម្រុះរហូតដល់ជាង៣,៩០០មុខចាប់តាំងពីផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់រហូតដល់ផ្លែឈើស្រស់ៗ។

កំណើនដ៏សម្បើមខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន និងចិន មិនត្រឹមតែជាអ្នកជិតខាងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបានក្នុងកិច្ចការពារស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកលលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកវិភាគព្រមានថា វិបត្តិសេដ្ឋកិច្ចសកលបន្ទាប់ អាចបង្កើតឡើងដោយប្រទេសចិន

តើនឹងមានអ្វីកើតឡើង ប្រសិនបើវិបត្តិសេដ្ឋកិច្ចពិភពលោកលើកក្រោយមិនផ្ទុះចេញពីសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street ប៉ុន្តែបែរជាផ្ទុះចេញពីប្រ…

វៀតណាម ដាក់គោលដៅរកចំណូលឱ្យបាន១ពាន់លានដុល្លារពីវិស័យទេសចរណ៍​វេជ្ជសាស្ត្រនៅត្រឹមឆ្នាំ២០៣០

វៀតណាម កំពុងបោះជំហានយ៉ាងលឿនក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលថែទាំសុខភាព ដ៏មានប្រជាប្រិយភាពនៅក្នុងតំបន់។ នៅត្រឹមឆ្នាំ២០៣០ ប្រទេសក្បែរខាងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ